អាវុធហត្ថ​បញ្ជូន​ខ្លួនជន​សង្ស័យ​៤នាក់​ រួម​​និង​ថ្នាំ​ញៀន​១៤៣គ្រាប់​បញ្ជូន​ទៅ​តុលាការ

បាត់ដំបង៖ កម្លាំងអាវុធហត្ថខេត្ តបញ្ជូនខ្លួនជនសង្ស័យ៤នាក់ រួមនិងថ្នាំញៀន១៤៣គ្រាប់បញ្ជូន ទៅតុលាការនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ដើម្បីចាត់ការបន្តតាមច្បាប់ បន្ទាប់ពីកម្លាំងអាវុធហត្ថស្រុកសំពៅលូន បានឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាង បានកាលពីវេលាម៉ោង១២ថ្ងៃ ២៥ខែតុលា ឆ្នាំ២០១៥ នៅចំណុចអូរឃុំពេជ្រចិន្តាស្រុកសំពៅលូន។

លោក សូ ឌី ប្រធានមន្ទីរស្រាវជ្រាវនិងយុត្តិធម៌កងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា យោងតាមរបាយការណ៍បញ្ជូន របស់កម្លាំងអាវុធហត្ថស្រុកសំពៅលូន បានបញ្ជាក់ថា កាលពីវេលាម៉ោង១២ថ្ងៃ២៥ ខែតុលា ឆ្នាំ២០១៥ នៅចំណុចអូរឃុំពេជ្រចិន្តាស្រុកសំពៅលូន សមត្ថកិច្ចស្រុកបានឃាត់ខ្លួន ក្នុងបទល្មើសជាក់ស្តែបានជនសង្ស័យ៤នាក់ មាន៖ 1/ឈ្មោះ សាន់ សាឡៃ ភេទស្រី អាយុ 35 ឆ្នាំ មុខរបរ កម្មករ ទីលំដូចកន្លែងកើតហេតុ។ 2/សុខ ភី(ប)អាយុ18ឆ្នាំ មុខរបរធ្វើចម្ការទីលំនៅភូមិអូរ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ 3/សឹង សេន(ប) អាយុ32ឆ្នាំមុខរបរ រត់ម៉ូតូឌុប ទីលំនៅភូមិ560 ឃុំកំរៀង ស្រុកកំរៀង បាត់ដំបង។ 4/ចាន់ ដាវីត (ប)អាយុ15ឆ្នាំ កម្មករ ទីលំនៅដូចកន្លែងកើតហេតុ។ដកហូតយ៉ាម៉ាគ្រាប់ពណ៌ស្លាទុំ ចំនួន 143គ្រាប់,

បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងកំពុងឃាត់ខ្លួន ការិយាល័យជំនាញជំនាញ បានកសាងសំណុំរឿងបញ្ចូនខ្លួនជនសង្ស័យ ទាំង៤នាក់បិងវត្ថុតាង ទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

អាវុធហត្ថ​បញ្ជូន​ខ្លួនជន​សង្ស័យ​៤នាក់​ រួម​​និង​ថ្នាំ​ញៀន​១៤៣គ្រាប់​បញ្ជូន​ទៅ​តុលាការ

អាវុធហត្ថ​បញ្ជូន​ខ្លួនជន​សង្ស័យ​៤នាក់​ រួម​​និង​ថ្នាំ​ញៀន​១៤៣គ្រាប់​បញ្ជូន​ទៅ​តុលាការ