លោក​តូ​នី ប្ល៊ែរ សុំទោស​ចំពោះ​កំហុស​ក្នុងការ​វាយប្រហារ​អ៊ីរ៉ាក់

អតីត​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស លោក តូ​នី ប្ល៊ែ​រ បាន​និយាយ​សុំទោស​ចំពោះ​កំហុស​ដែល​បានកើត​ឡើង​នា​អំឡុង​នៃ​ការវាយប្រហារ​អឺ​រ៉ា​ក់​ក្នុង​ឆ្នាំ២០០៣ ដែល​ដឹកនាំ​ដោយ​សម្ព័ន្ធមិត្ត​អាមេរិក ប៉ុន្តែ​លោក​មិនមាន​ការសោកស្តាយ​នោះឡើយ​ចំពោះ​ការទម្លាក់​មេដឹកនាំ​ផ្តាច់ការ សា​ដាម ហ៊ូ​សេន ពី​តំណែង។ នេះ​បើតាម​បទ​សម្ភាស​ផ្តាច់មុខ​មួយ​ជាមួយ​ទូរទស្សន៍ CNN។

ក្នុង​បទ​សម្ភាស​ជាមួយ CNN នា​ថ្ងៃអាទិត្យ លោក តូ​នី ប្ល៊ែ​រ បាន​លើកឡើងថា លោក​បានទទួល​ព័ត៌មាន​ទាក់ទង​នឹង​ការប្រើប្រាស់​អាវុធ​គីមី​របស់​របប​សា​ដាម ដើម្បី​សម្លាប់​ប្រជាជន​ខ្លួនឯង និង​អ្នក​ដទៃទៀត ប៉ុន្តែ​វា​មិនមែន​ស្ថិតនៅ​កម្រិត​ដែល​លោក​បានទទួល​ព័ត៌មាន​នោះឡើយ។

នា​អំឡុងពេល​នៃ​ការប្រយុទ្ធ កងទ័ព​អឺរ៉ុប​រាប់ម៉ឺន​នាក់ កងទ័ព​អាមេរិក​ជាង៤០០០នាក់ និង​ក្រុមការងារ​អង់គ្លេស១៧៩ ត្រូវបាន​សម្លាប់។ ទោះបីជា​យ៉ាងណាក៏ដោយ លោក ប្ល៊ែ​រ បាន​អះអាងថា លោក​មិនអាច​សុំ​អភ័យទោស​ទាក់ទង​នឹង​ការទម្លាក់ សា​ដាម នោះឡើយ។

លោក​បាន​កត់សម្គាល់ថា បច្ចុប្បន្ន ស្ថាន​ភាពមិន​លក្ខណៈ​ល្អប្រសើរ​ជាង​ពេលដែល សា​ដាម មាន​វត្ត​មាននៅ​អ៊ីរ៉ាក់៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​