មេបក្ស​ប្រឆាំង​ភូមា​ចង់​ឲ្យ​មាន​ការចោទ​ប្រកាន់​ទៅ​លើ​ក្រុមអ្នកញុះញង់​ឲ្យ​មាន​ជម្លោះ​សាសនា

ប្រមុខដឹកនាំ បក្ស​ប្រឆាំង​ភូមា លោកស្រី អ៊ុងសាន ស៊ូជី បាន​អំពាវនាវ កាលពី​ថ្ងៃ​សៅរ៍ សុំ​ឲ្យ​មាន​ការចាប់ខ្លួន គូ​បដិបក្ស​របស់​លោកស្រី ក្នុង​បទ​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ។ ប្រធាន​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី ប្រជាធិបតេយ្យ បាន​ចោទប្រកាន់​ថា នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​រក​សំឡេងឆ្នោត បេក្ខជន​របស់​គណបក្ស គូ​ប្រជែង បាន​និយាយ​ញុះញង់​ឲ្យ​កើត​មាន​ភាពតានតឹង​ខាង​ផ្នែក​សាសនា។