និស្សិត​ជិត​ពីរ​រយ​នាក់ ធ្វើ​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ផ្លា​ស្ទិ​ច​នៅ​កម្ពុជា

ភ្នំពេញ៖ ដើម្បី​ទប់ស្កាត់​ការកើនឡើង​កំដៅ​ផែនដី​ជាស​កល និង​ការប្រែប្រួល​អាកាសធាតុ នៅក្នុង​ប្រទេស​កម្ពុជា នៅថ្ងៃនេះ​មាន​និស្សិត​ជិត​ពីរ​រយ​នាក់ មកពី​បណ្តា​សាកលវិទ្យាល័យ​នានា នៅក្នុង​រាជធានី​ភ្នំពេញ បានធ្វើ​យុទ្ធនាការ​ហ្វ​អរ​កម្ពុជា (4Rs Campaign) ក្រោម​ប្រធានបទ យើង​រស់នៅក្នុង​បរិស្ថាន​ស្អាត។ យុទ្ធនាការ​នេះ រៀបចំឡើង​នៅ​ទីស្នាក់ការ​កណ្តាល​អង្គកា​រ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) កាល​ថ្ងៃទី២៥ តុលា​ព្រឹក​មិញ​នេះ។

គោលបំណង​នៃ​ការផ្សព្វផ្សាយ​នេះ គឺ​ចង់​ឲ្យ​ប្រជាជន​កម្ពុជា កុំ​ប្រើប្រាស់​ទំនិញ​ណា​ដែល​មិនសូវ​សំខាន់ កាត់បន្ថយ​ការប្រើប្រាស់​ឥន្ទ​នៈ និង​ផ្លា​ស្ទិ​ច ទិញ​របស់​ណា​ដែល​អាច​ប្រើប្រាស់​បាន​ច្រើនដង និង​ការបែងចែក​សំរាម​ដើម្បី​ងាយស្រួល​ប្រមូល និង​កែច្នៃ​ប្រើប្រាស់​ឡើងវិញ។ នៅក្នុង​យុទ្ធនាការ​នេះ និស្សិត​បាន​ជិះ​កង់ និង​ធ្វើដំណើរ​ដោយ ថ្មើរជើង​ដោយ មាន​ពាក់​អាវយឺត និង​មាន Stickerដើម្បី​ចែកជូន​ពលរដ្ឋ​នៅតាម​ផ្សារ និង​រមណី​ដ្ឋា​ន​វត្តភ្នំ៕

និស្សិត​ជិត​ពីរ​រយ​នាក់ ធ្វើ​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ផ្លា​ស្ទិ​ច​នៅ​កម្ពុជា

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​