iPhone របស់អ្នកដំណើរការយឺតមែនទេ? តម្លើង Tweak នេះចុះ អស់បារម្ភទៀតហើយ

iPhone របស់អ្នកដំណើរការយឺតមែនទេ? តម្លើង Tweak នេះចុះ អស់បារម្ភទៀតហើយ

ជាការពិតណាស់សំរាប់ iDevice ដែលប្រើប្រាស់នូវបន្ទះឈីប A5 របស់ Apple គឺពុំអាចដំណើរការបានលឿនរហ័សប៉ុន្មាននោះទេនៅលើ iOS 9. ក្នុងនោះរួមមានដូចជា iPhone 4s/iPad 2 និង iPad Mini 1st ម្លោះហើយអ្នកទាំងអស់គ្នា គួរតែងាកមកអនុវត្តវិធីសាស្រ្តដ៏ល្អមួយ ក្នុងការធ្វើឱ្យ iDevice របស់អ្នកដំណើរការលឿនជាងមុន។ ជាក់ស្តែងក្នុងថ្ងៃនេះ ខ្ញុំបាទសូមណែនាំនូវ Tweak មួយទៀត ដែលទើបតែអាប់ដែតឱ្យប្រើប្រាស់ នៅលើ iOS 9 ដោយវាមានឈ្មោះថា Speed Intensifier. សំរាប់ Tweak មួយនោះ គឺអាចផ្លាស់ប្តូរល្បឿនទៅតាមចំណង់ចំណូលចិត្តរបស់អ្នកផ្ទាល់ ដែលបានកំណត់ ហើយវាក៏អាចជាជំនួយមួយយ៉ាងល្អ ដែលអាចធ្វើឱ្យទូរស័ព្ទរបស់អ្នករាងដើរលឿនជាងមុនបន្តិចផងដែរ។ របៀបតម្លើងគឺពុំមានភាពពិបាកអ្វីនោះឡើយ ដោយយើងគ្រាន់តែចុចចូលទៅកាន់ Cydia -> ស្វែងរក Speed Intensifier ហើយតម្លើងជាការស្រេច។ ព័ត៌មានលំអិតសូមទស្សនាវីដេអូខាងក្រោម :)

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus iPhone របស់អ្នកដំណើរការយឺតមែនទេ? តម្លើង Tweak នេះចុះ អស់បារម្ភទៀតហើយ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com iPhone របស់អ្នកដំណើរការយឺតមែនទេ? តម្លើង Tweak នេះចុះ អស់បារម្ភទៀតហើយ