យុវជន​ជំនាន់​មុនប្រឹងប្រែង​រៀនសូត្រ​ខ្លាំង តែមាន​ឱកាស​តិចជាង​យុវជន​បច្ចុប្បន្ន

ភ្នំពេញ៖ លោក សុ​ត និមល មន្ត្រី​ផ្នែក​កម្មវិធី​អប់រំ នៃ​អង្គការ​យូនេស្កូ បាន​លើកឡើងថា យុវជន​ជំនាន់​បច្ចុប្បន្ន ពិតជា​មានឱកាស​ច្រើន​ក្នុងការ​ស្វែងរក​ចំណេះ​វិទ្យា និង​ការអភិវឌ្ឍ​ខ្លួន ដោយសារ​ប្រទេសជាតិ​ក៏ដូចជា​ពិភពលោក កំពុង​តែមាន​ការរីក​ចម្រើន​យ៉ាងខ្លាំង​ផ្នែក​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ។ ទោះ​បើជា​ដូច្នេះ​ក៏ពិតមែន  មន្ត្រី​អង្គការ​យូនេស្កូ​រូបនេះ នៅតែ​ឲ្យ​តម្លៃ​លើ​យុវជន​ជំនាន់​មុន ថា​មាន​អាកប្បកិរិយា ឬ​អត្ត​ច​រឹត ល្អ​ប្រពៃ និង​មាន​ការខិតខំ​ប្រឹងប្រែង​រៀង​សូត្រ ព្រមទាំង​មាន​ភាព​ម៉ត់ចត់​ក្នុង​ការងារ​ជាង​យុវជន​ក្នុងសម័យ​ទំនើប​នេះ។ 

ដើម្បី​យល់​កាន់តែច្បាស់​ពី​ទស្សនៈ​ទាក់ទង​នឹង​យុវជន​ជំនាន់​មុន និង​យុវជន​ជំនាន់​បច្ចុប្បន្ន សូម​លោកអ្នក​ស្តាប់​នូវ​បទ​សម្ភាស​រវាង លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មានថ្មីៗ និង​លោក សុ​ត និមល ដូចតទៅ៖


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​