៤ ក្បាច់​ធ្វើ​ឲ្យ​ការ​រួមភេទ​កាន់តែ​យល់ចិត្ត​គ្នា​

Sanofi

​ស្ត្រី​ជាច្រើន​នាក់​តែងតែ​ជួប​នូវ​បញ្ហា​ដែល​ដៃគូ​បុរស​មិនអាច​ដាស់​អារម្មណ៍​ត្រូវ​ចំណុច ឬ រក​ចំណុច​ស្រៀវ​ស្រើប​ឱ្យដល់​អ្នកទទួល​សេចក្តីសុខ​ក្នុងពេល​រួមភេទ​ពេញទី​ឡើយ ។ ពេលខ្លះ​ជំនួស ការធ្វើឱ្យ​ដៃគូ​ស្រៀវ​ស្រើប​តែ​អ្នក​បែរជា​ទទួលរង​នូវ​ការឈឺចាប់​ដោយសារ​ការប្រើ​ដៃ​ធ្ងន់​ហួស​កម្រិត ឬក៏​គ្មាន​សិល្ប៍​វិធី​ក្នុងការ​បបោសអង្អែល​ទៀតផង ។ បើ​ចង់​ដោះស្រាយ​បញ្ហា​នេះ អ្នក​អាច​សិក្សា​ឈ្វេងយល់​ពី​វិធីសាស្ត្រ​បបោសអង្អែល​ឱ្យ​ត្រូវ​ចំណុច​ដូចខាងក្រោម ៖

  ​
​ពេលធ្វើ​អូ​រ៉ា​ល់​សិច បុរស​ជាច្រើន​តែង​យល់​ខុស​ថា ការប្រើ​អណ្តាត​គ្រលាស់​ដូច​អណ្តាត​ពស់​នោះ នឹង​ជួយ​ជំ​រុញឱ្យ​ស្ត្រី​ជា​ដៃ​គូទ​ទទួល​អារម្មណ៍ល្អ ហើយ​ទទួល​សេចក្តីសុខ​ខ្លាំង ។ ទោះបីយ៉ាងណា​ការបញ្ចេញ​កាយវិការ​បែបនេះ​វា​ផ្ទុយ​ពី​ការផ្តល់​សេចក្តីសុខ ប៉ុន្តែ​វា​បែរជា​ផ្តល់​ការរំខាន​ដល់​នាង​ទៅវិញ​ទេ ព្រោះថា ការធ្វើ​បែបនេះ​វា​មិនបាន​ជួយ​ជំរុញ​ត្រូវ​ចំណុច​សំខាន់​ឡើយ ។ ហេតុ នេះ​ត្រូវ​ប្រាប់​ទៅ​ដៃគូ​ពី​ការប្រើ​អណ្តាត​បែប​បង្អូស ឬ ផ្ចិតផ្ចង់​ចំណុច​ណាមួយ​ដែល អ្នកទទួល​អារម្មណ៍​ថា​មាន​សេចក្តីសុខ ។ ត្រូវឱ្យ​ដៃគូ​ផ្ចិតផ្ចង់​ទាំង​ផ្នែក​ខាងក្នុង និង ខាងក្រៅ​ដោយ​ធ្វើ​ទៅមកៗ​ឱ្យបាន​ច្រើនលើក ពេលខ្លះ​មិនចាំបាច់​រួមភេទ​ដោយ​ការប្រើ​ប្រដាប់ភេទ​ក៏​អ្នក​អាចឈាន​ដល់​កោះ​ត្រើយ​បានដែរ ។​

២ – ប្រើ​អណ្តាត​រុក​រុល​
​វិធីសាស្ត្រ​មួយទៀត​ក្នុង​ការប្រើ​អណ្តាត​ដែល​នឹង​ជួយ​ដាស់​អារម្មណ៍​ឱ្យ ដល់​ស្ត្រី​ទទួល​ភាព​ស្រៀវ​ស្រើប​យ៉ាង​កំពូល​ដែរនោះ គឺ​បុរស​ជា​ដៃគូ​របស់​អ្នក​ប្រើ​អណ្តាត​បង្អូស​ឆ្លងកាត់​ត្រង់ចំណុច​ពិសេស (Clitoris) ដែលជា​ចំណុច​ស្រៀវ​ស្រើប​បំផុត​របស់​ស្ត្រី ។ ការប្រើ​វិធី​ដ៏​ពិសេស​នេះ​មិន​ត្រឹមតែ​ធ្វើឱ្យ​ស្ត្រី​ត្រូវ​ហើប​គូទ​ចេញពី​ពូក​ដោយ​ក្តី​ស្រៀវ​ស្រើប​ទេ ថែមទាំង​ជួយ​ឱ្យ​ស្ត្រី​បញ្ចេញ​សំឡេង​ថ្ងួចថ្ងូរ​ដោយ​ក្តី​ស្រណុក​ដោយ​មិនដឹង​ខ្លួន​ថែម​ទៀតផង ។ ត្រូវអនុវត្ត​វិធី​នេះ​ដោយ​បង្អូស ទៅមក​ឱ្យបាន​ច្រើ់នសា ប៉ុន្តែ​ជាមួយគ្នានេះ​ក៏ត្រូវ​ចាំ​ថា មិនត្រូវ​ឱ្យ​បុរស​ប្រើ​ធ្មេញ​ប៉ះពាល់​ដាច់ខាត ពីព្រោះថា​ការប្រើ​ធ្មេញ​នឹងធ្វើ​ឱ្យ​ស្ត្រី​បាត់​អារម្មណ៍ ឬ ទទួលរង​ការឈឺចាប់​ពុំខាន ។​

៣ – ប្រើ​ម្រាមដៃ​លញ់​បង្កើន​សម្រើប
​សម្រាប់​ដៃគូ​ណា​ដែល​ធុញទ្រាន់​ក្នុងការ​ប្រើ​មាត់​រួមភេទ អ្នក​អាច​ផ្លាស់ប្តូរ​វិធីសាស្ត្រ​ផ្សេង​មក​ជំនួស​វិញ​ក៏បាន​ផងដែរ ។ បើ​ចង់ឱ្យ​ការ​បបោសអង្អែល​មាន​ប្រសិទ្ធភាព គឺ​ប្រើ​ម្រាម​មេដៃ​លញ់​ទៅមក​លើ​ប្រដាប់​ភេទស្ត្រី ដោយ​ត្រូវ​ប្រើ​ម្រាមដៃ​អង្អែល​ម៉ាស្សា​ដូច​លេខ ៨ ។ ការ​បំ​បោស​អង្អែល​តាម​វិធីសាស្ត្រ​នេះ​ត្រូវធ្វើ​ថ្នមៗ ព្រោះ​បើ​ប្រើ​ដៃ​ធ្ងន់​ភាព​ស្រៀវ​ស្រើប​នឹង​រលាយបាត់​ហើយ​ជំនួស​មកវិញ​ដោយ​ការឈឺចាប់​ពុំខាន ។​

៤ – ស្រៀវ​ស្រើប​ទ្វេដង​
​នេះ​ជា​វិធីសាស្ត្រ​មួយ​ដែល​អ្នក​មិនអាច​មើលរំលង​បាន​ដូចគ្នា ហើយ​វា​ក៏​ជា​ចំណុច​សំខាន់​ត្រូវ​ឈ្វេងយល់​ឱ្យ​បានល្អ​ផងដែរ ។ ជាដំបូង​ត្រូវ​ណែនាំ​ឱ្យ​បុរស​ជា​ដៃគូ​ចេះ​ប្រើ​ម្រាម​មេដៃ​លញ់​ទៅមក​ត្រង់ចំណុច​ពិសេស (Clitoris) ឬ ចំណុច​ស្រៀវ​ស្រើប​បំផុត​នៅត្រង់​ប្រដាប់ភេទ​របស់​អ្នក ។ ត្រូវអនុវត្ត​ការ បបោសអង្អែល​ដោយ​ថ្នាក់ថ្នម​ត្រង់​កន្លែង​នេះ​ឱ្យបាន​ពេញទី ហើយ​នៅពេល​មាន​ទឹករំអិល​ចេញមក ច្រើន​ហើយ​ទើប​ប្តូរ​ទៅ​កន្លែង​ផ្សេង​វិញ ។ បុរស​ត្រូវ ប្រើ​ម្រាម​មេដៃ​លញ់​ថ្នមៗ​ត្រង់ចំណុច​ផ្សេងៗ​លើ​ប្រដាប់ភេទ​បន្ថែមទៀត ដោយ អ្នក​អាចធ្វើ​របៀបនេះ​រហូត​ទាល់តែ​នាង​ឱ្យ​សញ្ញា​ថា​បាន​ហើយ ទើប​បើក​ការ វាយលុក​ដោយ​ការប្រើ​ប្រដាប់ភេទ​ផ្ទាល់​វិញ​ម្តង ។

ដោយសារតែ​ការ​បបោសអង្អែល​ចំ​ចំណុច និង មាន​ភាពច្បាស់លាស់ ជឿជាក់ថា​ការជួយ​ចម្លង​នាង​ឱ្យ ដល់​កោះ​ត្រើយ​មិន​ជួប​ការលំបាក​ដូច​កាលពីមុន​ទៀតឡើយ ។ អ្នក​ត្រូវ​ចងចាំ​ថា សិច​ជាការ​ងារ​មួយ​សំខាន់​ផងដែរ​សម្រាប់​ជីវិត​ស្នេហា​របស់​អ្នក ព្រោះ​វា​ក៏ មាន​ភាព​សំខាន់​ដូច​ការងារ​របស់​អ្នក ។ ហេតុនេះ​មិនអាច​ធ្វើ​ដោយ​គ្រាន់តែ​បំពេញ​បំណង​ខ្លួនឯង​ឡើយ​ ​គឺ​ត្រូវ​ចេះ​គិតដល់​ដៃគូ​ទើប​សេចក្តីសុខ និង សុភមង្គល កើតឡើង​ព្រម​គ្នា ៕​ដេប៉ូ ( Spicy )


Related