រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ហាម​គ្រូពេទ្យ​ផឹកស្រា​ ស្រា​បៀរ​ និង​លេងល្បែង​

​ឯកឧត្តម​វេជ្ជបណ្ឌិត​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​ចេញ​លិខិតផ្លូវការ​មួយ​ច្បាប់​លេខ​០៨៧​ អម​ស​/​ម​.​ព​ ចុះ​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៥​ ជម្រាប​មក​លោក​-​លោកស្រី​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ ឲ្យ​ចាត់វិធានការ​ផ្សព្វផ្សាយ​ដល់​មន្ត្រី​ បុគ្គលិក​មន្ទីរពេទ្យ​ ឬ​មណ្ឌល​សុខភាព​ បញ្ឈប់​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ (​ផឹកស្រា​ ឬ​ស្រា​បៀរ​)​ ក្នុង​ពេល​បំពេញការងារ​ ឬ​ពេល​យាម​ប្រចាំការ​ក្នុង​មន្ទីរពេទ្យ​ ព្រមទាំង​ការ​លេងល្បែង​ជា​បន្ទាន់​ ។​

​លិខិត​បម្រាម​របស់​ក្រសួងសុខាភិបាល​ បាន​លើក​ឡើង​ថា​ ក្រសួង​បាន​ទទួល​ព័ត៌មាន​អំពី​មន្ត្រីរាជការ​ផ្នែក​សុខាភិបាល​មួយ​ចំនួន​តូច​ បាន​និង​កំពុង​ប្រើប្រាស់​គ្រឿង​ស្រវឹង​ លេងបៀរ​នៅ​ក្នុង​ម៉ោង​ការងារ​ ឬ​យាម​ប្រចាំការ​នៅ​មន្ទីរពេទ្យ​ដែល​ជា​អំពើអាក្រក់​អាច​បង្ក​ការ​រាំងស្ទះ​ យឺតយ៉ាវ​ការងារ​ ករណី​មាន​ជំងឺ​ត្រូវការ​សេវា​សង្គ្រោះ​បន្ទាន់​ ចំណែកឯ​ផ្គត់ផ្គង់​សេវា​វិញ​ មាន​អាកប្បកិរិយា​មិន​សមរម្យ​ជាមួយ​អ្នកជំងឺ​ ហើយ​អ្នកជំងឺ​នឹង​ទទួល​រង​នូវ​សម្ពាធ​ច្រើន​ និង​អាច​កើត​មាន​បញ្ហា​មិន​ប្រក្រតី​ ។​ ករណី​នេះ​ ក្រសួង​សូម​ហាម​ដាច់ខាត​ចំពោះ​អំពើ​មិន​គប្បី​នេះ​ ។​ ម្យ៉ាងទៀត​ យើង​គួរតែ​ទុក​ពេ​លេ​វ​លា​ដ៏​មាន​តម្លៃ​នេះ​សម្រាប់​ធ្វើការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ផ្នែក​វេជ្ជសាស្ត្រ​តាម​ប្រព័ន្ធ​ Internet​ វិញ​ ដើម្បី​រួមចំណែក​ពង្រឹងគុណភាព​សេវា​សុខាភិបាល​ ៕​

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ហាម​គ្រូពេទ្យ​ផឹកស្រា​ ស្រា​បៀរ​ និង​លេងល្បែង​