មាន​ទាំង​អ្នកប្រឆាំង និង​អ្នកចូលទៅស្តាប់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន នៅ​Maison de la Chimie

លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ បាន​ជួប​សំណេះសំណាល​ជាមួយ​និស្សិត និង​ប្រជាពលរដ្ឋ​ខ្មែរ រស់នៅក្នុង​ប្រទេស​បារាំង។ វត្តមាន​របស់​លោក​ប្រមុខរដ្ឋាភិបាល​កម្ពុជា បាន​ទទួល​ទាំងពី​ខាងអ្នកគាំទ្រ និង​ក្រុមប្រឆាំង​ដែល​បាន​ធ្វើ​បាតុកម្ម​នៅ​ច្រក​ផ្លូវ​ចូល​ទៅកាន់​អគារ Maison de la Chimie ជាទី​ដែល លោក​ហ៊ុន សែន​បាន​និយាយ​ជាង​២​ម៉ោង ទៅកាន់​ប្រជាជន​ខ្មែរ នៅ​ប្រទេស​បារាំង។