Steve Ballmer ៖ ការ​​ជួយ​ Apple ពី​ការក្ស័យ​ធនជា​រឿង​ដ៏​ឆ្កួត​​លីលា​មួយ​របស់​ Microsoft

Steve Ballmer ៖ ការ​​ជួយ​ Apple ពី​ការក្ស័យ​ធនជា​រឿង​ដ៏​ឆ្កួត​​លីលា​មួយ​របស់​ Microsoft

មនុស្ស​មួយ​ចំនួន​ប្រាកដ​ជា​បាន​ដឹង​ហើយ​ថា​​កាល​ពី​ឆ្នាំ​១៩៩៧ លោក​ Bill Gates បាន​បណ្ដាក់​ទុនជា​ទឹក​ប្រាក់​​១៥០​លាន​ដុល្លារ​ទៅ​លើ​ក្រុមហ៊ុន​ Apple ដើម្បី​ជួយ​ក្រុមហ៊ុន​ដែល​ជា​គូ​ប្រកួត​ប្រជែង​មួយ​នេះ​ពី​ការ​ក្ស័យធន។

 

Steve Ballmer ៖ ការ​​ជួយ​ Apple ពី​ការក្ស័យ​ធនជា​រឿង​ដ៏​ឆ្កួត​​លីលា​មួយ​របស់​ Microsoft

លោក​ Bill Gates និង​ លោក​ Steve Jobs

 

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជា​មួយ​នឹង​សារព័ត៌មាន​ Bloomberg ​​អតីត​ស្ថាបនិក​ក្រុមហ៊ុន​ Microsoft លោក​ Steve Ballmer បាន​លើក​ឡើង​ថា​ ​ការ​ជួយ​សង្គ្រោះ​ក្រុមហ៊ុន Apple ពី​ការ​ក្ស័យធន​ជា​រឿង​​ដ៏​ឆ្កួត​មួយ​ដែល​ Microsoft បាន​ធ្វើ។ លោក​ Steve បាន​បន្ត​ថា​បច្ចុប្បន្ន​គ្មាន​ក្រុមហ៊ុន​ណា​​ដែល​អាច​ប្រកួត​ប្រជែង​ជា​មួយ​នឹង​ក្រុមហ៊ុន​ Apple បាន​ទៀត​នោះ​ទេ​ ជា​ពិសេស​គឺ​ខាង​ផលិត​ Hardware តែ​ម្ដង។

 

Steve Ballmer ៖ ការ​​ជួយ​ Apple ពី​ការក្ស័យ​ធនជា​រឿង​ដ៏​ឆ្កួត​​លីលា​មួយ​របស់​ Microsoft

លោក​ Steve Ballmer អតីត​ស្ថាបនិក​ក្រុមហ៊ុន​ Microsoft

 

បន្ត​ក្នុង​បទ​សម្ភាសន៍​នេះ​លោក​​ Steve ​ក៏​បាន​ធ្វើ​ការ​ប្រហារ​ចំៗ​ទៅ​លើ​ក្រុមហ៊ុន​ Amazon ដែរ​ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​ Amazon មិន​មែន​ជា​កន្លែង​សម្រាប់​មនុស្ស​ធ្វើ​ការ​នោះ​ទេ។ លោក​បាន​បន្ត​ថា​ ​បុគ្គលិក​ដែល​បាន​ចេញ​ពី​ក្រុមហ៊ុន Microsoft ទៅ​​​​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ Amazon គឺ​នៅ​មិន​បាន​យូរ​នោះ​ទេ​ ត្រឹម​តែ​មួយ​ឬ​ពីរ​ឆ្នាំ​គេ​នឹង​ត្រឡប់​មក​វិញ​ ​ព្រោះ​តែ​ Amazon មិន​មែន​ជា​កន្លែង​ល្អ​សម្រាប់​ធ្វើ​ការ​នោះ​ទេ៕​​​​​​​​​​​​​​​​​

ចុច​អាន៖ នាយក​ HTC៖ ក្រុមហ៊ុន​ Apple ទេ​ដែល​ជា​អ្នក​ចម្លង​ពី​ HTC នោះ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ FossBytes