វង្ស ណយ ឡៅស៊ីណាត ម៉ឺន សុភា និង ឡុង សុវណ្ឌឌឿន នរណាខ្លាំងពិតប្រាកដ

ភ្នំពេញ:    ​ភ្នំពេញ​៖​     ក្រុមហ៊ុន គូ​បូ​តា (​ខេ​ម​បូ​ឌា​) បានរៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃទី​២៥​តុលា ទូរទស្សន៍ ដើម្បី​ប្រកាស​ពី​ការឧបត្ថម្ភ​ទាំងស្រុង​របស់ខ្លួន​ក្នុង​កម្មវិធី​ប្រដាល់​ ក្បាច់គុន​បុរាណ​ខ្មែរ “​ជើងឯក​ប្រដាល់​លេខ​១​គូ​បូ​តា វគ្គ​៤” ដែល​ការប្រកួត​នេះ​ធ្វើ​នៅលើ​សង្វៀន​បាយ័ន​។​

​    លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​តែម ម៉ឺន​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ ​នេះ​ដើម្បី​ប្រកាស​ពី​សមាសភាព​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​៤​រូបនេះ ។​

     កំពូល​កីឡាករ​ជើង​ខ្លាំង​ទម្ងន់ ៦៩ គីឡូក្រាម ចំនួន ៤ រូប គឺ កីឡាករ វង្ស ណ​យ​ក្លឹប​កងពលតូច​លេខ​៣១ -​ឡៅ​ស៊ី​ណាត​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ - ម៉ឺ សុភា​សមាគម​ប្រដាល់​ក្រសួងការពារជាតិ និង កីឡាករ ឡុង សុវណ្ណ​ឌឿ​ន​ក្លឹប​សាល​វ័​ន្ដ​កីឡា ត្រូវបាន​ជ្រើសរើស​មក​ប្រកួត​គ្នា​នៅលើ​សង្វៀន​តែមួយ​។​ការប្រកួត ចាប់ពី​ថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ ២០១៥ តទៅ​។​

    ​អ្នកខ្លាំង​ទាំង ៤​រូបនេះ​នរណា​ក្លាយជា “​ជើងឯក​ប្រដាល់​លេខ​១ គូ​បូ​តា វគ្គ​៤” លើស​ង្វៀន​បាយ័ន​នេះ ?