មន្ត្រី​យោធា​វរៈ​សេនា​ធំ​លេខ​៤២​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅ​កណ្តាលផ្លូវ​

​ដោយ​៖​ដេ​ង ម៉ា​វិ​ន 

​ខេត្ត​សឹ្ទ​ង​ត្រែង​៖​មន្ត្រី​យោធា​វរៈ​សេនា​ធំ​លេខ​៤២ ប្រចាំការ​នៅក្នុង​ភូមិសាស្ត្រ​អូរ​តា​ឡាស់ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅ​កណ្តាលផ្លូវ​តែម្នាក់ឯង ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥​នេះ ដោយ​គេ​សង្ស័យថា អាចជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​។​

​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​៖​នៅ​យប់​ថ្ងៃទី​២៤​តុលា នៅវេលា​ម៉ោង​ប្រហែល​ជាង​៩ មាន​គោយន្ត​កន្ត្រៃ​១​គ្រឿង​បាន​ដឹកឈើ​ចេញពី​ភូមិសាស្ត្រ​អូរ​តា​ឡាស់ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំនុច​ទួល​ខ្ពស់​ព្រៃ​ចាស់ ក៍​ប្រទះ​គ្នា​ជាមួយនិង​មន្ត្រី​យោធា​ដែល​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង ហើយ​គោយន្ត​កន្ត្រៃ​ដឹកឈើ​នោះ ក៏បាន​បុក​ចំ​ពីមុខ​ហើយ​កិន​ពីលើ បណ្តាល​មន្ត្រី​យោធា​រូបនោះ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង ។ បន្ទាប់ពី​គ្រោះថ្នាក់​នេះ គោយន្ត​កន្ត្រៃ​ដឹកឈើ​ក៏បាន​គេច​បាត់ ដោយ​មិន​បន្សល់ទុក​នូវ​អត្តសញ្ញាណ​អ្វី​ឡើយ ។​

​បើតាម​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំអាង បាន​បញ្ជាក់ថា​៖​ជនរងគ្រោះ​មានឈ្មោះ​ដួង ណារិន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​មន្ត្រី​យោធា​ឋានៈ​អនុសេនីយ៍ត្រី ប្រចាំការ​នៅក្នុង​បន្ទាយ​យោធា​អូរ​តា​ឡាស់​នៃ​វរៈ​សេនា​ធំ​លេខ​៤២​ចំណុះអោយ​យោធភូមិភាគ​ទី​១ មាន​ទីលំនៅ​ក្នុងភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​ស៊េរី​២០០៩ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ស្ទឹងត្រែង​.1A.0525​។ 

​    ​សមត្ថកិច្ច​បន្តថា​៖​នៅ​ថ្ងៃទី​២៤​តុលា មុនពេល​កើតហេតុ​ជនរងគ្រោះ ត្រូវគេ​ឃើញថា​បាននាំគ្នា​អង្គុយ​ផឹកស្រា​សរ​ជួបជុំ​ជាមួយ​មិត្តភក្តិ​នៅក្នុង​ភូមិ​ថ្មី ឃុំ​សំអាង នៅ​ជិត​កន្លែងកើតហេតុ រហូតដល់​យប់​ទើប​បែក​គ្នា ហើយ​ជនរងគ្រោះ​ក៏​ជិះ​ម៉ូតូ​ចេញពី​កន្លែង​ផឹង​ស៊ី បំណង​ត្រឡប់​ចូល​បន្ទាយ​វិញ​។ ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ស្រាប់តែ​គោយន្ត​ដឹកឈើ​មកដល់​ចំនុច​នោះដែរ ហើយ​ជនរងគ្រោះ​បាន​ឈប់​ម៉ូតូ ក៏​ដើរ​សំដៅទៅ​ស្ទាក់​ចំ​ពីមុខ​គោយន្ត​ដឹកឈើ​នោះ តែ​អ្នកបើក​គោយន្ត​មិន​បង្អង់​ក៍​បុក ហើយ​ជាន់​ពីលើ​ថែមទៀត​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​តែម្តង ។​

​សូមបញ្ជាក់ថា​៖​គោយន្ត​កន្ត្រៃ​ដឹកឈើ​ខាងលើ​នោះ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះឡើយ ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាមរក​ដើម្បី​ឲ្យ​ម្ចាស់​គោយន្ត​នោះ​ចូលខ្លួន​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ។​

​    ​បច្ចុប្បន្ន​សព​មន្ត្រី​យោធា​វរៈ​សេនា​ធំ​លេខ​៤២ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ប្រគល់ជូន​ក្រុមគ្រួសារ​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

​                         

មន្ត្រី​យោធា​វរៈ​សេនា​ធំ​លេខ​៤២​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅ​កណ្តាលផ្លូវ​
មន្ត្រី​យោធា​វរៈ​សេនា​ធំ​លេខ​៤២​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅ​កណ្តាលផ្លូវ​
មន្ត្រី​យោធា​វរៈ​សេនា​ធំ​លេខ​៤២​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅ​កណ្តាលផ្លូវ​
មន្ត្រី​យោធា​វរៈ​សេនា​ធំ​លេខ​៤២​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅ​កណ្តាលផ្លូវ​
មន្ត្រី​យោធា​វរៈ​សេនា​ធំ​លេខ​៤២​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅ​កណ្តាលផ្លូវ​