​ឃាត់ខ្លួន​ខ្មែរ​អ៊ីស្លាម​ពីរ​នាក់ ពាក់ព័ន្ធ​នឹង​ការសេព​គ្រឿងញៀន

ដោយ​៖​ដេ​ង ម៉ា​វិ​ន​

​ខេត្តស្ទឹងត្រែង​៖​ជនសង្ស័យ​ខ្មែរ​អ៊ីស្លាម​ពីរ​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ឃាត់ខ្លួន​នៅវេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ក្នុង​ថ្ងៃអាទិត្យ​ទី​២៥​តុលា​ម្សិលមិញ ករណី​ពាក់ព័ន្ធ​នឹង​ការសេព​គ្រឿងញៀន ។ ករណី​បង្ក្រាប​ជន​សេព​គ្រឿងញៀន​ខាងលើ សមត្ថកិច្ច​បានធ្វើ​ឡើង​នៅលើ​ទីតាំង​ដាច់ដោយឡែក​ពីគ្នា ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​សំណាក់​លោក​ជា ពេជ្រ ព្រះរាជអាជ្ញារ​អម​សាលាដំបូង​ខេត្ត​ផងដែរ ។​

​    ​សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹងថា​៖​ក្នុងការ​ចុះបង្ក្រាប​នេះ គឺ​ជនសង្ស័យ​ទី​១​ឃាត់ខ្លួន​នៅ​ចំណុច​គីឡូ​៨ ស្ថិតក្នុង​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​ឈ្មោះ កុំ រី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ជនជាតិខ្មែរ​អ៊ីស្លាម មុខរបរ​មិន​ពិតប្រាកដ ។​បន្ទាប់មក​ទើប​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ​សាន់ យូ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ជនជាតិខ្មែរ​អ៊ីស្លាម មុខរបរ​កសិករ រស់នៅ​ភូមិ​ភ្នំ​ខៀវ ឃុំ​អូរ​

​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ។ ការដែល​ឃាត់ខ្លួន​ជនសង្ស័យ សាន់ យូ​នេះ គឺមាន​ការសហការ​គ្នា​រវាង​សមត្ថកិច្ច​ជាមួយនិង​លោក​មេភូមិ​ភ្នំ​ខៀវ​ផងដែរ ។​ក្នុងនោះ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ថ្លា​ពណ៌​ស​ចំនួន​៥​កញ្ចប់​តូច និង​ប្រាក់រៀល​ខ្មែរ​ចំនួន​៧០០០​រៀល ។​

​    ​ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​ក៏បាន​បញ្ជូន​ជនសង្ស័យ សេព​គ្រឿងញៀន​ទាំងពីរ មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្នុង​ថ្ងៃអាទិត្យ ដដែល ដើម្បី​ធ្វើការ​សាកសួរ​និង​ចងក្រង​ឯកសារ ។ ទន្ទឹម​នោះ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​២៦​តុលា​នេះ ជនសង្ស័យ​ខ្មែរ​អ៊ីស្លាម​ទាំងពីរ​នាក់​ដែល​ពាក់ព័ន្ធ​និង​ការសេព​គ្រឿងញៀន​ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

​    ​

​     

​    ​

​ឃាត់ខ្លួន​ខ្មែរ​អ៊ីស្លាម​ពីរ​នាក់ ពាក់ព័ន្ធ​នឹង​ការសេព​គ្រឿងញៀន
​ឃាត់ខ្លួន​ខ្មែរ​អ៊ីស្លាម​ពីរ​នាក់ ពាក់ព័ន្ធ​នឹង​ការសេព​គ្រឿងញៀន