​អ្នកធ្វើដំណើរ និង​ប្រជា​ពល​ពលរដ្ឋ​ស្រុក​ព្រែក​ប្រសព្វ​ត្រេកអរ​ព្រោះ​បាន​ផ្លូវ​ថ្មី​

​ដោយ​៖​កង​សាន់​ដា​រា​

​ខេត្តក្រចេះ​៖​ព្រោះថា​មាន​ផ្លូវ​គឺមាន​ក្តីសង្ឃឹម ក្តី​ទន្ទឹង​ដែល​ប្រជាពលរដ្ឋ​ចង់បាន​ឥលូវ​ន​បាន​ផ្លូវ​ហើយ​លោក អ៊ា​ន ណា​រម្យ អភិបាលស្រុក​ព្រែក​ប្រសព្វ​តែងតែ​ខិតខំ​ប្រឹងប្រែង​ព្យាយាម​យ៉ាងណា​ដោះស្រាយ​រក​ផ្លូវ​ជូន​ប្រជាពលរដ្ឋ​ដែលជា​ក្តី​ទន្ទឹង​ជា​យូរ​មកហើយ​ពេលនេះ​បាន​ផ្លូវ​កៅស៊ូ​និង​ស្ពាន ត​ភ្ជាប់​ពី​ស្រុក​ស្ទឹងត្រង់​ខេត្ត​កំពង​ចាម​មកកាន់​ស្រុក​ព្រែក​ប្រសព្វ​ខេត្តក្រចេះ​បាន​ស្ថាបនា​រួចរាល់​ជា​ស្ថា​ព័រ​ហើយ​។​

​ការកើត​ផ្លូវ​នេះ​ធ្វើអោយ​ប្រជាពលរដ្ឋ​រីករាយ ព្រោះ​ធ្វើអោយ​ការធ្វើដំណើរ​រន​បស់​ពួកគាត់​បាន​រហ័ស​ចំណេញ​ពេលវេលា​ទាំងគ្រប់​មធ្យោបាយ​ដឹកជញ្ជូន​ផល​កសិកម្ម និង​ធ្វើដំណើរ ដែល​នេះ​ជាការ​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ស្រាប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​។​

​លោក​អភិបាល​បាន​មាន​ប្រសា​ស​ន័​ថា មន្ទីរ​សាធារណការ​ខេត្តក្រចេះ និង​អាជ្ញាធរ​ស្រុក​ធ្វើ​ផ្លូវថ្នល់​ចាក់​កៅស៊ូ​ប្រវែង​១៥,៧៥​គីឡូម៉ែត្រ​រួចរាល់ និង​ផ្លូវរ​ចា​គ្រោះ​ក្រហម​ផុតពី​ទឹកបាន​រួច​ផងដែរ​សមិទ្ធផល​ថ្មី​នេះ​ជា​ទ្រព្យសម្បត្តិ​រួម​យើងទាំងអស់គ្នា សូម​បងប្អូន​មេត្តាជួយ​ថែរក្សា​ផ្លូវ​ថ្មី​អោយ​គង់​វង់​ល្អ​ផង បន្ថែម​ពីនេះ​ទៀត​ផ្លូវ​គ្រោះ​ក្រហម​ក្នុងភូមិ​នៃ​ស្រុក​ដែល​ពីមុនមក​មិន​ធ្លាប់មាន​ឥលូវ​នេះ​ផ្លូវ​គ្រោះ​ក្រហម​ចំនួន​៧​ខ្សែ​ក្រោម​ថវិកា​របស់​ស្រុក​បាន​កសាងបាន​ប្រវែង​២៨៣០​ម៉ែត្រ​រួចរាល់​ផងដែរ ហើយ​លើសពីនេះ​ទៀត​លោក​មាន​ប្រសា​ស​ន័​ថា លោក​នឹង​ប្រឹង​ប្រែ​អភិ​វ​ឌ្បិ​ន៏​អ្វី​គ្រប់យ៉ាង​ឬ​ផ្លូវ​ណា​ចាំបាច់​បន្តរ​ទៀត​តាមតែ​អាចធ្វើ​បាន​។ ពលរដ្ឋ​ឃើញ​ផ្លូវ​ស្ពាន​សរសើរ​រីករាយ​សប្បាយចិត្ត​តែ​មិន​ស្បាយចិត្ត​បញ្ហា​ដរ​ចំលង​ស្រុក​ឆ្លូង​ភ្ជាប់​ស្រុក​ព្រែក​ប្រសព្វ​កំពុង​ធ្វើ​ភ្គ​រ​ធ្វើ​ភ្លៀង​យក​លើស​សៀវភៅ​បន្ទុក​៕

​    ​

​អ្នកធ្វើដំណើរ និង​ប្រជា​ពល​ពលរដ្ឋ​ស្រុក​ព្រែក​ប្រសព្វ​ត្រេកអរ​ព្រោះ​បាន​ផ្លូវ​ថ្មី​
​អ្នកធ្វើដំណើរ និង​ប្រជា​ពល​ពលរដ្ឋ​ស្រុក​ព្រែក​ប្រសព្វ​ត្រេកអរ​ព្រោះ​បាន​ផ្លូវ​ថ្មី​
​អ្នកធ្វើដំណើរ និង​ប្រជា​ពល​ពលរដ្ឋ​ស្រុក​ព្រែក​ប្រសព្វ​ត្រេកអរ​ព្រោះ​បាន​ផ្លូវ​ថ្មី​