Kane ​ស៊ុត​៣​គ្រាប់​ជួយ Spurs ​ឈ្នះ Bournemouth ​ស្រប​ពេល Liverpool ​បន្ត​ស្មើ​ទៀត

Harry Kane ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ឡើង​វិញ បន្ទាប់​ពី​ធ្វើ​បាន Hat-trick ​ក្នុង​ការ​ប្រកួត​ដែល​ Tottenham Hotspur ឈ្នះ​ក្រុម Bournemouth ​ដោយ​លទ្ធផល ៥-១។ ចំណែក​ឯ​ខាង​ក្រុម​ហង្ស​ក្រហម​វិញ ​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​ថ្មី Jurgen Klopp ​នៅ​មិន​ទាន់​រក​ឃើញ​ជ័យជម្នះ​នៅ​ឡើយ​ទេ ដោយ​បាន​ត្រឹម​ស្មើ​ក្រុម Southampton ​១-១ ​ប៉ុណ្ណោះ​ក្នុង​ដី​ខ្លួន​ឯង​យប់​មិញ។

Kane ​ស៊ុត​៣​គ្រាប់​ជួយ Spurs ​ឈ្នះ Bournemouth ​ស្រប​ពេល Liverpool ​បន្ត​ស្មើ​ទៀត

ម្ចាស់​ផ្ទះ Bournemouth ​បាន​នាំ​មុខ​ Spurs ​១​ទល់​នឹង​ ០ ​មុន​ទៅ​ហើយ​ត្រឹម​នាទី​ទី​១​បើក​ឆាក​ដំបូង ប៉ុន្តែ​៨​នាទី​ក្រោយ​មក Kane ​រក​បាន​ស្មើ​វិញ ដោយ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ។ នាទី ១៧ Dembele ​រក​បាន​មួយ​គ្រាប់​បន្ថែម មុន​ពេល Lamela ​ដាក់​មួយ​គ្រាប់​ទៀត​នាទី​២៩ ​ជួយ​មាន់​ខ្នាយ​មាស ​នាំ​មុខ​ម្ចាស់​ផ្ទះ ៣-១ ត្រឹម​តង់​ទី១​។ ចូល​ដល់​តង់​ទី​២ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Kane ​ថែម​២​គ្រាប់​ទៀត​នៅ​នាទី​៥៦​និង​៦៣ ​ដើម្បី​ឱ្យ Spurs ​ត្រជាក់​ចិត្ត​យក​៣​ពិន្ទុ​ទៅ​ផ្ទះ​វិញ។

Kane ​ស៊ុត​៣​គ្រាប់​ជួយ Spurs ​ឈ្នះ Bournemouth ​ស្រប​ពេល Liverpool ​បន្ត​ស្មើ​ទៀត

Kane ​ស៊ុត​៣​គ្រាប់​ជួយ Spurs ​ឈ្នះ Bournemouth ​ស្រប​ពេល Liverpool ​បន្ត​ស្មើ​ទៀត

Kane ​ស៊ុត​៣​គ្រាប់​ជួយ Spurs ​ឈ្នះ Bournemouth ​ស្រប​ពេល Liverpool ​បន្ត​ស្មើ​ទៀត

ងាក​ទៅ​ការ​ប្រកួត​នៅ​កីឡដ្ឋានAnfield ​របស់​ហង្ស​ក្រហម​វិញ ម្ចាស់​ផ្ទះ​បាន​នាំ​មុខ​មុន​ទៅ​ហើយ នៅ​នាទី​៧៧ ដោយ​ខ្សែ​ប្រយុទ្ធ Benteke ​ជា​អ្នក​ធ្វើ​បាន ក្រោយ​ទទួល​បាល់​ពី Milner ​ប៉ុន្តែ​១០​នាទី​ក្រោយ​មក Mane ​របស់ Southampton ​រក​បាន​មួយ​គ្រាប់​តាម​ស្មើ​វិញ។ ខ្សែ​បម្រើ​ស្បែក​ខ្មៅ​រូប​នេះ ជិត​នឹង​ចប់​ការ​ប្រកួត​ទៅ​ហើយ បាន​បង្ក​កំហុស​រហូត​ទទួល​បាន​កាត​ក្រហម​បណ្ដេញ​ចេញ​ផង​ដែរ។ ស្មើ​គ្នា ១-១ ​នេះ​ដែរ គឺ​មាន​ន័យ​ថា Liverpool ​តាំង​ពី​បាន​អ្នក​ចាត់ការ​ថ្មី Klopp ​មក មិន​ទាន់​រក​ឃើញ​ជ័យជម្នះ​នៅ​ឡើយ​ទេ៕

Kane ​ស៊ុត​៣​គ្រាប់​ជួយ Spurs ​ឈ្នះ Bournemouth ​ស្រប​ពេល Liverpool ​បន្ត​ស្មើ​ទៀត

Kane ​ស៊ុត​៣​គ្រាប់​ជួយ Spurs ​ឈ្នះ Bournemouth ​ស្រប​ពេល Liverpool ​បន្ត​ស្មើ​ទៀត

Kane ​ស៊ុត​៣​គ្រាប់​ជួយ Spurs ​ឈ្នះ Bournemouth ​ស្រប​ពេល Liverpool ​បន្ត​ស្មើ​ទៀត

Kane ​ស៊ុត​៣​គ្រាប់​ជួយ Spurs ​ឈ្នះ Bournemouth ​ស្រប​ពេល Liverpool ​បន្ត​ស្មើ​ទៀត

https://youtu.be/5YtFTgb3lic

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ dailymail

  • Kane ​ស៊ុត​៣​គ្រាប់​ជួយ Spurs ​ឈ្នះ Bournemouth ​ស្រប​ពេល Liverpool ​បន្ត​ស្មើ​ទៀត已关闭评论
  • 277 views
  • Hide Sidebar
    A+
Publish on:2015/10/26  Category:កីឡា