វិធីធ្វើនំកង

សួរស្តីប្រិយមិត្តទាំងអស់គ្នា ថ្ងៃនេះ មង្គលការ សូមធ្វើការណែនាំពីវិធីធ្វើនំមួយបែបទៀតហើយ​មក​បង្ហាញ​ជូន នោះគឺ នំកង ។ ដូច្នេះចង់ជ្រាបច្បាស់ថា នំមួយបែបនេះ​គែត្រូវ​ធ្វើយ៉ាង​ណា​ខ្លះ សូមអាន​ការណែនាំដូចខាងក្រោម៖
 
វិធីធ្វើនំកង
+ គ្រឿងផ្សំ៖
- ម្សៅអង្ករដំណើប ៤០០ក្រាម
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ខ្ទិះដូង ១ចានធំ
- ស្ករសត្នោត ៣០០ក្រាម (បើស្ករដុំត្រូវកូរជាមួយទឹក)
- ល្ងរលីង ៣ស្លាបព្រាបាយ
+ វិធីធ្វើ៖
១. ដំបូង​យក​ម្សៅអង្ករ​មក​លាយ​ជា​មួយ​ អំបិល, ស្ករត្នោតរាវ ២ស្លាបព្រាបាយ និង​ខ្ទិះដូងកូរ​ឲ្យ​ទៅ​ជា​ម្សៅ​រួច​នួត​ទុក​ ១០-១៥នាទី។ 
២. យក​ម្សៅ​មក​លុញ​ធ្វើ​ជា​កង​មូល​ៗ​រួច​យក​មក​ដាក់​ចៀន​ (ភ្លើង​ដាក់​ក្តៅ​ល្មម) ពេល​ដែលវា​អណ្តែត​មក​លើ​ទុក​ឲ្យ​រាង​ក្រហម​ត្រូវ​ស្រង់​ទុក​សិន។
៣. យក​ស្ករ​ត្នោត​ដាក់​ចូល​ក្នុង​ឆ្នាំង​ បន្ទាប់​មក​កូរ​វា​ឲ្យ​ទៅ​ជា​ស្ករ​តាំង​ម៉ែ​ រួច​ដាក់​ល្ងរ​លីង​កូរចូលគ្នា។
៤. យក​នំ​ដែល​ចៀន​ស្រង់​ទុក​មក​ជ្រលក់​ចូល​ក្នុង​ស្ករ​តាំង​ម៉ែ តែជ្រលក់​តែ​ម្ខាង​ទេ​ ពេល​រួច​រាល់​​អាច​ញ៉ាំ​បាន​ហើយ៕
ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីធ្វើនំកង