ពាក្យសំដី​មួយចំនួន​ដែលបុរសៗ​មិនគួរនិយាយនៅ​ថ្ងៃណាត់ជួបដំបូង

គ្មានអ្វីនៅលើលោក​នេះឈឺចាប់​ជាង​ពេលដែល​បានដឹង​ថា មនុស្សស្រី​ដែលអ្នកស្រឡាញ់បាន​បំផ្លាញ​ជីវិតអ្នកឡើយ។ ប្រសិនបើ​រឿងរ៉ាវ​ទាំងឡាយ​មិនដំណើរការ​ដូច​គម្រោង​ណាត់ជួប​គ្នានោះ​ទេ អ្នកនឹង​បាត់បង់​ពេលវេលា និងប្រាក់កាស​ចាប់តាំងពីពេលដំបូង​ដែលអ្នក​បាន​ជួបនាង។ ជាធម្មតា អ្នក​តែងតែ​ព្យាយាម​ធ្វើឲ្យ​មនុស្ស​ជួបអ្នក​ដំបូង​ចាប់អារម្មណ៏​នឹងអ្នក, ចង​ចាំអ្នក និង​បំភ្លេចអ្នក​មិនបាន។
 
ពាក្យសំដី​មួយចំនួន​ដែលបុរសៗ​មិនគួរនិយាយនៅ​ថ្ងៃណាត់ជួបដំបូង
តែទោះបីជាយ៉ាង​ណា ការចាប់អារម្មណ៏​ដំបូងមិនមែន​មានប្រសិទ្ធិភាព​គ្រប់ពេលទេ។ សំណាងល្អ មនុស្សមួយចំនួន​អាចមានឱកាស​លើកទី ២ ប៉ុន្តែនៅ​ពេលណាត់​ជួបគ្នា វាជា​ភាពទាក់ទាញ​លើកដំបូង​ដែល​ជាបញ្ហា ព្រោះវា​ជាភាពទាក់ទាញ​ចុងក្រោយ។ និយាយឲ្យ​ចំទៅ ការណាត់ជួប​ជាល្បែងស្រឡាំងកាំង​មួយដែលអ្នក​ពិបាក​នឹងធ្វើតាម​ចិត្តវា។
ជាធម្មតា ថ្ងៃណាត់ជួបដំបូង​តែងតែបន្សល់ទុកនូវ​ការចងចាំមួយ​ដែលមិនអាច​បំភ្លេចបាន​ឲ្យទៅមនុស្ស​ស្រី ហើយអ្វីដែល​សំខាន់អ្នក​នៅតែបន្ត​ស្វែងយល់​ឲ្យ​បានច្រើន ដូច្នេះ​អ្នកនឹង​មិនបាន​ធ្វើអ្វីខុស​ឆ្គង។ ប្រសិនបើអ្នក​កំពុងស្វែងរកវិធីដើម្បីបង្កើត​ភាពទាក់ទាញនៅថ្ងៃណាត់​ជួបរបស់​អ្នក ខាងក្រោមនេះ​ជាអ្វីដែលអ្នកមិនគួរ​ធ្វើនៅ​ថ្ងៃណាត់​​ជួប៖
ចំណាយពេលវេលា​និយាយតែ​ពីខ្លួនអ្នក
រឿងអាក្រក់បំផុត​ដែលបុរសមិនគួរ​ធ្វើនៅថ្ងៃណាត់​ជួបគ្នាគឺ ការចំណាយពេលវេលា​យ៉ាងយូរនិយាយ​តែពីខ្លួនឯង។ បុរសជា​ច្រើនចូលចិត្តនិយាយ​លម្អិតអំពីសុភមង្គល​របស់​ពួកគេ ដោយ​មិនគិតស៊ើបសួរ​ពីបញ្ហាការ​ណាត់ជួប​របស់ពួកគេ​ឡើយ។ គ្មានមនុស្សស្រី​ណានឹងទទួល​យកការ​សេពគប់​នឹងបុរស ដែលមិន​ដឹងពីព័ត៌មានខ្លួន​នាង​នោះឡើយ។
សម្លឹងមើល​ទូរស័ព្ទច្រើន​ជាងដៃគូរ
វាជារឿងមួយមិនគួរសម​សោះឡើយ​ ពេលដែលប្រើទូរស័ព្ទដៃក្នុង​ពេលកំពុងណាត់​ជួប ព្រោះវា​រំខានដល់​ការចាប់​អារម្មណ៏​ដែលអ្នក​កំពុង​ទន្ទឹង​រង់ចាំការ​សេពគប់គ្នា​បន្តទៅ​មុខ​ទៀត។ ចៀសវាង​ការមើលសារ ក្នុងពេល​អ្នកកំពុង​ណាត់ជួប។
និយាយពាក្យ​ចំអេះចំអាស
វាជាចំណេះ​ដឹងទូទៅមួយ​ដែលបុរស​ភាគច្រើនមើល​រឿងសិច។ រឿងអាក្រក់​បំផុតដែលអ្នក​ត្រូវចៀសវាង​នៅពេលណាត់​ជួបគ្នាគឺ ការនិយាយ​ពាក្យចំអេះ​ចំអាស។
សម្លឹងមើល​មនុស្សស្រី​ដទៃ
វាពិបាកនឹង​ហាមឃាត់ភ្នែក​បុរសៗណាស់ ប៉ុន្តែដើម្បី​ការណាត់ជួប​របស់អ្នក ត្រូវប្រាកដ​ថា ភ្នែករបស់អ្នក​សម្លឹងមើលតែមុខនាង និង​បញ្ជីមុខម្ហូប​តែមួយគត់។

ចាំចាប់​កំហុស
អ្នកនឹងរង់ចាំឱកាស​ដើម្បីផ្តល់ការ​សរសើរ ប៉ុន្តែនៅដំណាក់​កាលចាប់ផ្តើមដំបូង​ពិសេសថ្ងៃណាត់​ជួបទី ១ ដែលជារឿង​មួយមិនល្អ។ ម្យ៉ាងវិញ​ទៀត ការតាម​ចាំចាប់​កំហុស​របស់អ្នក​ក៏មិនមែន​ជារឿង​មួយ​ល្អដែរ។ អ្វីដែល​សំខាន់ត្រូវធ្វើឲ្យនាង​មានអារម្មណ៏​ល្អ និង​មិនត្រូវរិះគន់​នាង។
និយាយពីគូស្នេហ៏​ចាស់
ប្រសិនបើអ្នក​ជាមនុស្សដែលធ្លាប់​មានស្នេហា​យូរអង្វែង យល់ល្អត្រូវរង់ចាំ​មួយរយៈ​សិន កុំប្រញាប់​នឹងចាប់ផ្តើម​ទាក់ទងអ្នកថ្មីម្នាក់ទៀត។ គ្មានអ្នកណាម្នាក់​ចង់ស្តាប់​រឿង​របស់​គូស្នេហ៏ចាស់​នៅក្នុងរាត្រី​ថ្ងៃណាត់​ជួបឡើយ។ វាបង្ហាញ​យ៉ាងច្បាស់​ថា អ្នកមិនទាន់​ភ្លេចស្នេហាចាស់​នៅឡើយ។ គ្មានអ្នកណាម្នាក់​ចង់រំលឹក​ពីស្នេហារ៉ូមែនទិច​កាល​ពីអតីតកាល​របស់​អ្នក ឬប្រៀបធៀប​នឹងគូស្នេហ៏ចាស់​របស់អ្នក​ឡើយ។
កែលំអនាង​ដោយសារតែរឿង​តូចតាច
គ្មានមនុស្សស្រីណាចូលចិត្ត​ការកែលំ​អទេ ហើយជាទូទៅប្រសិនបើ​អាកប្បកិរិយា​របស់អ្នក​បញ្ចេញអំនួត វាក៏អាច​ធ្វើឲ្យការណាត់ជួប​របស់អ្នក​មិនសប្បាយ​ដែរ។ យល់ល្អ ត្រូវ​គ្រោង​ទុក​ថា អ្នកជាមនុស្ស​ឆ្លាត និងមាន​ទំនុកចិត្ត ដូច្នេះអាច​រក្សាបរិយាកាស​រីករាយ។ ប្រសិនបើអ្នកធ្វើឲ្យនាង​មានអារម្មណ៏មិនល្អ នោះនាងក៏មាន​អារម្មណ៏មិនល្អ​ចំពោះអ្នក និង​ការ​ណាត់ជួប​នេះដែរ៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky​ 

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ពាក្យសំដី​មួយចំនួន​ដែលបុរសៗ​មិនគួរនិយាយនៅ​ថ្ងៃណាត់ជួបដំបូង