​រថយន្ត​ដឹក​ថ្ម​បុក និង​កិន​ម៉ូតូ​ខ្ទេច​ទាំងស្រុង សំណាងល្អ​មនុស្ស​គ្រាន់តែ​រងរបួស​ធ្ងន់

ដោយ​៖​ភួង ផុន 

​ខេត្តរតនគិរី​៖​រថយន្ត​បែន​ដឹក​ថ្ម វ៉ា​ជែង​រថយន្ត​បែន​មួយគ្រឿង​ទៀត ទៅបុក​ម៉ូតូ​ទាំង​កំរោល គួរអោយ​រន្ធត់ កណ្ដាល​ទីប្រជុំជន សំណាងល្អ ជនរងគ្រោះ រួច​ផុតពី​សេចក្ដីស្លាប់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កណ្ដាល​ទីប្រជុំ​ជននេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១១​និង​១៥​នាទី ថ្ងៃត្រង់​ទី​២៣ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ត្រង់ចំណុច​ស្តា​ត  (​តារាង​បាល​ល់​) ខេត្តរតនគិរី រវាង​រថយន្ត​និង​ម៉ូតូ​។​

    តាម​សាក្សី​ជាច្រើន​នាក់ ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក បានអោយដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បែន​ប្រាំ​តោន ពណ៌​ខៀវ​មួយគ្រឿង ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់តែ​ឃើញ​រថយន្ត​បង្កហេតុ ជា​ប្រភេទ​រថយន្ត​កូរ៉េ បែន​ពីរ​តោន​កន្លះ ធ្វើដំណើរ​ស្រប​ទិស​គ្នា​មកពី​ក្រោយ វ៉ា​តែ​វ៉ា​មិន​ផុត ក៏​បុក​ពីក្រោយ ហើយ​ព្យាយាម​កាច់ចង្កូត​គេច​ទៅ​ឆ្វេង ក៏​បុក​ម៉ូតូ​ឌ្រី​ម​សង់​មួយគ្រឿង​ជិះ​ដោយ​ស្រី​ម្នាក់ ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា យ៉ាង​ពេញទំហឹង បណ្ដាលអោយ​កង់​រថយន្ត​កិន​ពីលើ​ម៉ូតូ សំណាងល្អ ម៉ូតូ​កល់​កង់​រថយន្ត​ជាប់ ធ្វើអោយ​អ្នកជិះ​ម៉ូតូ​រួចផុតជីវិត តែ​ត្រូវ​រងរបួស​ធ្ងន់​។ ចំណែក​អ្នក​បើ​បររថ​យន្ត​បង្កហេតុ បើកទ្វារ​រថយន្ត​រត់​ខ្លួន​បាត់​។​

     រថយន្ត​បង្កហេតុ​ប្រភេទ​រថយន្ត​កូរ៉េ​បែន ពី​តោន​កន្លះ ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-7518 ជា​រថយន្ត​របស់​ដេប៉ូ​លក់​គ្រឿងសំណង់ ដែលមាន​ទីតាំង ក្បែរ​រង្វង់​មូល​បឹង​យក្ខ​ឡោម ចំណែក​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគីរី 1B-2243​សេរី​ឆ្នាំ​២០១៤ អ្នកបើកបរ​ឈ្មោះ មឿង ច​ន្នី ហៅ ស្រីអូន អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ ជា​បុគ្គលិក មន្ទីរ​សុខាភិបាល ខេត្តរតនគិរី មាន​លំនៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ​។ ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ស្នងការ​នគ​បាល​ខេត្ត ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ ក្រោយពី​ធ្វើការ​វាស់វែង​រួច សមត្ថកិច្ច​បាន​អូស​យកទៅ​រក្សាទុក​នៅ​ស្នងការ​ខេត្ត ដើម្បី​ដោះស្រាយ​ជា​ក្រោយ​។​

    គួររំលឹកថា ចំពោះ​រថយន្ត​បែន ដឹក​ដី ដឹក​ខ្សាច់ និង​រថយន្ត​ដឹក​គ្រឿងសំណង់​ផ្សេងៗ តែងតែ​បើកបរ​មាន​ល្បឿន​លឿន មិន​ថា​ក្នុង​ទីប្រជុំជន ឬ តាម​ដងផ្លូវ​នានា ដែលមាន​ដី​ហុយ​នោះទេ គេ​តែងតែ​ឃើញ​រថយន្ត​ទាំងនោះ បើកបរ​មិនដែល​បង្អង់​ល្បឿន​ទេ ធ្វើអោយ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង មានការ​ខឹងសម្បា និង​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​សុ​វត្ថ​ភាព​ពួកគាត់​៕

​រថយន្ត​ដឹក​ថ្ម​បុក និង​កិន​ម៉ូតូ​ខ្ទេច​ទាំងស្រុង សំណាងល្អ​មនុស្ស​គ្រាន់តែ​រងរបួស​ធ្ងន់
​រថយន្ត​ដឹក​ថ្ម​បុក និង​កិន​ម៉ូតូ​ខ្ទេច​ទាំងស្រុង សំណាងល្អ​មនុស្ស​គ្រាន់តែ​រងរបួស​ធ្ងន់
​រថយន្ត​ដឹក​ថ្ម​បុក និង​កិន​ម៉ូតូ​ខ្ទេច​ទាំងស្រុង សំណាងល្អ​មនុស្ស​គ្រាន់តែ​រងរបួស​ធ្ងន់
​រថយន្ត​ដឹក​ថ្ម​បុក និង​កិន​ម៉ូតូ​ខ្ទេច​ទាំងស្រុង សំណាងល្អ​មនុស្ស​គ្រាន់តែ​រងរបួស​ធ្ងន់