​ប្រជាពលរដ្ឋ​ជិត នាំគ្នា​ជីក​ផ្តាច់​ផ្លូវ​ដើម្បី​បង្ហូរ​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​ជន់​លិច​ភូមិ​

ដោយ៖ធារ៉ា

​ខេត្តស្វាយរៀង​៖​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​១០០​គ្រួសារ​ដែលមាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ តា​ប៉ ឃុំ តា​សួស ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៥ បាននាំគ្នា​យក ចប បង្គី ជីក​ផ្លូវលំ​ក្រាល​ខ្សាច់​ភ្នំ​មួយ​ខ្សែ​ដែលជា​អំណោយ​របស់​កង​វី​ស្វកម្ម​ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​ខណៈដែល​ទឹកភ្លៀង​បាន​និង​ជន​លិច​ដីស្រែ​.​លំនៅឋាន​របស់​ពួកគាត់​និង​កំពុង​បន្ត​លិច​ផ្លូវលំ​តូចៗ​ចូលក្នុង​ភូមិ​ផងដែរ​។​

​បើតាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ជំនន់​ទឹកភ្លៀង​នេះ​បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​លំនៅឋាន​របស់​ពួកគាត់​រួមទាំង​កន្លែង​ចិ​ញ្ជឹ​ម​សត្វ​ទៀតផង​ពុំ​អាច​ឲ្យ​សត្វ​រស់នៅ​ក្នុងភូមិ​បាន​ទៀត​ទេ​ចាប់តាំងពី​រយះពេល​មុន​ភ្ជំបិណ្ឌ​ទៅទៀត​។ ដោយ​ឃើញ​សភាព​បែបនេះ​ពួកគាត់​បាន​ប្រា​ប់លោក​ទៅ​មេភូមិ មេឃុំ​ផងដែរ​ប៉ុន្តែ​តែ​ចុងក្រោយ​គឺ​ពុំ​អាចជួយ​អ្វី​បាន​ទាំងអស់​ក្រៅពី​មកឈរ​មើល​ហើយ​ចេញទៅ​វិញ​។​

​ប្រភព​ដដែល​បន្តថា នៅពេល​ថ្មីៗ​កន្លងទៅនេះ​ពួកគាត់​ក៏​បា​នាំគ្នា​ឡើងមក​ដល់​សាលាស្រុក​ស្វាយជ្រំ​ទៀត​ដើម្បី​ឲ្យ​ខាង​ស្រុក​ជួយ​ដោះស្រាយ​ប៉ុន្តែ​ខាង​ស្រុក​និយាយថា លុះត្រា​ណា​មាន​ថវិកា​ចាប់ពី​៣០០​ដុល្លារ​ទៅ​៣៥០​ដុល្លារ​ដើម្បី​ជួល​គ្រឿងចក្រ​មក​ជីក​ដើម្បី​ដាក់លូរ​ទើប​ដូច​ច្នេះ​ហើយ​សូម​ឲ្យ​ពួកគាត់​ជួយ​រកលុយ​មក​ទើបបាន​។ ប្រភព​បញ្ជាក់ថា ដោយ​អស់ជម្រើស​ទើប​ពួកគាត់​ក៏​នាំគ្នា​ជីក​ផ្តាច់​ផ្លូវ​តែម្តងទៅ​ពីព្រោះ​គ្មាន​លុយ​ជួល​គ្រឿងចក្រ​ទេ​បើ​ពុំ​ដូច​ច្នេះ​ទេ​ច្បាស់​ជា​សត្វ​របស់​ពួត​គាត់​គ្មាន​ទី​ជំរក​ងាប់​អស់​ជាពុំខាន​។ ម្យ៉ាងទៀត​នៅត្រង់​កន្លែង​នោះ​កាលពីដើម​គឺមាន​លូទឹក​មួយ​ដើម្បី​បង្ហូរទឹក​ចូលទៅក្នុង​ព្រែក​លុះដល់​ខាង​កងវិស្វកម្ម​មក​ធ្វើ​ផ្លូវ​ថ្មី​បាន​ស្អាត​ហើយ​បែរជា​លុប​លូរ​ទឹក​ចាស់​បាត់​ជាហេតុ​ធ្វើ​ឲ្យ​មាន​កើត​គ្រោះ​ជំនន់​ទឹកភ្លៀង​ជន់​លិច​ភូមិឋាន​របស់​ពួត​គាត់​ទៅវិញ​។​

​លោក សុទ្ធ គឹម​ច័ន្ទ អភិបាលស្រុក​ស្វាយជ្រំ​បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​ឲ្យ​ដឹងថា រឿងនេះ​លោក​បានដឹង​ដែរ​ហើយ​លោក​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដើម្បី​រក​ថវិកា​ជួល​គ្រឿងចក្រ​ដើម្បី​ជីក​ដាក់លូរ​បង្ហូរទឹក​ប៉ុន្តែ​ប្រជាពលរដ្ឋ​គ្មាន​លទ្ធភាព​ទេ​។ ម្យ៉ាងទៀត​គ្រឿងចក្រ​របស់​កងវិស្វកម្ម​ត្រូវបាន​ដឹកយក​ទៅ​កន្លែង​ផ្សេង​ហើយ​ដូច​ច្នេះ​ហើយ​មានតែ​ជួល​ខាង​ឯកជន​មក​ជីក​ទេ​ហើយ​គេ​យក​តំលៃ​៣០០​ដុល្លារ​ទៅ​៣៥០​ដុល្លារ​ឯណោះ​។ លោក​អភិបាលស្រុក​បន្តទៀតថា រឿងនេះ​លោក​និង​ឲ្យ​មន្ត្រី​ជំនាញ​ចុះទៅ​ពិនិត្យមើល​បន្តទៀត​។​

 លោក​អភិបាលស្រុក​បញ្ជាក់ថា នៅពេល​គេ​កំពុង​ធ្វើ​ផ្លូវ​អត់​មាន​នាំមក​តវ៉ា​ទេ​លុះដល់​ផ្លូវ​ធ្វើ​ហើយ​ទឹក​លិច​ទើប​នាំ​គ្មា​មក​តវ៉ា​។ ដោយឡែក​អ្នក​ដែល​ឃើញ​ហេតុការណ៍​នៃ​ការជីក​ផ្តាច់​ផ្លូវ​ដើម្បី​បង្ហូរទឹក​ជំនន់​លិច​នេះ​បាន​និយាយថា អ្នកធ្វើ​ផ្លូវ​បានល្អ​ពេក​ប៉ុន្តែ​ឥ​ត់​សិក្សា​អំពី​ចរន្តទឹក​នោះទេ​លុះដល់​ទឹកភ្លៀង​លិច​ភូមិ​ប្រជាពលរដ្ឋ​ដូច្នេះ​ទើប​ដាក់​បញ្ហា​បាចទឹក​ដាក់គ្នា​ទៅវិញទៅមក​យកតែ​ត្រូវ​រៀងៗ​ខ្លួន​ជាការ​ស្រេច​៕

​ប្រជាពលរដ្ឋ​ជិត នាំគ្នា​ជីក​ផ្តាច់​ផ្លូវ​ដើម្បី​បង្ហូរ​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​ជន់​លិច​ភូមិ​
​ប្រជាពលរដ្ឋ​ជិត នាំគ្នា​ជីក​ផ្តាច់​ផ្លូវ​ដើម្បី​បង្ហូរ​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​ជន់​លិច​ភូមិ​
​ប្រជាពលរដ្ឋ​ជិត នាំគ្នា​ជីក​ផ្តាច់​ផ្លូវ​ដើម្បី​បង្ហូរ​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​ជន់​លិច​ភូមិ​