​វិធី​អុំទូក​សាកល្បង​នៅ​ខេត្តរតនគិរី​

​ដោយ​៖​ភួង ផុន 

​ខេត្តរតនគិរី​៖​ដើម្បី​ត្រៀមលក្ខណៈ ចូលរួម​ប្រកួត ប្រណាំង​ទូកង នៅ​ទន្លេ​វ៉ៃ​គោ ខេត្តស្វាយរៀង សាលាខេត្ត​រតនគិរី បានធ្វើ​វិធី​ប្រណាំងទូក សាកល្បង​ក្នុង​បឹង​កន្សែង​។ វិធី​នេះ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥ នៅ​បឹង​កន្សែង​ខេត្តរតនគិរី ដោយមាន​ការចូលរួម ជា​គណៈអធិបតី លោក ប៊ូ ថង ប្រធាន​គណៈកម្មការ​ទី​៤ នៃ​ព្រឹទ្ធសភា លោក ថង សាវុន អភិបាល នៃ​គណៈ​អភិបាលខេត្ត​រតន​គី លោក​ឧត្ដមសេនីយ៍ត្រី គឹម រស្មី មេ​បញ្ជា​កងរាជអាវុធហត្ថ​ខេត្ត​។ ការសាកល្បង​នេះ​មាន​ទូក​ចំនួន ២ ជា​ទូក​របស់​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ទូក​នោះ​មានរ​ហាស​នាម យុវជន​តេ​ជោ​សែន​ជ័យ​បារមី​រស្មី​ឥ​សាន្ត និង រតនៈ​ឥ​សាន្ត​តេ​ជោ​សែន​ជ័យ​បារមី​តា​ជួង​។​

    លោក​ឧត្ដមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជាក់ថា នេះ​ជា​គំ​និ​ត្ត​ផ្ដួចផ្ដើម​របស់​ឯកឧត្ដម ប៊ូ ថង ចំណាយ​ថវិការ​ដោយ​លោក គឹម រស្មី ព្រមទាំង​មានការ​ឧបត្ថម​ពី​លោក​ឧកញ៉ា សៀង ច​ន្នី តំណាង​ក្រុមហ៊ុន​ឧកញ៉ា​ទ្រី​ភាព និង​ថវិកា​មួយចំនួន ដែល​បានមកពី​ក្រុមហ៊ុន ព្រមទាំង​សប្បុរសជន​នានា​ក្នុង​។ លោក​បាន​បន្ថែមទៀតថា ឆ្នាំក្រោយ​លោក​និង​ខិត​ធ្វើយ៉ាងណា បង្កើន​ទូកង អោយបាន​ច្រើនជាង​នេះ​។​

   គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​១ ហើយ​សំរាប់​ខេត្តរតនគិរី ជា​តំបន់​ខ្ពង់រាប ដែល​ពីមុនមក​ពុំ​ធ្លាប់មាន ហើយ​ស្រប​និង​គោល​គំនិត​លោក​អភិបាលខេត្ត ខិតខំ​អភិវឌ្ឍន៍​តំបន់​បឹង​កន្សែង​នេះ អោយ​ក្លាយជា​តំបន់​ទេសចរណ៍​ពិតប្រាកដ ហើយ​ឆ្នាំនេះ​សាកល្បង​ត្រៀម​ទៅ​ប្រណាំង​នៅ​ទន្លេ​វ៉ៃ​គោ ខេត្តស្វាយរៀង នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ហើយ​ឆ្នាំក្រោយ​លោក​នឹង​ប្រែក្លាយ អោយទៅជា​ការប្រណាំង​ទូក​ង​ពិតប្រាកដ ដើម្បីអោយ​សមស្រប​ទៅ​និង​បុណ្យអុំទូក​សំពះ​ព្រះ​ខែ ដែលជា​បុណ្យជាតិ​ដ៏​ធំ​របស់​ប្រទេស​កម្ពុជា ព្រមទាំង​ជាការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​របស់​ខេត្តរតនគិរី​ផងដែរ​៕

​វិធី​អុំទូក​សាកល្បង​នៅ​ខេត្តរតនគិរី​
​វិធី​អុំទូក​សាកល្បង​នៅ​ខេត្តរតនគិរី​
​វិធី​អុំទូក​សាកល្បង​នៅ​ខេត្តរតនគិរី​