ឃាត់ខ្លួន​ប្រពន្ធ​អនុប្រធាន​ពន្ធ​នាគារ​ខេត្ត​ម្នាក់ ជាប់​ពាក់​ព័ន្ធ​ចែក​ចាយ និង​ផ្តល់​ទី​តាំង​ប្រើប្រាស់ គ្រឿង​ញៀន ​រួម​នឹង​ថ្នាំញៀន ២០កញ្ចប់​តូច ក្នុង​សង្កាត់​ត្រើយកោះ

កំពត៖ អ្នកជួញដូរ និងផ្តល់ទីតាំងប្រើប្រាស់គ្រឿងញៀន ជាប្រពន្ធរបស់អនុប្រធានពន្ធនាគារ ខេត្តកំពតម្នាក់ ត្រូវបានកម្លាំងការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌខេត្ត សហការនឹង កម្លាំងនគរបាលក្រុងកំពត និងកម្លាំងនគរបាលមូលដ្ឋាន ចុះបង្ក្រាប និងឃាត់ខ្លួនបាន នៅវេលា ម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិដូនតោក សង្កាត់ អណ្តូងខ្មែរ ក្រុងនិងខេត្តកំពត។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា៖ ជនសង្ស័យឈ្មោះគឹម សុម៉ាលី ហៅស៊ីម អាយុ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ឥវ៉ាន់ចាប់ ហួយនៅនឹងផ្ទះផ្ទាល់ រស់នៅក្នុងភូមិ សង្កាត់ កន្លែងឃាត់ខ្លួនខាងលើ។ ក្រោយឃាត់ខ្លួនហើយ កម្លាំង ក៏នាំយកមកសាកសួរនៅឯស្នងការ ដ្ឋាននគរបាលខេត្ត លុះដល់ម៉ោង១២ថ្ងៃត្រង់ នៃ ថ្ងៃដដែល កម្លាំងសហការខាងលើ ដែលដឹកនាំបញ្ជានីតិវិធីផ្ទាល់ ដោយលោកខា ដែនណា ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តកំពត បន្តសកម្មភាពចុះឆែកឆេរនៅផ្ទះជន សង្ស័យបន្តទៀត រហូតកម្លាំងឈានទៅរកឃើញថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន២០កញ្ចប់តូច នៅវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃដដែល ដែលជនសង្ស័យ បានផ្ទុកក្នុងកូនកាបូបតូច កៀនសសរក្រឡោង ក្នុងផ្ទះរបស់ស្ត្រីជាជនសង្ស័យ។

តាមសមត្ថកិច្ច និងប្រជាពលរដ្ឋដែលរស់នៅក្បែរខាង បានឲ្យដឹងថា ស្ត្រីជាជនសង្ស័យ ជាប្រពន្ធទី២ របស់លោកវរសេនីយ៍ឯក ង៉ែត សុក មានមុខងារ ជាអនុប្រធានពន្ធនាគារខេត្តកំពត បានរួមចំបាប់នឹងគ្នាជាយូរឆ្នាំមកហើយ រហូតបានកូន១ជាចំណងដៃផង។

បច្ចប្បន្នកម្លាំងនគរបាលជំនាញ បាននិងកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ឃាត់ខ្លួន​ប្រពន្ធ​អនុប្រធាន​ពន្ធ​នាគារ​ខេត្ត​ម្នាក់ ជាប់​ពាក់​ព័ន្ធ​ចែក​ចាយ និង​ផ្តល់​ទី​តាំង​ប្រើប្រាស់ គ្រឿង​ញៀន ​រួម​នឹង​ថ្នាំញៀន ២០កញ្ចប់​តូច ក្នុង​សង្កាត់​ត្រើយកោះ
ឃាត់ខ្លួន​ប្រពន្ធ​អនុប្រធាន​ពន្ធ​នាគារ​ខេត្ត​ម្នាក់ ជាប់​ពាក់​ព័ន្ធ​ចែក​ចាយ និង​ផ្តល់​ទី​តាំង​ប្រើប្រាស់ គ្រឿង​ញៀន ​រួម​នឹង​ថ្នាំញៀន ២០កញ្ចប់​តូច ក្នុង​សង្កាត់​ត្រើយកោះ
ឃាត់ខ្លួន​ប្រពន្ធ​អនុប្រធាន​ពន្ធ​នាគារ​ខេត្ត​ម្នាក់ ជាប់​ពាក់​ព័ន្ធ​ចែក​ចាយ និង​ផ្តល់​ទី​តាំង​ប្រើប្រាស់ គ្រឿង​ញៀន ​រួម​នឹង​ថ្នាំញៀន ២០កញ្ចប់​តូច ក្នុង​សង្កាត់​ត្រើយកោះ
ឃាត់ខ្លួន​ប្រពន្ធ​អនុប្រធាន​ពន្ធ​នាគារ​ខេត្ត​ម្នាក់ ជាប់​ពាក់​ព័ន្ធ​ចែក​ចាយ និង​ផ្តល់​ទី​តាំង​ប្រើប្រាស់ គ្រឿង​ញៀន ​រួម​នឹង​ថ្នាំញៀន ២០កញ្ចប់​តូច ក្នុង​សង្កាត់​ត្រើយកោះ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត