ឪពុក​ម្ដាយ​មិន​នៅ ពីរ​នាក់​បងប្អូនចុះ​លេង​ទឹក​ស្រះលង់ស្លាប់​ម្នាក់ ​សង្គ្រោះ​បាន​ម្នាក់

ខេត្ត​ក្រចេះ​​ ៖ ​​សព​ក្មេង​ស្រី​ម្នាក់​ ត្រូវ​បាន​អ្នក​ភូមិ​និង​សមត្ថកិច្ច​ចុះ​មុជ​រាវរក​ និង​ស្រង់​​ចេញ​ពី​បាត​ស្រះ​ទឹក​នៅ​ខាងក្រោយ​ភូមិ បន្ទាប់​ពី​ក្មេង​ស្រី​រង​​​គ្រោះ​២​​នាក់​បងប្អូន​ចុះ​ទៅ​មុជ​​ទឹក​ពេល​​​ឪពុុក​​ម្តាយ​មិន​នៅផ្ទះ​ ។ មន្រ្តីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គោ​លាប់​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​​បាន​ស្លាប់​ដោយ​​​លិច​​​​​​ទៅ​​​បាត​ស្រះ​ទឹក ​ដែល​មាន​ជម្រៅ​ជ្រៅ ចំ​​​ណែក​ឯ​ប្អូនប្រុស​​ត្រូវ​​​អ្នក​ភូមិ​ចុះ​ជួយ​​ស្រង់​ទាន​​់ និង​បាន​នាំ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​។

ហេតុ​ការ​ណ៍​ក្មេង​ប្រុសស្រី២​​នាក់​លង់ទឹក​នេះ ​​​បាន​កើតឡើង​កាល​ពីវេលា​ម៉ោង​១​​​រសៀល​​​ថ្ងៃ​ទី​២៤ តុលា នៅ​ក្នុង​ស្រះ​ទឹកធំ​មួយ​កន្លែង​ខាងក្រោយ​ភូមិ​គោ​លាប់ ​​ឃុំ​​​គោ​លាប់​ ស្រុក​ចិត្រ​បុរី​ ។ បើ​តាម​​ស្ត្រី​ឈ្មោះ ចាង អាន់ អាយុ​៣០​ឆ្នាំ ត្រូវជា​ម្តាយ​ក្មេង​រង​​គ្រោះ​ទាំង​​២​​​នាក់​​​ប្រាប់​​​​ឱ្យ​ដឹង​​​ថា កូន​ស្រី​គាត់​ដែលស្លាប់​ឈ្មោះ​​ ​ស៊ា​ន សុខ​ឡា​រ៉ា​ន់ អាយុ​៧​ឆ្នាំ​ ។

នៅ​ថ​​្ងៃ​កើ​​តហេតុ​ ពួក​គា​ត់​ទាំង​២​នាក់ប្តី​​​​​​​​ប្រពន្ធ​​រវល់​មិន​នៅផ្ទះ ហើយពួក​គេ​ទាំង​​២​នាក់​បងប្អូន​បាន​នាំ​​​​គ្នា​ចុះ​ទៅ​លេង​ទឹកស្រះ ក៏បណ្តាល​ឲ្យ​លង់​ទាំង​២​​​នាក់ តែ​កូនប្រុស​អាយុ​៥​ឆ្នាំ ត្រូវ​បាន​អ្នក​​ភូម​ិ​ជួយ​ទាន់ ចំណែក ឯ​កូនស្រី​​បាន​លង់​ស្លាប់​ភ្លាម​ៗ ​។

ករណី​នេះ​ត្រូវ​​​​គេ​ចាត់​ទុក​ថា ជា​ការ​ធ្វេស​ប្រ​​​​ហែស​​របស់​ឪ​ពុក​ម្តាយ​ ដែល​ទុកបណ្តោយ​ឲ្យ​កូន​​ប្រុសស្រី​តូច​ៗ​នៅផ្ទះ​​​ដោយពុំ​មាន​អ្នក​នៅ​មើលថែទាំ ៕