យុទ្ធសាស្ត្រ​កម្ចាត់ខ្លាញ់ត្រង់ភ្លៅ ឲ្យទទួលបានជើងស្រឡូនក្នុងពេល​១សប្តាហ៍(មានវីដេអូ)

នៅពេលដែលស្ត្រីលើកទម្ងន់ ភាគច្រើន​តែងតែកើត​មាន​ជាតិខ្លាញ់​ត្រង់តំបន់ត្រគាក និង​ភ្លៅ។ ខ្លាញ់ត្រង់តំបន់ភ្លៅធ្វើឲ្យពួកគេ​ពិបាក​នឹងស្លៀកខោរឹប​រាង ហើយមាន​ភាពខ្មាស់​អៀន​​មិនហ៊ាន​ស្លៀកឈុតប៊ីគីនីថែមទៀត។ ដូច្នេះប្រសិន​បើអ្នកចង់កម្ចាត់បញ្ហា​ខ្លាញ់ដែលធ្វើឲ្យធាត់ត្រង់តំបន់ភ្លៅនេះ សូមមើល​ការណែនាំ​ដូចខាងក្រោម៖
 
យុទ្ធសាស្ត្រ​កម្ចាត់ខ្លាញ់ត្រង់ភ្លៅ ឲ្យទទួលបានជើងស្រឡូនក្នុងពេល​១សប្តាហ៍(មានវីដេអូ)
ជំហ៊ានទី ១៖ ការដើរ
១. ការដើរក្នុងរយៈពេល ១ម៉ោងជារៀងរាល់ថ្ងៃ ពិតជាមាន​ប្រយោជន៍​ខ្លាំណាស់សម្រាប់សុខភាព ហើយ​អាចជួយកម្ចាត់ជាតិខ្លាញ់​ត្រង់តំបន់ភ្លៅថែមទៀត។ ប្រសិនបើ​អ្នកចង់ទទួល​បាន​លទ្ធផល​ឆាប់រហ័ស ត្រូវដើរឲ្យលឿន។
២. ឡើងចុះជណ្តើរ
នេះគឺជាវិធីដែលល្អបំផុត​ក្នុងការកម្ចាត់ជាតិខ្លាញ់ត្រង់ភ្លៅ និងធ្វើឲ្យភ្លៅមាន​រាង​ស្រឡូន​គួរឲ្យ​ទាក់ទាញ។
ជំហ៊ានទី ២៖ ហាត់ប្រាណ
១. ញែកជើងចេញពីគ្នា​ឲ្យធំបន្តិច ​រួចផ្ជុចជង្គង់ចុះក្រោម ហើយលើកជើងឆ្វេងឡើងលើ។ ធ្វើបែបនេះឲ្យបាន ១៥វិនាទីម្តង ហើយ​ធ្វើឡើងវិញ​ឲ្យបាន ៣០ដង។
២. អនុវត្តបោះជើងឆ្វេងទៅខាងក្រោយ បន្ទាប់មកបន្ទន់ជង្គង់ឲ្យបាន​ពីរបីវិនាទី ខណៈដែលអ្នកបោះជើងមកមុខវិញត្រូវកន្ធែកជើងចេញពីគ្នាបន្តិច ហើយ​បោះដៃឆ្វេងច្រ័តឲ្យដល់ឥដ្ឋ។
៣. កន្ធែកជើងចេញពីគ្នា​ឲ្យធំ រួចធ្វើចលនាភ្លៅទៅមុខទៅក្រោយយ៉ាង​ហោចណាស់​ឲ្យបាន ៤០វិនាទី ហើយត្រូវព្យាយាម​ធ្វើឲ្យវិញឲ្យបាន ៥ដង។
ដើម្បីឲ្យកាន់តែមាន​ភាពងាយស្រួលជាង​នេះ សូមអនុវត្តតាម​វីដេអូខាងក្រោមក៏បាន៖
ដោយ៖ មង្គលការ
ប្រភព៖ emaggy

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • យុទ្ធសាស្ត្រ​កម្ចាត់ខ្លាញ់ត្រង់ភ្លៅ ឲ្យទទួលបានជើងស្រឡូនក្នុងពេល​១សប្តាហ៍(មានវីដេអូ)