កូរ៉េ​ខាង​ត្បូង​បាញ់​៥​គ្រាប់​ដាក់​​កូរ៉េ​ខាង​ជើង​​​ ក្រោយ​មាន​ទូក​ឈ្លាន​ពាន​ចូល​ដែន​សមុទ្រ

កូរ៉េ​ខាង​ត្បូង​បាញ់​៥​គ្រាប់​ដាក់​​កូរ៉េ​ខាង​ជើង​​​ ក្រោយ​មាន​ទូក​ឈ្លាន​ពាន​ចូល​ដែន​សមុទ្រ

កង​កម្លាំង​យោធា​ជើង​ទឹក​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ បាន​​បាញ់​​ផ្លោង​ដាក់​​ទូក​ល្បាត​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​​កាល​ពី​​វេលា​ម៉ោង​៣:៣០​រសៀល ​​(ម៉ោង​ក្នុង​ស្រុក) ​ថ្ងៃ​សៅរ៍​កន្លង​ទៅ​។ ការ​បាញ់​នោះ​ធ្វើ​ឡើង​​​ក្រោយ​ពី​ទូក​ល្បាត​នោះ​ឆ្លង​កាត់​បន្ទាត់​ព្រំដែន​សមុទ្រ​ចូល​មក​កូរ៉េ​ខាង​ត្បូង។

 

កូរ៉េ​ខាង​ត្បូង​បាញ់​៥​គ្រាប់​ដាក់​​កូរ៉េ​ខាង​ជើង​​​ ក្រោយ​មាន​ទូក​ឈ្លាន​ពាន​ចូល​ដែន​សមុទ្រ

 
​យោង​តាម​​ទី​ភ្នាក់​ងារ​សារព័ត៌មាន យ៉ុនហាប់ របស់​កូរ៉េខាងត្បូង បានឲ្យដឹង​ថា​កូរ៉េ​ខាង​ជើង​បាន​​បង្ក​ជម្លោះ​ទាក់​ទង​​​រឿង​ព្រំ​ដែន​សមុទ្រ​លឿង ​និង​បាន​ឈ្លាន​ពាន​ចូល​មក​​តាំង​ពី​មុន​មក។​​
 

យ៉ាង​ណា​ក្ដី​ កូរ៉េ​ខាង​ជើង ​បាន​ចាត់​ទុក​ការ​បាញ់​៥​គ្រា​ប់​ដាក់​ទូក​ល្បាត​នោះ គឺ​ជា​ការ​បង្ក​រឿង។ ទីភ្នាក់ងារ​សារព័ត៌មាន​ KCNA ប្រទេស​កូរ៉េ​ខាង​ជើង បាន​ឲ្យ​ដឹង​ថា​ទូក​ល្បាត​នោះ​គឺ​​ធ្វើ​ប្រតិបត្តិការ​តាម​ទម្លាប់​ជា​ធម្មតា។

 
កាល​ពី​ខែ​​កុម្ភៈ​ឆ្នាំ​មុន​​ កូរ៉េ​ខាង​ត្បូង​​បាន​និយាយ​ថា​ទូក​ល្បាត​កូរ៉េ​ខាង​ជើង​​បាន​បំពាន​​លើ​បន្ទាត់​​ព្រំដែន​ជា​ញយ​ដង។ កាល​ពី​ខែ​តុលា​​កន្លង​ ​ប្រទេស​ទាំង​ពីរ​ក៏​​​​ធ្លាប់​​បាញ់​គ្រាប់​​ដាក់​គ្នា​នៅ​ជិត​កោះ​ Yeonpyeong នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ផង​ដែរ។

 

កូរ៉េ​ខាង​ត្បូង​បាញ់​៥​គ្រាប់​ដាក់​​កូរ៉េ​ខាង​ជើង​​​ ក្រោយ​មាន​ទូក​ឈ្លាន​ពាន​ចូល​ដែន​សមុទ្រ
 

ការបាញ់គ្រាប់ដាក់គ្នាកាលពីខែតុលាកន្លងទៅរវាងប្រទេសកូរ៉េទាំងពីរ​ 
 
 

ហេតុការណ៍​​បាញ់​ដាក់​ទូក​ល្បាត​​​កូរ៉េ​ខាង​ជើង​​កើត​ឡើង​​ក្រោយ​​ព្រឹត្តិការណ៍​​​​ការ​ជួប​ជុំ​សមាជិក​គ្រួសារ​​​​​​ឡើង​វិញ​​នៃ​ប្រជាជន​ប្រទេស​ទាំង​ពីរ ក្រោយ​​បែក​ក្នុង​សង្គ្រាម​កូរ៉េ​ឆ្នាំ​ ១៩៥០- ១៩៥៣៕
 

ចុចអាន៖ កូរ៉េ​ខាង​ត្បូង​ថា​ មីស៊ីល​​កូរ៉េខាងជើង​អាច​បាញ់​ដល់​អាមេរិក​ប្រាកដ​ណាស់

ចុចអាន៖ កូរ៉េ​ខាង​ជើង​​​ ដំណើរការ​​​អាវុធ​​នុយក្លេអ៊ែរ​​​ឡើង​វិញ អាច​ប៉ះ​អាមេរិក​ពេល​ណា​ក៏​បាន
 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC