​អ្វី​ដែល​អ្នក​គួរ​យល់​ដឹង​អំពី​ពងស្វាស​

​អ្វី​ដែល​អ្នក​គួរ​យល់​ដឹង​អំពី​ពងស្វាស​

​ពងស្វាស​គឺជា​សរីរាង្គ​សម្រាប់​ផលិត​មេ​ជីវិត​ឈ្មោល ហើយ​ក៏​ជួយ​ថែរក្សា​សុខភាព​របស់​ប្រព័ន្ធ​ប្រដាប់បន្តពូជ​រប​ស់បុរ​ស​ផងដែរ​។ ក្រៅពីនេះ ពងស្វាស​ក៏មាន​តួនាទី​ជា​ក្រពេញ​បញ្ចេញ​ក្នុង​ផងដែរ នោះ​គឺ​ការបញ្ចេញ​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន ដែល​ជា​អ័រម៉ូន​ដ៏​សំខាន់​មួយ​សម្រាប់​ការ​វិវឌ្ឍន៍​ធម្មតា​នៃលក្ខណៈ​រាងកាយ​ជា​បុរស​ភេទ​តែម្តង​។

​ពងស្វាស​របស់​មនុស្ស​ប្រុស​គឺ​មាន​ពីរ​គ្រាប់ ហើយ​មាន​រាង​ដូច​ជា​ពងក្រពើ ទំហំ​ប៉ុន​គ្រាប់​ទំពាំងបាយជូរ​ដ៏​ធំ​។ វា​ស្ថិត​នៅ​ខាងក្នុង​ថង់​ពងស្វាស និង​នៅ​ពីក្រោយ​លិង្គ​។ ខណៈពេល​ដែល​ទីតាំង​មួយ​នេះ​ធ្វើអោយ​ពងស្វាស​ងាយ​នឹង​មាន​របួស (​ព្រោះ​វា​គ្មាន​សាច់ដុំ ឬ​ឆ្អឹង​ដើម្បី​ការពារ​ខ្លួន​ឡើយ​) វា​បែរជា​ផ្តល់​នូវ​សីតុណ្ហភាព​ដ៏​ត្រជាក់​សម្រាប់​សរីរាង្គ​មួយគូ​នេះ​ទៅវិញ​។ មជ្ឈដ្ឋាន​ដ៏​ត្រជាក់​មាន​សារសំខាន់​ណាស់​សម្រាប់​ការផលិត​មេ​ជីវិត​ឈ្មោល​ប្រកប​ដោយ​សុខភាព​។

​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​មាន​សារៈសំខាន់​ណាស់​ក្នុង​ការបង្កើត​រូ​បរាង្គ​ជា​ក្មេងប្រុស​ដ៏​ពេញលក្ខណៈ​។ វា​គឺជា​អ័រម៉ូន​អង់​ដ្រូ​ជែន​ដំបូង​សម្រាប់ភ្ញោ​ច និង​ថែរក្សា​ការលូតលាស់​របស់​សាច់ដុំ​។ ក្នុងពេល​ពេញវ័យ អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​ត្រូវ​បាន​ចូលរួម​ក្នុង​ដំណើរការ​ជាច្រើន​ដើម្បី​បង្កើត​ជា​លក្ខណៈ​របស់​ម​នុស្ស​ប្រុស​ដូចជា​៖
•​    ​ការ​អភិ​វឌ្ឈន៍​របស់​សរីរាង្គ​ភេទ​ប្រុសដ៏​មានសុខភាព​
•​    ​ការ​ដុះ​រោម​មុខ និង​ដងខ្លួន​
•​    ​បែក​សម្លេង​
•​    ​លូត​កម្ពស់​
•​    ​រីក​សាច់ដុំ​
•​    ​ដុះ​គ្រាប់ពោត​នៅ​បំពង់ក​
 

​សារៈសំខាន់​របស់​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​គឺ​មិន​មាន​ដែន​កំណត់​រហូតដល់​ពេញវ័យ​។ ដល់​ពេល​ស្ថិតក្នុង​វ័យ​កណ្តាល អ័រម៉ូន​មួយ​នេះ​នឹង​បំពេញ​មុខងារ​ដ៏​ច្រើន​បន្ថែម​ទៀត​ដូចជា​៖
•​    ​រក្សា​ចំណង់​ផ្លូវភេទ​
•​    ​ផលិត​មេ​ជីវិត​ឈ្មោល​
•​    ​រក្សា​ភាពរឹងមាំ និង​ទំហំ​របស់​សាច់ដុំ​
•​    ​ធ្វើអោយ​ឆ្អឹង​រឹងមាំ​ប្រកបដោយ​សុខភាព​
 

​ចំពោះ​ការផលិត​របស់​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​ត្រូវបាន​គ្រប់គ្រង​ដោយ ក្រពេញ​ចំនួន​ពីរ​ទៀត​គឺ Hypothalamus និង Pituitary Gland ដើម្បី​កំណត់​ថា​ត្រូវ​អោយ​ពង​ស្វា​ផលិត​ប៉ុន្មាន និង​បញ្ចេញ​អោយ​ប្រើប្រាស់​ប៉ុន្មាន​ទៀត​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។