ចង់បាន​សាច់ដុំ​ទ្រូង​ធំ​ស្អាត​គួរតែ​អនុវត្ត​តាម​វិធី​ណា​?

ចង់បាន​សាច់ដុំ​ទ្រូង​ធំ​ស្អាត​គួរតែ​អនុវត្ត​តាម​វិធី​ណា​?

​ក្នុងនាម​ជា​បុរស​ដូចគ្នា​តើ​មាន​នរណា​ខ្លះ​មិន​ចង់បាន​សាច់ដុំ​ដើមទ្រូង​ទៅ​? ដើម្បី​ពង្រឹង​ដល់​សាច់ដុំ​ដើមទ្រូង និង​មើលទៅ​ចេញ​រាង​ស្អាត យក​ល្អ​គួរតែ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ហាត់ប្រាណ​ទាំងឡាយណា​ដែល​ជម្រុញ​ដល់​សាច់ដុំ​នៅ​តំបន់​ទ្រូង​, ប្រើប្រាស់​វិធីសាស្ត្រ​ហាត់​ដែល​ត្រឹមត្រូវ និង​ញ៉ាំ​របប​អាហារ​ណា​ដែល​ជំនួយ​ដល់​ការបង្កើត​សាច់ដុំ​។
 

​អា​វ៉ង់ៗ​
 
​ការ​អា​វ៉ង​នឹង​ជួយ​បង្កើន​សាច់ដុំ​នៅ​តំបន់​ស្មា និង​ដើមទ្រូង​ផ្នែក​ខាងលើ​។ ចូរ​ជ្រាត់​ដៃ​ទាំង​សាង​ខាង​នៅលើ​កម្រាល ហើយ​លាតសន្ធឹង​ជើង​ទាំង​សងខាង​ទៅក្រោយ និង​ឈរ​លើ​ម្រាម​ជើង បន្ទាប់​មក​បន្ទាបខ្លួន​ចុះក្រោម រួច​រុញ​ឡើង​លើ​វិញ​ដោយ​ធ្វើយ៉ាងណា​អោយ​កែង​ដៃត្រង់​។
•​    ​ចូរ​អា​វ៉ង់​អោយបាន ១៥​ដង ចំនួន​៣​សា ឬ​ធ្វើ​អោយបាន​ច្រើន​បំផុត​តាម​តែ​អាច​ធ្វើទៅបាន​។
•​    ​ការ​អា​វ៉ង់​ក៏​អាច​ជួយ​ពង្រឹង​ដល់​សាច់ដុំ​ដើមដៃ​ផ្នែក​ខាងក្រោយ និង​ស្មា​ផងដែរ​។

ដេក​លើ​ក​ដុំ​ដែក​
 ចង់បាន​សាច់ដុំ​ទ្រូង​ធំ​ស្អាត​គួរតែ​អនុវត្ត​តាម​វិធី​ណា​?
​ការ​ហាត់ប្រាណ​បង្កើន​សាច់ដុំ​ទ្រូ​វ​មួយ​នេះ​ពិតជា​មាន​ភាព​ពេញនិយម​ខ្លាំងណាស់​។ ប៉ុន្តែ​អ្នក​គួរតែ​ជ្រើសរើស​ទម្ងន់​ដុំ​ដែក​ដែល​សម​នឹង​កម្លាំង​ដែល​អ្នក​អាច​លើក​រួច​ដែរ​។ ដើម្បី​បង្កើត​សាច់ដុំ និង​ធ្វើអោយ​សាច់ដុំ​រីក​ធំ​ល្អ យក​ល្អ​គួរតែ​ដេក​លើ​ក​ដុំ​ដែក​អោយបាន ៨ ទៅ​១២​ដង ចំនួន ១​ទៅ​៣​សារ​។ ការធ្វើ​បែប​នេះ​នឹង​ជួយ​អោយ​លំហូរ​ឈាម​ដឹកនាំ​សារធាតុ Glycogen ទៅ​ជុំវិញ​រាងកាយ ដែល​ជា​ហេតុនាំអោយ​ងាយស្រួល​ដល់​ការរំលាយ​ជាតិ​ខ្លាញ់​បាន​។

ច្រត់រ​បា​លើកខ្លួន​
 ចង់បាន​សាច់ដុំ​ទ្រូង​ធំ​ស្អាត​គួរតែ​អនុវត្ត​តាម​វិធី​ណា​?
​ចូរ​ឈរ​នៅ​ពីមុខ​របា​ដែល​មាន​ដៃ​ច្រត់​សងខាង ហើយ​ប្រើ​ដៃ​ទាំង​សងខាង​ច្រត់​លើ​របា​នោះ​ដើម្បី​លើកខ្លួន​ទាំងមូល​ឡើង​។ ការ​ហាត់ប្រាណ​របៀបនេះ​ត្រូវបាន​គេ​ចាត់ទុក​ថា​ត្រូវ​ការប្រើ​កម្លាំង​ខ្លាំង និង​ហត់នឿយ ជាពិសេស​គឺ​ពិបាក​នឹង​ធ្វើ​តែ​ម្តង​នៅពេល​ទើបតែ​ចាប់ផ្តើម​។ ប៉ុន្តែ​វា​គឺជា​លំ​ហាត់ប្រាណ​ដ៏​ល្អ​បំផុត​មួយ​បើសិនជា​អ្នក​ពិតជា​ចង់បាន​សាច់ដុំ​ទ្រូង​លូតលាស់​លឿន​។

ហាត់ប្រាណ​ធ្វើអោយ​សាច់ដុំ​ទ្រូង​ជា​កង់ៗ​
 ចង់បាន​សាច់ដុំ​ទ្រូង​ធំ​ស្អាត​គួរតែ​អនុវត្ត​តាម​វិធី​ណា​?
​ចូរ​រក្សា​ជំហរ​ខ្លួន​ដូចជា​ការធ្វើ​អា​វ៉ង់ ប៉ុន្តែ​អ្នក​ត្រូវ​ប្រើ​តែ​ដៃ និង​ជើង​ខាងស្តាំ​ប៉ុណ្ណោះ​សម្រាប់​ទ្រ​ទម្ងន់​ខ្លួន​ទាំងមូល ហើយ​ដៃ និង​ជើង​ឆ្វេង​ត្រូវ​លើក​ឡើង​លើ​។ នៅពេល​ធ្វើ​ដូច្នេះ​រួច ចូរ​រក្សា​លំនឹង​នេះ​អោយបាន ៣​វិនាទី​។ បន្ទាប់​មក​ចូរ​ប្រើ​ដៃ និង​ជើង​ខាងឆ្វេង​ទ្រ​ទម្ងន់​ខ្លួន​ម្តង ហើយ​ដៃ​និង​ជើង​ស្តាំ​លើកឡើងលើ​វិញ ព្រមទាំង​ប្រើ​ពេលវេលា​ដូចគ្នា​។
 

​មិន​ត្រូវ​ញ៉ាំ​អាហារ​មាន​កាឡូរី​ខ្ពស់​ច្រើនពេក​ឡើយ​
 ចង់បាន​សាច់ដុំ​ទ្រូង​ធំ​ស្អាត​គួរតែ​អនុវត្ត​តាម​វិធី​ណា​?
​មនុស្ស​យើង​ច្រើន​តែ​ជឿ​ថា ដើម្បី​អោយ​សាច់ដុំ​រីក​ធំ​ល្អ ត្រូវតែ​ញ៉ាំ​អាហា​រណា​ដែល​មាន​កាឡូរី​ខ្ពស់​អោយបាន​ច្រើន​។ មែន​អ្នក​ពិតជា​ត្រូវកា​រញ៉ាំ​អាហារ​ដែល​មាន​កាឡូរី​គ្រប់គ្រាន់​ដើម្បី​ផ្តល់​ថាមពល​ក្នុងពេល​ហាត់ប្រាណ ប៉ុន្តែ​ការ​ញ៉ាំ​ច្រើនពេក វា​នឹង​បង្ខំ​អោយ​រាងកាយ​កា​រំលាយ​ជាតិ​ខ្លាញ់​ជំនួស​ការបង្កើត​សាច់ដុំ​ទៅវិញ​ទេ​។

ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​អោយបាន​ច្រើន​
 ចង់បាន​សាច់ដុំ​ទ្រូង​ធំ​ស្អាត​គួរតែ​អនុវត្ត​តាម​វិធី​ណា​?
​ប្រូតេអ៊ីន​គឺជា​សារធាតុ​សម្រាប់​បង្កើត​សាច់ដុំ ហើយ​អ្នក​ក៏​ត្រូវការ​វា​ច្រើន​ណាស់​ដែរ​បើសិនជា​អ្នក​ពិតជា​ចង់អោយ​សាច់ដុំ​ដើមទ្រូង​រីក​ធំ​។ អ្នក​អាច​ទទួលបាន​ជាតិ​ប្រូតេអ៊ីន​ពី​អាហារ​ជាច្រើន​មិនមែន​មាន​តែ​សាច់​នោះ​ទេ​ដូចជា​៖
•​    ​សាច់​គ្មាន​ខ្លាញ់​ដូចជា សាច់មាន់​, ត្រី​, សាច់គោ និង​សាច់ជ្រូក​
•​    ​ស៊ុត និង​អាហារ​ធ្វើ​ពី​ទឹកដោះគោ​ដែលមាន​ជាតិ​ខ្លាញ់​ទាប​
•​    ​សណ្តែកដី​
•​    ​ស្ពៃ និង​បន្លែ​ផ្សេងៗ​ទៀត​
•​    ​តៅ​ហ៊ូ និង​សណ្តែកសៀង​

ប្រើ​ថ្នាំ​បំប៉ន​
 ចង់បាន​សាច់ដុំ​ទ្រូង​ធំ​ស្អាត​គួរតែ​អនុវត្ត​តាម​វិធី​ណា​?
​មាន​មនុស្ស​ច្រើនណាស់​ដែល​កំពុងតែ​ធ្វើកា​រ​ហាត់ប្រាណ​បង្កើន​សាច់ដុំ​ដោយ​ប្រើ​ថ្នាំ​បំប៉ន Creatine ដែល​វា​ជា​ប្រភេទ​ម្ស៉ៅ​អាស៊ីតអាមីណេ​មួយ​ប្រភេទ​លាយ​ជាមួយ​ទឹក និង​តម្រូវ​អោយ​ទទួលទាន​ចាប់​ពី​បី​ដង​ឡើងទៅ​ជា​រៀងរាល់ថ្ងៃ​។ ផលិតផល​មួយ​នេះ​ត្រូវបាន​ទទួលស្គាល់​ពី FDA ថា​មន​សុវត្ថិភាព ព្រោះ​វា​ត្រូវបាន​ផ្សំ​ឡើង​ដោយ​ជាតិ​ប្រូតេអ៊ីន​ដូចគ្នា​នឹង​ប្រូតេអ៊ីន​ដែល​រាងកាយ​របស់​យើង​ផលិត​សម្រាប់​បង្កើត​ជា​សាច់ដុំ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។