​គ្រាន់តែ​រមៀត​សោះ​អាច​បង្ការ​ជំងឺ​ខួរក្បាល​បានដែរ​?

​គ្រាន់តែ​រមៀត​សោះ​អាច​បង្ការ​ជំងឺ​ខួរក្បាល​បានដែរ​?

​គិតៗ​ទៅ​រមៀត​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​ខ្ញី​ដែរ គឺជា​ឱសថ​បែប​ឬ​ស​ឈើ​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​។ វា​ក៏​មាន​ការពេញនិយម​ជាពិសេស​សម្រាប់​ប្រជាជន​ចិន និង​ឥណ្ឌា​ផងដែរ​សម្រាប់​ដើរតួនាទី​ជា​ភ្នាក់ងារ​ប្រឆាំងនឹង​ការ​រលាក​។ គេ​បាន​សង្ខេប​ទៅលើ​ជីវជាតិ​ដែល​រមៀត​មាន​ផងដែរ​ដូចជា ម៉ង​ហ្គា​ណេ​ស ជាតិ​ដែក វីតាមីន B6 ទង​ដែង ប៉ូ​តា​ស្យូម និង​ជាតិ​សរសៃ​។

​រមៀត​ផ្ទុក​ទៅ​ដោយ​សារធាតុ Curcumin ដែល​ត្រូវបាន​គេ​រកឃើញ​ថា​អាច​បង្កើន​ចំនួន Brain-Derived Neurotrophic Factor ដែល​ជា​ផ្នែក​មួយ​នៃ​របស់​បញ្ជា​យ៉ាង​សំខាន់​សម្រាប់​សមត្ថភាព​សរសៃប្រសាទ​ក្នុង​ការបង្កើត​ការទំនាក់ទំនង​ថ្មី​ក្នុង​ខួរក្បាល​។ នេះ​មានន័យ​ថា ការបញ្ចូល​រមៀត​ទៅក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​នឹង​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ខួរក្បាល​ដូចជា ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា និង​ការបាក់​ទឹកចិត្ត​ជាដើម​បាន​។ វា​ក៏​ត្រូវបាន​គេ​រកឃើញ​ទៀតថា​មាន​ប្រសិទ្ធភាព​ក្នុង​ការព្យាបាល​ជំងឺ​មនុស្ស​ចាស់ និង​ធ្វើឱ្យ​មនុស្ស​ម្នាក់​កាន់តែ​មាន​ប្រាជ្ញា​ឆ្លាត​វៀងវៃ​ទៀតផង​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។