ចង់បាន​ទូរសព្ទ​ដៃ​តម្លៃ​ថោក​រក​នៅឯណា​បាន?

ចង់បាន​ទូរសព្ទ​ដៃ​តម្លៃ​ថោក​រក​នៅឯណា​បាន?

ចង់បាន​ទូរសព្ទ​ដៃ​តម្លៃ​ថោក​រក​នៅឯណា​បាន?

 

 

ធ្លាប់តែ​ឃើញ​គេ​ដាក់​ខោអាវ ស្បែកជើង និង ​របស់​របរ​ផ្សេងៗទៀត​ក្រាល​កន្ទេល​លក់​នៅ​តាម​ដងផ្លូវ ឥឡូវ​មាន​គេ​ក្រាលកន្ទេល​លក់​ទូរសព្ទ​ដែរ។

 

បងប្អូន​មិត្ត​អ្នកអាន​របស់ ​Sabay ចង់បាន​ទូរសព្ទ​ប្រើ​ដែលមាន​តម្លៃថោក​ទេ Sabay សូម​នាំ​មិត្ត​អ្នកអាន​ទៅ​មើល​ទូរសព្ទ​ដែល​គេ​ក្រាលកន្ទេល​លក់​នៅក្នុង​ក្រុង​កំពង់ចាម ក្រោម​គល់ស្ពាន​គី​ហ្សូ​ណា ។

 

 

ចង់បាន​ទូរសព្ទ​ដៃ​តម្លៃ​ថោក​រក​នៅឯណា​បាន?

 

ខណៈ​អតិថិជន​កំពុង​ជ្រើសរើស និង​ ពិនិត្យ​ម៉ាក និង ​គ្រឿង​ម៉ាស៊ីន​ទូរសព្ទ បងប្រុស ថេ​ង ឈាង ជា​អ្នក​លក់​បាន​ប្រាប់ Sabay ថា “គាត់​លក់​នៅទីនេះ​ទើបតែ​បាន២០ថ្ងៃ​ប៉ុណ្ណោះ ហើយ​ទូរសព្ទ​ដែល​លក់​នេះ​ គឺ​នាំចូល​ពី​ប្រទេស​ថៃ មាន​មួយ​ទឹក និង​ថ្មី។ “ ក្នុងមួយថ្ងៃៗ​ខ្ញុំ​អាច​លក់​បាន​ពី ៥០ ទៅ ៧០ គ្រឿង ចំណែក​ទូរសព្ទ​មួយ​ទឹក​មានតម្លៃ​ចាប់ពី ២៥ ០០០រៀល ដល់ ៣៥ ០០០រៀល ហើយ​បើ​ថ្មី​វិញ​មានតម្លៃ ៥០ ០០០ រៀល ”។ ថេង ឈាង និយាយ។

ចង់បាន​ទូរសព្ទ​ដៃ​តម្លៃ​ថោក​រក​នៅឯណា​បាន?

 

អ្នក​លក់​ទូរសព្ទ​រូប​នេះ​បាន​បន្ដទៀត​ថា ទូរស័ព្ទ​មួយ​ទឹក​មិនមាន​កាស ឬ ឌុយ​សាក​ថ្ម​ទេ តែ​ទូរសព្ទ​នេះ​មាន​ឌុយ​សាក​ថ្ម​នៅ​គ្រប់​ទីផ្សារ រាល់​អតិថិជន​ដែល​មក​ទិញ​ត្រូវ​ពិនិត្យ​ឱ្យបាន​ច្បាស់ និង​ធ្វើ​តេស​សិន ព្រោះ​ទិញ​ហើយ​មិនអាច​ដូរ​បានទេ។ នេះ​បើ​តាម​​លោក ឈាង ​បញ្ជាក់​បន្ថែម៕

 

ចង់បាន​ទូរសព្ទ​ដៃ​តម្លៃ​ថោក​រក​នៅឯណា​បាន?

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនងតាម៖

 

-ទូរសព្ទ៖ 012 567 8 82
-អ៊ីមែល៖ [email protected]
-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

 

អត្ថបទ៖ ឌឿន អ៊ី