Tweak ថ្មី​សម្រាប់ iPhone 6s និង 6s Plus អាច​អោយ​អ្នក​ប្រើ​កម្លាំង​សង្កត់​ដើម្បី​សម្អាត​រាល់ Notifications ចោល​ទាំងអស់

ឥឡូវនេះ Tweak សម្រាប់ iPhone 6s និង iPhone 6s Plus ដើម្បី Support អោយ 3D Touch ចាប់ផ្តើម បង្ហាញខ្លួនប ណ្តើៗហើយ ជាមួយគ្នា នោះដែរ Bigboss ទើបតែបញ្ចេញ Tweak ថ្មីមួយ មានឈ្មោះថា 3D Touch to Clear Notifications។

Tweak ថ្មី​សម្រាប់ iPhone 6s និង 6s Plus អាច​អោយ​អ្នក​ប្រើ​កម្លាំង​សង្កត់​ដើម្បី​សម្អាត​រាល់ Notifications ចោល​ទាំងអស់

សម្រាប់ Tweak នេះវាដំណើរ ការស្រាប់ iPhone 6s និង iPhone 6s Plus ប៉ុណ្ណោះ ព្រោះវា ដំណើរការលើ ផ្នែកសង្កត់ (មុខងារ 3D Touch) នៅពេលដែល អ្នកតម្លើង វារួចរាល់ ហើយបើកផ្ទាំង Notifications និង យកកម្លាំងដៃ សង្កត់ដូចការ ប្រើប្រាស់ 3D Touch វានឹងដំណើរការ លុបចោលទាំង អស់ភ្លាមៗ។ សម្រាប់មិត្ត អ្នកអាន ដែលប្រើប្រាស់ ឧបករណ៍ជំនាន់ ចាស់ៗ ក្រៅពី iPhone 6s និង iPhone 6s Plus កុំយល់ច្រលំ ថាវាអាច ដំណើរការ ជាមួយ Forcy ហើយកុំ សាកល្បង តម្លើងវា ប្រយ័ត្នជួប បញ្ហផ្សេងៗ។

បញ្ជាក់៖ មុននឹងធ្វើការតម្លើង សូមព្យាយាម ធ្វើតាមការ ណែនាំ អោយបាន ត្រឹមត្រូវ តាមលំដាប់លំដោយ ហើយប្រសិនបើ មានបញ្ហា ក្រុមការងារ យើងខ្ញុំមិន ទទួលខុសត្រូវ សម្រាប់មិត្ត អ្នកអាន ដែលមិនបាន ធ្វើតាម ការណែនាំ ច្បាស់លាស់ទេ។ តោះតម្លើង ទាំងអស់គ្នា៖

តម្រូវការ

  • iPhone 6s និង iPhone 6s Plus ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ iOS 9.0 ដល់ 0.2
  • ឧបករណ៍របស់អ្នកត្រូវតែ Jailbreak អោយបាន ត្រឹមត្រូវ និង មាន Cydia រួចជាស្រេច

វិធីតម្លើង និង របៀបប្រើប្រាស់

  • ចូលទៅកាន់ Cydia ហើយធ្វើការ Refresh ដើម្បីអោយ វាលោត Tweak នេះមកព្រោះ Tweak នេះទើបតែ Upload ចូល ហើយមិន ចាំបាច់ បន្ថែម Source អ្វីឡើយ
  • ក្រោយពេលដែល Refresh រួចរាល់ ស្វែងរក 3D Touch to Clear Notifications និង​ធ្វើការ តម្លើង ជាការស្រេច
  • ក្រោយពេលដែលតម្លើងរួចរាល់ អ្នកគួរ បិទបើក ឧបករណ៍របស់អ្នក សាជាថ្មី ដើម្បីអោយវាដំណើរការ កាន់តែរលូន ជាងនេះ
  • សាកល្បងបើករបា Notifications និង សង្កត់ដូច ប្រើប្រាស់ 3D Touch លើផ្ទាំង Notifications វានឹងសម្អាត ចោលទាំងអស់ រាល់ Notifications របស់អ្នក

ប្រសិនបើមាន Tweak ថ្មីសម្រាប់ iOS 9 ជាបន្តបន្ទាប់ទៀត យើងខ្ញុំនឹង ជម្រាបជូន ប្រិយមិត្ត នៅពេលក្រោយ ហើយបើ លោកអ្នក មានចម្ងល់ ឬ មតិយោបល់ ផ្សេងៗ អ្នកអាច Comment នៅខាង ក្រោមនេះបាន!!​

  • ដោយ: Meng
  • 9:23 AM, 26 October
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ