ហួសចិត្ត! ជនសង្ស័យម្នាក់ ប៉ុនប៉ងបំផ្ទុះគ្រាប់បែក អត្តឃាត បានសារភាព អំពីមូលហេតុ មិនគួរឲ្យជឿមួយ

ប៉ាគីស្ថាន៖​ ជនវាយប្រហារអត្តឃាត ដោយបំផ្ទុះគ្រាប់បែកម្នាក់ បានប្រាប់ពីគោលបំណងរបស់ខ្លួន ឲ្យដឹងថា រូបគេចង់បំផ្ទុះគ្រាប់បែកអត្តឃាត ព្រោះមានជំនឿថា មានក្រមុំព្រហ្មចារីចំនួន ៧២នាក់ កំពុងតែរង់ចាំនៅឯឋានសួគ៌ ។ នេះបើតាមប្រភពពីភ្នាក់ងារប៉ូលិសបានរាយការណ៍។

ហួសចិត្ត! ជនសង្ស័យម្នាក់ ប៉ុនប៉ងបំផ្ទុះគ្រាប់បែក អត្តឃាត បានសារភាព អំពីមូលហេតុ មិនគួរឲ្យជឿមួយ
រូបតំណាងពួកបំផ្ទុះគ្រាប់បែបអត្តឃាត

យោងទៅតាមប្រភពព័ត៌មាន បានឲ្យដឹងថា ប៉ូលិសប៉ាគីស្ថាន បានចាប់ឃាត់ខ្លួនជនសង្ស័យ ប៉ុនប៉ងបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ទាន់ពេលវេលា។ ជនសង្ស័យ បានសារភាពថា មានមនុស្សស្រីក្រមុំព្រហ្មចារី ចំនួន៧២នាក់ កំពុងរង់ចាំខ្លួន នៅឋានសួគ៌ ក្រោយពីបំផ្ទុះគ្រាប់បែកអត្តឃាតរួច។ អ្វីដែលគួរឲ្យហួសចិត្ត ទៅទៀតនោះ គឺជននេះបានបញ្ជាក់ថា ទោះបីហ្វូងមនុស្សជាជនរងគ្រោះ ក្នុងការបំផ្ទុះគ្រាប់បែក មានសាច់ញាតិ ក្រុមគ្រួសាររបស់ខ្លួន នៅក្នុងនោះក៏ដោយ ក៏រូបគេមិនរុញរានឹងធ្វើវាដែរ។ គេបាននិយាយថា៖ «បើសិនជាខ្ញុំចេញទៅខាងក្រៅ ដើម្បីបំផ្ទុះគ្រាប់បែកធ្វើអត្តឃាត ហើយឃើញគ្រួសាររបស់ខ្ញុំនៅទីនោះ ខ្ញុំក៏នៅតែចង់បំផ្ទុះខ្លួនឯងដែរ» ។

ជនសង្ស័យរូបនេះ បានឲ្យដឹងទៀតថា អ្នកដែលមិនចូលរួម ក្នុងពីធីសាសនាជីហាដ សុទ្ធសឹងតែ មិនមែនជាមនុស្សល្អឡើយ។ ហើយអ្នកដែលបានចូលរួម ក្នុងពិធីសាសនាជីហាដ នៅក្នុងទីក្រុងMiranshah ប្រទេសប៉ាគីស្ថាន សុទ្ធតែជាមនុស្សល្អ ត្រឹមត្រូវ។

នៅពេលដែលមានគេសួរ ថាតើចង់រៀបការឬក៏អត់ រូបគេបានតបទៅវិញថា៖ «ទេ! ស្រីក្រមុំចំនួន៧២នាក់ កំពុងរង់ចាំរូបខ្ញុំ នៅឯឋានសួគ៌ឯណោះ ហេតុអ្វីខ្ញុំត្រូវសុខចិត្តមករៀបការ ជាមួយស្រ្តីតែមួយ នៅទីនេះទៅវិញ?»៕

ហួសចិត្ត! ជនសង្ស័យម្នាក់ ប៉ុនប៉ងបំផ្ទុះគ្រាប់បែក អត្តឃាត បានសារភាព អំពីមូលហេតុ មិនគួរឲ្យជឿមួយ
រូបតំណាងពួកបំផ្ទុះគ្រាប់បែបអត្តឃាត

ហួសចិត្ត! ជនសង្ស័យម្នាក់ ប៉ុនប៉ងបំផ្ទុះគ្រាប់បែក អត្តឃាត បានសារភាព អំពីមូលហេតុ មិនគួរឲ្យជឿមួយ

ប្រភព៖

ដោយ៖ កុសល

ខ្មែរឡូត