កូនភ្លោះ​៣កើត​មិន​គ្រប់ខែ​សុខភាព​មិនល្អ​ត្រូវ​បានបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យគន្ធបុប្ផា

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​មា្ន​ក់​មាន​ផ្ទៃពោះ​ត្រឹមតែ​៧​ខែ​​បាន​ឈឺពោះ​ឆ្លងទន្លេ​ ហើយ​ត្រូវ​បានក្រុម​គ្រួសារដឹក​យកមក​បង្កើតកូន​ដោយ​ការ​វះកាត់​នៅមន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំងបានកូន​ភ្លោះ​៣​នាក់ កាលពី​វេលាម៉ោង៣ ​និង ៣០​នាទី​រសៀល​ ថ្ងៃ​ទី២៥ ​តុលា ​២០១៥ ។

​តាម​ការ​​រៀបរាប់​របស់​បុរស​ឈ្មោះ ហួត វ៉ា​ន់​ណា​រ៉ា អាយុ​៣៣ឆ្នាំ ​​ត្រូវជា​ឪពុក​កូនភ្លោះ​៣បានឱ្យដឹង​ថា ប្រ​ព​ន្ធរបស់​​គាត់​មានឈ្មោះ ផា​ន់ ដា​រ៉ា​សុ​មេត្តា អាយុ​៣៣ឆ្នាំ ពួក​គាត់​មាន​ទីលំនៅ​ភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ គាត់​មាន​កួន​២​នាក់​ហើយ​ស្រី​ទាំងអស់ ចំណែក​កូន​លើក​ទី​៣​នេះជា​កូនភ្លោះ​កើត​ម្តង​៣​នាក់ ស្រី​ទាំងអស់ទៀត ហើយ​ការ​សម្រាលកូន​នេះ​គឺ​បាន​តែ​៧​ខែ​ទេ ដោយ​កូន​បង និងកូន​ទី​២ មាន​ទម្ងន់​ម្នាក់​ៗ ០,៦០​គីឡូក្រាម និង​កូនទី​៣​មាន​ទម្ងន់០,៥០​គីឡូក្រាម ។

​ប្រភព​ដដែល​បាន​បន្ត​ថា ប្រ​ព​ន្ធរបស់​គាត់​ដែល​ត្រូវជា​ម្តាយកូន​ភ្លោះ​៣​នេះ មាន​សុខភាព​ជា​ធម្មតា​ទេ ចំណែក​កូនភ្លោះ​ទាំង​៣​នាក់មាន​អាយុ​មិន​គ្រប់​ខែ ​​សុខភាព​មិនសូវ​ល្អ ហេតុនេះ​ហើយក្រុម​គ្រូពេទ្យខេត្ត​បាន​រៀបចំ​ឯកសារបញ្ជូន​កូន​គាត់​ទាំង​៣​នាក់ទៅ​ចិញ្ចឹម​ក្នុង​កែវនៅ​មន្ទីរពេទ្យ​គ​ន្ឋ​បុ​ប្ឋា​រាជធានី​ភ្នំពេញ​ជា​បន្ត​ទៀត ។

សូម​រំ​ឮ​កថា គ្រួសារ​ណាដែល​កើត​បានកូន​ភ្លោះ​៣ ត្រូវ​បាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុន សែន ​​ចាត់ទុកជា​កូន​របស់​សម្តេច ដោយ​បាន​ឧ​ប​ត្ថ​ម​ជា​ប្រាក់ មិន​ដែល​ខ្វះ​គ្រួសារ​ណា​ឡើយ ហើយ​សង្ឃឹមថា គ្រួសារ​ខាងលើ​នេះ​នឹង​បាន​ទទួល​អំណោយ​ពី​សម្តេច​ជាក់​ជា​មិន​ខាន ៕
                                                                                                                            ​