មុននេះបន្តិច​ កិច្ចប្រជុំត្រៀមរៀបចំ​បុណ្យអុំទូកប្រើពេល​មិនដល់កន្លះម៉ោង​ផងត្រូវរំសាយវិញ

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា ​នៅសាលប្រជុំសាលា​រាជធានីភ្នំពេញ ​នាព្រឹកថ្ងៃទី២៦ ​តុលា ២០១៥ មានបើកកិច្ចប្រជុំដើម្បី​ត្រៀមផែនការរៀបចំបុណ្យអុំទូក​ ក្រោមអធិបតីភាពលោក​ ប៉ា សុជាតិវង្ស ​ប្រធាន​គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ​និង ​មានការចូលរួមពី​អភិបាល​​ខណ្ឌទំាង១២​ មេបញ្ជាការកងរាជអាវុធហត្ថ ​ស្នងការនគរបាល ​និងមន្រ្តីជំនាញក្រោមឱវាទ​សាលារាជធានីភ្នំពេញជាច្រើនរូបទៀត ។

សេចក្តីរាយការណ៍បានបន្តថា​ កិច្ចប្រជុំខាងលើប្រើពេល​មិនដល់កន្លះម៉ោងផងក៍ត្រូវប្រកាសរំសាយវិញ ​ដោយសារលោក ប៉ា សុជាតិវង្ស ​ជាប់រវល់រឿង​ក្រុមប្រជាពលរដ្ឋ​និង​​ ​សហព័ន្ឋមួយចំនួនធ្វើកូដកម្មទាមទារ​ឲ្យលោក កឹម សុខា ​ចុះចេញពីតំណែងអនុប្រធានទី១​រដ្ឋសភា ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូននៅ​លើសារព័ត៌មានកោះសន្តិភាព ៕