ព្រះរាជអាជ្ញាលើក​​​លែង​​សំណុំ​រឿង​​​​​អធិការ​​នគរបាល​ចាប់​រំលោភ​​​​សិស្ស​​​ស្រី

មេធាវី​​​តំណាង​​​សិស្ស​​​វិទ្យាល័យ​​​អាយុ​​​១៩​​​ឆ្នាំ​​​ម្នាក់​​​ដែល​​​បានចោទ​​​ប្រកាន់​​​អធិការ នគរ​​​បាល​​​ស្រុក​​​មួយ​​​រូបនៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំ​​​ង​​​ថា បាន​​​ចាប់​​​កូន​​​ក្តី​​​របស់​​​ខ្លួន​​​​​​រំលោភ​​​នោះ លើក​​​ ឡើង​​​ថា កូន​​​ក្តីរបស​​់​​​លោកស្រី​​​​​​នឹង​​​ប្តឹ​​​ងទាស់​​​នូវ​​​សេចក្តី​​​សម្រេច​​​របស់​​​ព្រះ​​​រាជអាជ្ញា​​​ដែល​​​បាន​​​បិទ​​​សំណុំ​​​រឿង​​​ដោយ​​​ពុំ​​​បាន​ធ្វើ​​​ការ​​​ពន្យល់ អ្វីសោះ​​​។

ច្បាប់​​​ចម្លង​​​នៃ​​​សេចក្តី​​​សម្រេច​ថ្ងៃ​​​ទី​​​២១​​​ ខែ​​​សីហារបស់​លោក យូ​​​ ទិត្យ​​​វឌ្ឍនៈ ព្រះរាជ​​​អាជ្ញា​​​អម​​​សា​​​លា​​​ដំបូងខេត្ត​​​ដែល​​​បាន​​​ផ្តល់​​​ដោយ​ក្រុម​​​គ្រួសារ​​​ក្មេង​​​ស្រី​​​រងគ្រោះ​​​​​​ មិន​​បាន​ផ្តល់​​​​ហេតុ​​​ផល​​ចំពោះ​ការ​​​បិទ​​​សំណុំ​​​រឿង​​​​​ប្តឹង​​​លោក ហ៊ុល វាសនា ដែល​ជា​​​អធិការ​​​នគរ​​​បាល​​​ស្រុក​​​កំពង់​​​ត្រឡាច​​​នៅពេល​មាន​ពេល​ ហេតុការ​ណ៍កើត​ឡើងឡើយ​​។

សេចក្តី​​​សម្រេច​ដដែល​​​នេះដែល​​​ក៏ទុក​​​ពេល​​​ឲ្យ​​​ដើម​​​ចោទ​​​ប្តឹ​​ង​​​ទាស់​​​ផង​​​ដែរនោះ​​​​មាន​​​ខ្លឹម​​​សារ​​​ថា”យើង​​​បាន​​​សម្រេច​​​បិទ​​​សំណុំ​​​រឿង​​​នេះ​​​ដោយ​​​មិន​​​ដំណើរ​​​ការ​​​ទៀត​​​ឡើយ”។

លោកស្រី សន សូដាឡែន មេធាវី​​​តំណាង ក្មេង​​​ស្រី​​​រង​​​គ្រោះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ ស្រី​​​នឹង​​​ធ្វើ​​​តាម​​​ការ​​​ស្នើ​​​សុំនោះ​​​​។ “យើង ​​​នឹង​​​ប្តឹង​​​ទាស់​​​១០០ភាគ​​​រយ​​​។យើង​​​កំពុង​​​រៀប​​​ចំ​​​ឯក​​​​សារ​​​ដើម្បី​​​ប្តឹង​​​ទាស់​​​នៅ​​​ដើម​​​សប្តាហ៍​​​នេះ”។

លោកស្រី សូដាឡែន បាន​​​មាន​​​ប្រសាសន៍ ​​​ថា នគរ​​​បាល​​​បាន​​​ប្រគល់​សេចក្តី​​​សម្រេច​​​នេះ​​​ដល់​​​ក្រុម​​​គ្រួសារ​​​ក្មេង​​​ស្រី​​​រង​​​គ្រោះ​​​កាល​​​ពីថ្ងៃ​​​ទី​​​៤ ខែ​​​តុលា  ហើយ​​​ថា ពួក​​​គាត់ទើ​បតែ​​​​បាន​​​ប្រាប់​​ លោក​ស្រី​​​​អំពី​​​សេចក្តី​​​សម្រេច​​​នេះ​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ​​​នេះប៉ុណ្ណោះ​។ លោក យូ ទិត្យ​​​វឌ្ឍនៈ  មិន​​​អាច​​​ទាក់ទង​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​។

លោក ហ៊ុល វាសនា ដែល​​​ត្រូវ​​​បាន​​​ដក​​​ចេញ​​​ពី​​​តួនាទី​​​ បន្ទាប់​​​ពី​​​មាន​​​ការ​​​ចោទ​​​ប្រកាន់​​​បាន​​​ស្វាគមន៍​​​សេចក្តី​​​សម្រេច​​​របស់​​​ព្រះរាជ​​​អាជ្ញា។ លោក​​​បាន​​​ថ្លែង​​​ថា ”តុលាការ​​​បាន​​​ផ្តល់​​​យុត្តិធម៌​​​ដល់​​​រូប​​​ខ្ញុំ​​​ ពីព្រោះ​​​ខ្ញុំ​​​មិនបាន​​​​​​ធ្វើ​​​ដូច​​​អ្វី​​​ដែល​​​គេ​​​បាន​​​ចោទ​​​ប្រកាន់​​​ឡើយ​​​។ វា​​​ជា​​​ការ​​​ឈ្នះ​​​សម្រាប់​​​មនុស្ស​​​គ្រប់​​​គ្នា ហើយ​វា​​​មិន​​​មែន​​​ជា​​​រឿង​​​​​​ធំ​​​ដំ​​ុ​​​ឡើយ​​​”។

ចាប់​​​តាំង​​​ពី​​​ត្រូវ​បាន​ព្យួរពី​​​តួនាទីមក លោក  វាសនា បាន​​​និង​កំពុងបំពេញ​​​​ការ​​​ងារ​​​រដ្ឋ​​​បាល​​​ធម្មតា​​​​នៅ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរ​​​បាល​​​ខេត្ត​​​។ ចៅ​​​ហ្វាយ​​​របស់​​​លោក​​​ គឺ​​​លោក ប្រាក់​​​ វុទ្ធី ស្នង​​​ការ​​​ នគ​​​របាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ទាន់​​​ដឹង​​​ថា តើ​​​លោក វាសនា នឹង​​​ត្រូវ​​​ផ្តល់​​​តួនាទី​​​ផ្សេង​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ឡើយ ប៉ុន្តែ បាន​​​​​​អះ​​​អាង​​​ថា គាត់​​​នឹង​​​មិន​​​ទទួល​​​បាន​​​ការ​​​ងារ​​​ចាស់​​​របស់​​​ខ្លួន​​​វិញ​ឡើយ​​​។

បង​​​ស្រី​​​បង្កើត​​​របស់​​​ជន​​​រង​​​គ្រោះ​​​បាន​​​និយាយ​​​ថា ប្អូនស្រី​​​របស់​​​គាត់​​​នៅ​​​មាន​​​អារម្មណ៍​​​ ភ័យ​ខ្លាច​ពី​​​ហេតុការណ៍​​​នោះ​​​នៅ​​​ឡើយ  ហើយ​​​បាន​​​ចោទប្រកាន់​​​តុលាការ​​​ពីបទ​​​លើក​​​លែង​​​សំណុំ​​​រឿង​​​នេះ​​​ ដោយ​​​សារ​​​តែ​​​តួនាទី​​​របស​​​់​​​លោក វាសនា។

ស្ត្រី​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា ”ខ្ញុំ​​​គិត​​​ថា  អាជ្ញាធរ​​​មិន​​​អាច​​​រក​​​យុត្តិធម៌​​​ឲ្យ​​​ក្រុម​​​គ្រួសារ​​​យើង​​​បាន​​​ឡើយ​​​ ពីព្រោះ​​​ជន​​​សង្ស័យ​​ជា​​​មន្ត្រី​​​នគរ​​​​​​បាល​​​”។

គាត់​បាន​​​បន្ថែម​​​ថា ”ប្អូន​​​ស្រី​​​របស់​​​ខ្ញុំ​​​នៅ​​​ភ័យ​​​ខ្លាច​​​នៅ​​​ឡើយ។ នាង​​​បាន​​បោះបង់​ការ​សិក្សា​ ហើយ​​​មិន​​​ហ៊ាន​​​ចេញ​​​ក្រៅ​​​​ទៅ​​​ជួប​​​មិត្ត​​​ភក្តិ​​​របស់​​​នាង​​​ឡើយ​​​”៕សារុន

The post ព្រះរាជអាជ្ញាលើក​​​លែង​​សំណុំ​រឿង​​​​​អធិការ​​នគរបាល​ចាប់​រំលោភ​​​​សិស្ស​​​ស្រី appeared first on ខេមបូឌា ដេលី.