​មន្ត្រី​ជំនាញ និ​ឈ្មួញ​ឈើ​ល្បីឈ្មោះ​ក្នុង​ខេត្តមណ្ឌលគិរី​កំពុង​ឃុបឃិត​គ្នា​បំផ្លាញ​ព្រៃឈើ​

​ដោយ​៖​សហការី​

​ខេត្តមណ្ឌលគិរី​៖​ស្រី​លីន ហៅ​ខ្ទើយ ជា​ឈ្មួញ​ឈើ​ល្បីឈ្មោះ​ដែល​ត្រូវបាន​គេ​ដឹងថា ពូកែ​សូកប៉ាន់​មន្ត្រី​គ្រប់​ជំនាញ​មិនអោយ​ចាប់​ឈើ​របស់ខ្លួន​កំពុង​បំផ្លាញ់​ព្រៃឈើ​នៅ​មណ្ឌលគិរី ។ 

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា ក្នុង​មួយថ្ងៃ​ចែ​លីន​ដើរ​ប្រមូល​ទិញ​ឈើ​ស្រុក​អូររាំង ,​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី រួច​ដឹក​តាម​រថយន្ត​កាមរី​ហើម ឡង់​គ្រី​ស័​រ និង​ឡាន​TACOMA របស់គេ​ឆ្លងដែន​យកទៅលក់​នៅ​វៀតណាម​តាម​ច្រករបៀង​មួយចំនួន​នៅក្នុង​ស្រុក​កែ​មណ្ឌលគិរី​។​

   ប្រជាពលរដ្ឋ​បាននាំគ្នា​លើកឡើង​មន្ត្រី​នៅតាម​ដងផ្លូវ​ដូចជា​ស្នាក់ការ​អភិរក្ស​ជីវ​:​ចំរុះ​សីមា  មិនដែល​ឃើញ​បង្ក្រាប​ទាល់តែសោះ​ដេកចាំ​រាប់​តែ​ក្បាល់​ឡាន​យកលុយ​ទាំងថ្ងៃទាំងយប់​ហើយ​បើ​នៅតែ​ចឹ​ង​ព្រៃឈើ​នៅ​មណ្ឌលគិរី​បែប​មិន​សល់​ទេ​មើលទៅ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​អោយ​មន្ត្រី​ជំនាញ​មើល​ផង​កុំ​ចែ​លីន​សប្បាយ​នឹង​រកស៊ី​បទល្មើស​ពេក ។​

​ទាក់​នឹង​ការចោទប្រកាន់​ខាងលើនេះ​អ្នកយក​ព​ត័​មាន​ភ្នំពេញ​ដេលី​យើង​មិនអាច​សុំ​ការបំភ្លឺ​ព​ស្រី​លីន​បានទេ​ថ្ងៃនេះ​ដោយ​មិន​ស្គាល់​លេខ​ទូរស័ព្ទ​៕

​មន្ត្រី​ជំនាញ និ​ឈ្មួញ​ឈើ​ល្បីឈ្មោះ​ក្នុង​ខេត្តមណ្ឌលគិរី​កំពុង​ឃុបឃិត​គ្នា​បំផ្លាញ​ព្រៃឈើ​
​មន្ត្រី​ជំនាញ និ​ឈ្មួញ​ឈើ​ល្បីឈ្មោះ​ក្នុង​ខេត្តមណ្ឌលគិរី​កំពុង​ឃុបឃិត​គ្នា​បំផ្លាញ​ព្រៃឈើ​