ការ​ប្រណាំងទូក​សាកល្បង​ខ្នាត​អន្តរជាតិ​នៅ​ខេត្តស្វាយរៀង​

ដោយ៖ធារ៉ា

​ខេត្តស្វាយរៀង​៖នៅ​ព្រឹក​ថ្ងៃទី​២៥​តុលា​២០១៥​រដ្ឋបាល​សាលាខេត្ត​បានរៀបចំ​ការ​ប្រ​ណាំ​ទូក​ខ្នាត​អន្តរជាតិ​ស្ថិតនៅ​ទន្លេ​វ៉ៃ​គោរ​ក្រុង​ស្វាយរៀង​ច​ខត្ត​ស្វាយរៀង​ដើម្បី​រក​លទ្ធផល​របស់​កំលាំង​កីឡាក​ដែល​ចំណុះ​ឲ្យ​ទូក​នីមួយៗ​ដែល​បាន​ចូលរួម​ដើម្បី​រក​ចំណាត់ថ្នាក់​លេខ​១​លេខ​២​និង​លេខ​៣​ក្នុងការ​ទ្រាមប្រឡង​ជាមួយ​ទូក​ខ្នាត​អន្តរជាតិ​មកពី​បណ្ដា​ខេត្ត​នានា​ទូទាំងប្រទេស​នៅ​ថ្ងៃទី​១​វិឆ្ឆិកា​២០១៥​ខាងមុខនេះ​។​

​អញ្ជើញ​ចូលរួម​ពី​លោក ជៀង អំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោក គឹម ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​មន្ត្រីរាជការ​កងកំលាំង​ប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​ព្រមទាំង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ។​

 បន្ទាប់ពី​បានធ្វើការ​សាកល្បង​ហើយ​គណកម្មាធិការ​ជាតិ រៀបចំ​បុណ្យជាតិ អន្តរជាតិ ស្តីពី​ការរៀបចំ​ព្រះរាជ​វិធី​បុណ្យ​អំ​ទូក បណ្ដែតប្រទីប​និង​សំពះ​ព្រះ​ខែ អកអំបុក ការប្រណាំង​ទូក​បានរ​ក​ឃើញ​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅលើ​ទូក​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ដែលមាន​ឈ្មោះ​ព្រះខ័ន​មានជ័យ​បារមី​បូ​ពា៍​ដែល​ប្រើ​រយ​:​ពេល​03:12;98​នាទី វិនាទី ខ្សែទឹក​ខាងក្រៅ   03:11;27​នាទី  វិនាទី  ខ្សែទឹក​ខាងក្នុង​។​ចំណាត់ថ្នាក់​លេខ​២​បាន​ទៅលើ​ទូក​ឈ្មោះ​ឌី​សែន​ជ័យ​បារមី​វ៉ៃ​គោ ប្រើ​រយ​:​ពេល​03:11;88​នាទី​វិនាទី​ខ្សែទឹក​ខាងក្រៅ 03:12;96​នាទី វិនាទី​ខ្សែទឹក​ខាងក្នុង​។ ចំណាត់ថ្នាក​លេខ​៣​បាន​ទៅលើ​ទូក​ឈ្មោះ​ឌី​សែន​ជ័យ​បារមី​ស្វាយជ្រំ ប្រើ​រយ​:​ពេល​03:13;37​នាទី វិនាទី​ខ្សែទឹក​ខាងក្រៅ 03:18;34​ខ្សែទឹក​ខាងក្នុង​។ សូម​បញ្ចាក់​ផងដែរ​ការ​ប្រណាំងទូក​ក្នុងការ​សាកល្បង​នេះ​ទូ​ប្រណាំង​មាន​៧​គូ​៕

ការ​ប្រណាំងទូក​សាកល្បង​ខ្នាត​អន្តរជាតិ​នៅ​ខេត្តស្វាយរៀង​
ការ​ប្រណាំងទូក​សាកល្បង​ខ្នាត​អន្តរជាតិ​នៅ​ខេត្តស្វាយរៀង​
ការ​ប្រណាំងទូក​សាកល្បង​ខ្នាត​អន្តរជាតិ​នៅ​ខេត្តស្វាយរៀង​