​ចោរ​ជើង​ខ្លាំង​ម្នាក់​ចូល​ផ្ទះ​លក់​ចាប់ហួយ និង​ដូរ​លុយ​វាយ​កញ្ចក់​ទូ​យកលុយ​ខណៈ​ម្ចាស់ផ្ទះ​រវល់​ហូបបាយ​ត្រូវ​សមត្ថកិច្ច​ក្របួច

ដោយ៖ធារ៉ា

​ខេត្តស្វាយរៀង​៖​បុរស​ម្នាក់​ជា​ចោរ​ធ្វើ​សកម្មភាព​វាយ​កញ្ចក់​ទូ​ផ្ទះ​លក់​ចាប់ហួយ​និង​ដូរ​លុយ​ត្រូវបាន​អ្នក​ជិត​ឃើញ​ទាន់​ស្រែក​ឆោឡោ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច​ដេញតាម​ចាប់បាន​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃទី​២៥​ខែតុលា​ឆ្នាំ​២០១៥​ស្ថិត​ក្នុងភូមិ ដើម​ពោធិ ឃុំ កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្ត ស្វាយរៀង​។​

​បើតាម​ប្រជាពលរដ្ឋ​ដែល​បាន​ដេញតាម​ចាប់ចោរ​នោះបាន​ឲ្យ​ដឹងថា​៖​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​សង្ស័យ​ខាងលើ​ជិះ​ម៉ូតូ ម៉ាក ស្កុ​ពី ពណ៌ ស មួយគ្រឿង​បាន​ឈប់​ម៉ូតូ​ធ្វើជា​ដូរ​ល​យុ​ដោយ​ឱកាសល្អ​នោះ​ក៏​ធ្វើ​សកម្មភាព​វាយ​កញ្ចក់​ទូ​ប្រមូលយក​នៅក្នុង​រួច​ឡើង​ជិះ​ម៉ូតូ​ទៅ​ទិស​ខាងលិច​ខ្លួន​ក៏បាន​ស្រែកថា​ចោរៗ​ក៏​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ដេញតាម​ពីក្រោយ​លុះដល់ សាលាបឋមសិក្សា បន្ទាយ ក៏​ឈប់​ផ្តួល​ម៉ូតូ​ចោល​រត់​ទៅក្រោយ​សាលា​ត្រូវបាន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ចាប់បាន​ហើយ​ស្វាគមន៍​ម្នាក់​១​ដៃ​ម្នាក់​១​ជើង​។ ប្រភព​ខាងលើ​បាន​បន្តទៀតថា​៖​ជនសង្ស័យ​ជា​ចោរ​មាន​គ្នា​៣​ម៉ូតូ​ប៉ុន្តែ​រត់គេចខ្លួន​បាត់អស់​នៅសល់តែ​ជនសង្ស័យ​និង​ម៉ូតូ​ប៉ុណ្ណោះ​។​

​បើតាម​ម្ចាស់ផ្ទះ​ដែល​ចោរ​វាយ​ទូ​យក​នោះ​មានឈ្មោះ នុត ផល្លី ភេទ​ស្រី អាយុ ៣៦ ឆ្នាំ មុខរបរ​លក​ចាប់ហួយ​និង​ដូរ​លុយ មាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ ល​យុ​ដែល​ចោរ​វាយ​ទូ​យកទៅ​នោះ​ចំនួន​៣​លាន​រៀល​និង​លុយ​ដុល្លារ​៧០០​ដ្ល្លា​រ​។​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​៖​ជនសង្ស័យ​ជា​ចោរ​នោះ​មានឈ្មោះ ដួង សីហា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ​កម្មករសំណង់​មាន​ស្រុកកំណើត​ភូមិ ស្នេហ៍​រី ឃុំ បឹង​ព្រះ ស្រុក បាភ្នំ ខេត្ត ព្រៃវែង បច្ចុប្បន្ន​កម​រស់នៅ​ភូមិ ទួល​ត្របែក ឃុំ ប្រ​សូ​ត្រិ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​យកមក​សាកសួរ​និង​ស្រាវជ្រាវ​បន្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕