សោកសង្រេង អ្នកគ្រប់គ្រងសាឡន វ័យ ២៤ឆ្នាំ កក ស្លាប់ ដោយជាប់ក្នុងម៉ាស៊ីន ព្យាបាលសុខភាព អស់ ១០ម៉ោង

អាមេរិក៖ នារីវ័យក្មេងដ៏ស្រស់ស្អាត ដែលមានការងារ ជាអ្នកគ្រប់គ្រងហាងសាឡន មួយរូប បានស្លាប់ដោយសារតែ ត្រជាក់ខ្លាំង នៅក្នុង ទូរម៉ាស៊ីនទឹកកកបិទជិត មួយប្រភេទ ឈ្មោះ Cryochamber បន្ទាប់ពីនាង ជាប់នៅក្នុង ម៉ាស៊ីននោះដោយ ចៃដន្យ និងសីតុណ្ហភាព បានធ្លាក់ដល់ -115​ អង្សាសេ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីរងគ្រោះនាង Chelsea Ake អាយុ ២៤ឆ្នាំ ជាអ្នកគ្រប់គ្រង ហាងសាឡន  Rejuvenice ក្នុងទីក្រុង Henderson រដ្ឋ Nevada ត្រូវបានប្រទះឃើញ សាកសព នៅក្នុង ម៉ាស៊ីននេះ កាលពីដើមសប្ដាហ៍មុន ដោយបុគ្គលិកហាង។ តាមរយៈអ្នកសើុបអង្កេត បានឲ្យដឹងថា ការស្លាប់របស់នាង អាចមកពី កំហុសខុសឆ្គងរបស់ខ្លួន នាងផ្ទាល់។ នេះបើតាម ការអង្កេតជំហានដំបូង បានបញ្ជាក់ថា នាងបានប្រើប្រាស់ ម៉ាស៊ីននេះ ដោយគ្មានជំនួយ ពីនរណាម្នាក់នោះទេ និងប្រហែលជា នាងថប់ដង្ហើម ក្នុងអំឡុងពេល ដែលនាងនៅក្នុងម៉ាស៊ីននោះ ខណៈដែល ក្នុងហាងនេះ គ្មានបំពាក់កាមេរ៉ា សុវត្ថិភាពអ្វីនោះទេ។

យ៉ាងណាមិញ អជ្ញាធរ និងខាងអ្នកការពារសុវត្ថិភាព និងសុខភាព បាននិយាយប្រាប់ សារព័ត៌មាន ឲ្យដឹងថា ពួកគេជឿជាក់ថា នាងស្ថិតនៅក្នុងម៉ាស៊ីននោះ យ៉ាងតិច ១០ម៉ោង។ ទោះជាយ៉ាងណា ការស្លាប់របស់នាង បានធ្វើឲ្យ មនុស្សជាច្រើន សោកសង្រេង ដោយសារតែនាង ជាមនុស្សដ៏ចិត្ដល្អ និងស្មោះត្រង់ម្នាក់ នេះបើតាមសម្ដី មិត្ដជិតដិតនាង បាននិយាយ។

គួរបញ្ជាក់ថា ការចូលខ្លួន ទៅក្នុងទូរម៉ាស៊ីន ទឹកកកបិទជិតនេះ គឺជាវិធី ព្យាបាលមួយប្រភេទ ឈ្មោះថា  Cryotherapy ដែលជាវិធីព្យាបាលសម្រាប់ អ្នកក្នុងតំបន់ ឬជាទូទៅ និងពួកគេប្រើប្រាស់ សីតុណ្ហភាពទាប ក្នុងការព្យាបាលបែប វេជ្ជសាស្ដ្រ។ វាគឺជាការព្យាបាល ទៅលើការខូចខាច ជាលិកា បែបធ្ងន់ធ្ងរ ឬស្រាល និងភាគច្រើន អ្នកប្រើប្រាស់គឺជា ពួកវរជន និងអត្តពលលិក ដែលមានបញ្ហាសាច់ដុំ និងចង់ព្យាបាលរបួស ដោយសារតែវិធីបែបនេះ អាចជួយគ្រប់គ្រង នៃ ការឈឺចាប់ , ការរលាក, កម្លាំង និងកាត់បន្ថយស្ដ្រេសជាដើម។ ម្យ៉ាងវិញទៀត ការចូលទៅក្នុងម៉ាស៊ីននេះ ត្រូវបាន គេប្រើប្រាស់តែចន្លោះពី ៣ទៅ ៤នាទី ប៉ុណ្ណោះ និងសីតុណ្ហភាព អាចធ្លាក់រហូតដល់ -115 អង្សាសេ ដែលនៅក្នុងនោះ គេដឹងភាគច្រើនថា វាអាចជួយដុត កម្លោចកាឡូរី , ជួយសម្រួលដល់ការគេង និង ជួយជំរុញដល់ ប្រព័ន្ធភាពស៊ាំផងដែរ៕

សោកសង្រេង អ្នកគ្រប់គ្រងសាឡន វ័យ ២៤ឆ្នាំ កក ស្លាប់ ដោយជាប់ក្នុងម៉ាស៊ីន ព្យាបាលសុខភាព អស់ ១០ម៉ោង
រូបភាពរបស់នាង និង(រូបតំណាង) ម៉ាស៊ីន Cryochamber 

សោកសង្រេង អ្នកគ្រប់គ្រងសាឡន វ័យ ២៤ឆ្នាំ កក ស្លាប់ ដោយជាប់ក្នុងម៉ាស៊ីន ព្យាបាលសុខភាព អស់ ១០ម៉ោងសោកសង្រេង អ្នកគ្រប់គ្រងសាឡន វ័យ ២៤ឆ្នាំ កក ស្លាប់ ដោយជាប់ក្នុងម៉ាស៊ីន ព្យាបាលសុខភាព អស់ ១០ម៉ោង
សោកសង្រេង អ្នកគ្រប់គ្រងសាឡន វ័យ ២៤ឆ្នាំ កក ស្លាប់ ដោយជាប់ក្នុងម៉ាស៊ីន ព្យាបាលសុខភាព អស់ ១០ម៉ោង
សោកសង្រេង អ្នកគ្រប់គ្រងសាឡន វ័យ ២៤ឆ្នាំ កក ស្លាប់ ដោយជាប់ក្នុងម៉ាស៊ីន ព្យាបាលសុខភាព អស់ ១០ម៉ោង
រូបភាពនាង ដែលយកចេញពី ហ្វេសប៊ុករបស់នាង 

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត