Klopp ថា​​លទ្ធផល​ខក​ចិត្ត​ មិន​មែន​ជា​ទី​បញ្ចប់​ពិភពលោក​នេះ​ទេ


Klopp ថា​​លទ្ធផល​ខក​ចិត្ត​ មិន​មែន​ជា​ទី​បញ្ចប់​ពិភពលោក​នេះ​ទេ

Jurgen Klopp ​អ្នកចាត់ការ​ថ្មី​ក្រុម​ Liverpool បាន​លើក​ឡើង បន្ទាប់​ពី​ហង្ស​ក្រហម​ស្មើ​ ១-១ ​ទល់​នឹង​ Southampton នៅ​ Anfield ​កាល​ពី​យប់​មិញ​ថា ​លោក​​សង្ឃឹម​ថា លោក​មិន​មែន​ជា​មនុស្ស​តែ​ម្នាក់​ទេ ដែល​ជឿ​ថា លទ្ធផល​ខក​ចិត្ត​នេះ មិន​មែន​ជា​ទី​បញ្ចប់​នៃ​ពិភពលោក​។

 

Klopp ថា​​លទ្ធផល​ខក​ចិត្ត​ មិន​មែន​ជា​ទី​បញ្ចប់​ពិភពលោក​នេះ​ទេ

 

Klopp ថា​​លទ្ធផល​ខក​ចិត្ត​ មិន​មែន​ជា​ទី​បញ្ចប់​ពិភពលោក​នេះ​ទេ
​​ហង្ស​ក្រហម​ ស្ទើរ​តែ​មាន​ឱកាស​យក​បាន​៣​ពិន្ទុ​ទៅ​ហើយ បន្ទាប់​ពី​ Christian Benteke ​តែត​១​គ្រាប់ នៅ​នាទី​៧៧ ប៉ុន្តែ​បែរ​ជា​ភ្លាត់​បាល់​ហ្វ្រីឃីត​ ធ្វើ​ឲ្យ​ Sadio Mane មាន​ឱកាស​​រក​គ្រាប់​តាម​ស្មើ ១-១ នៅ​​ចុង​ម៉ោង​នាទី​៨៧​វិញ។

 

លទ្ធផល​នេះ មាន​ន័យ​ថា អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ ​ដឹក​នាំ​៣​ប្រកួត ស្មើ​ទាំង​៣​ប្រកួត ខណៈ​ដែល​ Liverpool ស្មើ​​ដល់​ទៅ​៨​ប្រកួត ក្នុង​ការ​ប្រកួត​៩​លើក​ចុង​ក្រោយ​នេះ។

 

អតីត​អ្នកចាត់ការ​ក្រុម​ Borussia Dortmund ​រូប​នេះ បាន​និយាយ​ថា៖ “រឿង​រ៉ាវ​ជា​ច្រើន ដែល​ខ្ញុំ​មើល​ឃើញ​នៅ​ប្រកួត​នេះ គឺ​ក្រុម​ទាំង​២​ប្រយុទ្ធ​ ដើម្បី​ចង់​បាន​លទ្ធផល​ឈ្នះ​ដូច​​គ្នា ប៉ុន្តែ​ពួកគេ​​​​​កម្លាំង​ពេញ ព្រោះ​គេ​លេង​១​សប្ដាហ៍​តែ​១​ប្រកួត។ យើង​នៅ​តែ​១០​នាទី​ទៀត​ប៉ុណ្ណោះ…ហើយ​ខ្ញុំ​ជឿ​ថា កីឡាករ​របស់​យើង បាន​ប្រើ​អស់​កម្លាំង​កាយ​ហើយ តែ​ខ្វះ​ជំនឿ​ចិត្ត។ ​កីឡាករ​របស់​យើង​ លេង​​ខំ​ណាស់ មាន​ឆន្ទៈ​ពេញ​ ​តែ​បន្ទាប់​ពី​ភ្លាត់​ឲ្យ​គេ​ស៊ុត​ចូល​១​គ្រាប់ ពួកគេ​ដូច​មាន​អារម្មណ៍​ថា វា​ជា​ទី​បញ្ចប់​នៃ​ពិភពលោក​នេះ”។

 

Klopp ថា​​លទ្ធផល​ខក​ចិត្ត​ មិន​មែន​ជា​ទី​បញ្ចប់​ពិភពលោក​នេះ​ទេ

 

“វា​មិន​មែន​ជា​ទី​បញ្ចប់​នៃ​ពិភពលោក​ទេ វា​គ្រាន់​​តែ​ជា​គ្រាប់​បាល់​១​គ្រាប់ ហើយ​អ្នក​នឹង​អាច​រក​បាន​មក​វិញ។ នេះ​ជា​អ្វី ដែល​យើង​ត្រូវ​តែ​យល់។ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​មិន​មែន​ជា​មនុស្ស​តែ​ម្នាក់ ​នៅ​ក្នុង​កីឡដ្ឋាន​នេះ ដែល​ជឿ​ថា មិន​មែន​ជា​បញ្ចប់​នៃ​ពិភពលោក​នេះ​។ យើង​នឹង​អាច​ទទួល​បាន​លទ្ធផល​ល្អ​វិញ និង​លេង​ឲ្យ​បាន​ល្អ​ជាង​នេះ”។ អ្នក​ចាត់ការ​វ័យ​៤៨​ឆ្នាំ បន្ថែម។

 

​​​លទ្ធផល​ស្មើ​នេះ បាន​ធ្វើ​ឲ្យ​ Liverpool ឡើង​ទៅ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​​៩ និង​មាន​១៤​​ពិន្ទុ តាម​ពី​ក្រោយ​​ក្រុម​លេខ​៤ Manchester United ចំនួន​៦​ពិន្ទុ ខណៈ​ដែល​ប្រកួត​បន្ទាប់​ នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប៉ះ​ Chelsea ទៀត៕

 

-ចុចអាន៖ Kane ​ស៊ុត​៣​គ្រាប់​ជួយ Spurs ​ឈ្នះ Bournemouth ​ស្រប​ពេល Liverpool ​បន្ត​ស្មើ​ទៀត

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ goal | dailymail