Kane រកបាន៣គ្រាប់ ខណៈ Tottenham បំបាក់ក្រុម Bournemouth ចាស់ដៃ

ខ្សែ​ប្រយុទ្ធ Harry Kane បាន​បញ្ចប់​​ការមិន​អាច​រក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់​គេ​ទាំង​ភាព​រីក​រាយ​យ៉ាង​ពិត​ប្រាកដ ខណៈ​ដែល​​ការ​រក​គ្រាប់​បាល់​​ស៊ុត​​បញ្ចូល​ទី​៣​គ្រាប់​​របស់​ខ្សែ​ប្រយុទ្ធ​​រូប​នេះ បាន​ជួយ​ឲ្យ Tottenham ទទួល​ជ័យ​ជម្នះ​យ៉ាង​កក់​ក្តៅ​ក្នុងលទ្ធផល ៥-១ លើ​ក្រុម Bournemouth កាល​ពី​ថ្ងៃ​អាទិត្យ​។ Kane បាន​ស៊ុត​បាល់​បញ្ចូល​ទី​ត្រឹម​តែ​១​គ្រាប់​គត់​ក្នុង​ចំណោម​ការ​ប្រកួត​១១​លើក​ចុង​ក្រោយ​របស់​គេ​សម្រាប់​ក្រុម Tottenham និងក្រុម​បាល់​​ទាត់​ជម្រើស​ជាតិ​អង់​​គ្លេស ហើយ​ក៏​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​តែ​មួយ​គ្រាប់​ក្នុង​រដូវ​កាល​នេះ​ផង​ដែរ​។ ប៉ុន្តែ រូប​គហាក់​ដូច​ជា​វិល​ទៅកាន់​ទម្រង់​លេង​ដ៏ល្អ​​របស់​គេ​វិញ ក្រោយ​ពី​​បំ​បែក​តំបន់​ការ​ពារ​របស់​ក្រុម Bournemouth នៅ​កីឡ​ដ្ឋាន Dean Court​។
1
ក្រុម​របស់​លោក Mauricio Pochettino មាន​គ្រាប់​បាល់​ដេញ​តាមពីក្រោយ​ក្នុង​រយៈ​ពេល​​ដ៏​ខ្លីក្រោយ​ពី​​ប្រកួត​​បាន​រយៈ​ពេល​៤៩​វិនាទី​តាម​រយៈ​គ្រាប់​បាល់​របស់​កីឡាករ Matt Ritchie​​។ ប៉ុន្តែ Kane បាន​ធ្វើ​ឲ្យមាន​ការ​វាយ​បក​វិញ​តាម​រយៈ​ការ​រកគ្រាប់​បាល់​តាម​ស្មើ​ដោយ​ការ​ស៊ុត​បាល់​ពិន័យ​១១ម៉ែត្រ នៅមុនពេល​​គ្រាប់​បាល់​ពី​សំណាក់​ខ្សែ​បម្រើ Mousa Dembele និង Erik Lamela បាន​ជួយ​ឲ្យក្រុម Tottenham ធ្វើ​ការ​គ្រប់​គ្រង​ទាំង​ស្រុងក្នុង​តង់​ទី​១​។ Kane បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​២​គ្រាប់​ទៀត​ក្នុង​រយៈ​ពេល​៧​នាទី​ក្នុង​តង់​ទី​២​ដើម្បី​បំពេញការ​វិល​​ទៅកាន់​ទម្រង់​លេង​ដ៏ល្អ​របស់​គេ​វិញ​ និងដើម្បី​ជួយ​ឲ្យក្រុម Tottenham ឡើង​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៥ ក៏​ដូច​ជា​ធ្វើ​ឲ្យ Bournemouth ឈរ​យ៉ាង​ប្រកៀក​​ក្បែរ​តំបន់​កាត់ចោល​៕

ប្រភពព័ត៌មាន៖ Channel News Asia