ឃាត់​ខ្លួន​បុគ្គលិក​សន្តិសុខ​ឯក​ជន​ម្នាក់​​ពាក់​ព័ន្ធ​ថ្នាំញៀន​

​ខេត្ត​ព្រះសីហនុ ៖ ​សមត្ថកិច្ច​​​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​​គ្រឿង​ញៀន​​ខេត្ត​ ​ចុះ​បង្ក្រាប​​​ករណី​ចែក​ចា​យ​ថ្នាំ​ញៀន​ ​ដោយ​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់ និង​រឹប​អូស​វត្ថុ​​ថ្នាំ​ញៀន​​មួយ​ចំនួន ​កាល​ពីវេលា​ម៉ោង​៩និង​៥១នាទី​យប់​ថ្ងៃទី​២៥ ​តុលា ស្ថិត​នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុ ។​

ជន​សង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​​ខាងលើនេះ ឈ្មោះ ហាក់ សុខហេង អាយុ​២៤​ឆ្នាំ ជា​បុគ្គលិកសន្តិសុខ​ឯកជន​មួយ ​និង​រឹប​អូស​បាន​ថ្នាំ​ញៀន​​ប្រភេទ​មេតំហ្វេតាមីន​(ទឹក​កក) ចំនួន​២កញ្ចប់តូច ទម្ងន់​៦,៨៥​ក្រាម ។

ជន​សង្ស័យ​និង​វត្ថុតាង ត្រូវ​បាន​សមត្ថកិច្ច​​កសា​ង​សំណុំ​រឿង​បញ្ជូន​ទៅ​​​សាលា​ដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​​តាម​នីតិវិធី ៕