ប្រសាសន៍សម្តេចតេជោ ក្នុងឱកាសជួបសំណេះ សំណាលជាមួយ ប្រជាពលរដ្ឋ និងនិស្សិតនៅបារាំង (មានវីដេអូ)

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៥ តុលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជួបសំណេះ សំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ និងនិស្សិតកម្ពុជា ជាងមួយពាន់នាក់ នៅក្នុងប្រទេសបារាំង។

ក្នុងឱកាសនោះ សម្តេចបានថ្លែងថា សម្តេចតែងតែគោរពស្រឡាញ់សិស្ស និស្សិត និង ប្រជាពលរដ្ឋខ្មែរ ទោះបី បានភៀសខ្លួនទៅរស់នៅទីណាក៏ដោយ។ ទន្ទឹមនិងនោះដែរ សម្តេចតេជោ បានជួយឧបត្ថម្ភថវិកាមួយចំនួនដល់ សិស្សនិស្សិត ដែលកំពុងសិក្សានៅប្រទេសបរាំង។

សម្តេចតេជោ ក៏បានប្រាប់ប្រជាពលរដ្ឋខ្មែរ នៅបារាំងអំពីគំនិត និង ផែនការមិនស្មោះត្រង់របស់បក្សប្រឆាំង ដែល មានបំណងព្យាបាទមកលើសម្តេច។

សម្តេច បានបញ្ជាក់ថា មេបក្សប្រឆាំង លោក សម រង្សី ត្រូវតែធ្វើការសូមទោសសម្តេច ជាសាធារណៈ ចំពោះទង្វើ ដែលខ្លួនបានប្រព្រឹត្តមកលើសម្តេច ទើបសង្ឃឹមថាទំនាក់ទំនងនយោបាយអាចឈានមករកភាពប្រក្រតីវិញបាន។

សម្តេចតេជោ ហ៊ុន សែន មានការសោកស្តាយយ៉ាងខ្លាំង ដែលបក្សប្រឆាំងតែងតែបង្កឲ្យមានបាតុភាពមិនល្អជា ច្រើន ជាពិសេសបាតុកម្ម ដែលធ្វើឲ្យបរទេសមើលងាយខ្មែរ ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ។

តែទោះជាយ៉ាងណា សម្តេចបានគូសបញ្ជាក់ថា «បាតុកម្ម ដែលរៀបចំឡើងដោយក្រុមជនអគតិមួយចំនួន នៅទី ក្រុងប៉ារីស គឺមិនមានប៉ះពាល់អ្វីដល់គម្រោងជួបជុំបងប្អូន និងនិស្សិតខ្មែរឡើយ។ ទង្វើរបស់បក្សប្រឆាំងទោះ ដោយចេញមុខផ្ទាល់ ឬដោយប្រយោល រួមទាំងផលប៉ះពាល់នានា ដែលនឹងកើតមានឡើង គឺបក្សប្រឆាំងខ្លួនឯង ត្រូវទទួលខុសត្រូវដោយខ្លួនឯង។ ខ្ញុំ មិនអាចជួយពួកគេបានតទៅទៀតឡើយ»៕

វីដេអូទី១៖

Posted by Samdech Hun Sen, Cambodian Prime Minister on Sunday, October 25, 2015

វីដេអូទី២៖