ផ្អើលលើ Facebook នៅខ្មែរ ចែករំលែកគន្លឹះសាមញ្ញធម្មជាតិ សម្រកខ្លាញ់ក្បាលពោះ!

ចែករំលែក៖ តើអាចគួរឲ្យជឿដែរទេ ក្នុងរយ:ពេលមិនដល់មួយថ្ងៃផង អ្នកប្រើប្រាស់ Facebook នៅខ្មែរ បានចុច Like ដល់ទៅជាង ១៨ ០០០ និងចែករំលែកជាង ៣១ ០០០ ដង ទៅលើការបង្ហោះគន្លឹះសុខភាពធម្មជាតិងាយៗ ដ៏គួរឲ្យទាក់ទាញមួយ នៃការសម្រកខ្លាញ់ក្បាលពោះ។

បើទោះបីជាគ្មានការធានា ឬបញ្ជាក់ច្បាស់ អំពីប្រសិទ្ធិភាព នៃវិធីនេះក៏ពិតមែន តែបើតាមការសន្មត់របស់ យើងអាចនិយាយបានថា មានភាគរយដែលអាចទៅរួច។ គេហទំព័រខ្មែរឡូត ធ្លាប់បានចុះផ្សាយញយៗដងដែរ អំពីវិធីសាស្ត្រសម្រកខ្លាញ់ និងដុះក្បាលពោះ ហើយជាលទ្ធផល បានមកពីការដកស្រង់ប្រភពបរទេសឃើញថា រូបមន្ត ឬគ្រឿងផ្សំ សុទ្ធតែមាន ផ្លែក្រូចឆ្មា ផងដែរ។

យើងក្រឡេកមកមើល វិធីសាស្ត្រាខាងក្រោមវិញម្តង! ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Lim Sothy បានសរសេររៀបរាប់ ចែករំលែកអំពីរបៀបធ្វើយ៉ាងដូច្នេះថា៖

«ទឹកក្រូចឆ្មា និងទឹកឃ្មុំ (សម្រកខ្លាញ់ក្បាលពោះ)
១- យកក្រូចឆ្មាលុញជាមួយអំបិលរយៈពេល១៥នាទី
២- ហាន់វាជាចំណិតស្តើងៗ យកគ្រាប់វាចេញ
៣- ដាក់ចូលទៅក្នុងក្រឡកែវ (មើលរូបភាព)
៤- រៀបចំចាក់ទឹកឃ្មុំចូលទៅក្នុងក្រឡកែវ 
៥- ចាក់ទឹកឃ្មុំចូលអោយពេញស្មើនឹងក្រូចឆ្មា
៦- បិទគម្រប រូចរក្សាទុកក្នុងទូរទឹកកករយៈពេលបីថ្ងៃ
រួចអាចចាក់ចេញយកមកលាយជាមួយទឹកក្តៅឧណ្ហៗ
ឬជាមួយទឹកធម្មតាក៏បាន ហូបមុនចូលគេង
និងមុនទទួលទានអាហារពេលព្រឹក១០នាទីរៀងរាល់ថ្ងៃ។
(រយៈពេលពីរសប្តាហ៍ អាចនិងឃើញលទ្ធផល) គិតសាកល្បងមើល!»

ខ្មែរឡូតមិនហ៊ានអះអាង ឬធានាថាមានប្រសិទ្ធិភាព ឬយ៉ាងណាទេ គ្រាន់តែចង់ចែករំលែកដល់ ប្រិយមិត្តទាំងអស់បានជ្រាប ជាពិសេសសំរាប់អ្នកដែលចង់សម្រកខ្លាញ់ក្បាលពោះ។ សូមសំណាងល្អ និងសម្រកបានជោគជ័យ៕

ចុចអាន៖

ចុចអាន៖

សូមមើលរូបភាពខាងក្រោម៖
ផ្អើលលើ Facebook នៅខ្មែរ ចែករំលែកគន្លឹះសាមញ្ញធម្មជាតិ សម្រកខ្លាញ់ក្បាលពោះ!
ផ្អើលលើ Facebook នៅខ្មែរ ចែករំលែកគន្លឹះសាមញ្ញធម្មជាតិ សម្រកខ្លាញ់ក្បាលពោះ!ផ្អើលលើ Facebook នៅខ្មែរ ចែករំលែកគន្លឹះសាមញ្ញធម្មជាតិ សម្រកខ្លាញ់ក្បាលពោះ!
ផ្អើលលើ Facebook នៅខ្មែរ ចែករំលែកគន្លឹះសាមញ្ញធម្មជាតិ សម្រកខ្លាញ់ក្បាលពោះ!ផ្អើលលើ Facebook នៅខ្មែរ ចែករំលែកគន្លឹះសាមញ្ញធម្មជាតិ សម្រកខ្លាញ់ក្បាលពោះ!

ប្រភព៖

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត