លោកហ៊ុន ម៉ា​ណែ​ត​ ៖ ការ​ហ្វឹកហ្វឺន​​មាន​សារ​សំខាន់​ណាស់​ដើម្បីបង្កើន​សមត្ថ​ភាព​ និង​ទំនួល​ខុស​ត្រូវ​របស់​កង​ទ័ព

រាជធានី​ភ្នំពេញ​ ៖​ ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អាគារ​ស្នាក់​នៅ​សំរាប់​យោធា​ចា​រ្យ​ជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ និង​បិទ​វគ្គ​ហ្វឹកហ្វឺន​ពល​ទាហាន​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរ​វ​កម្មនៅ​សាលា​នាយទាហាន​ត្មាត​ពង​នៅ​ថ្ងៃ​ទី២៤  តុលា  ២០១៥​ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត នាយ​រង​សេនាធិកា​ចំរុះ​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​រង​កងទ័ព​ជើង​គោក ​និង​ជា​មេ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរ​វ​កម្មបាន​មាន​ប្រសាសន៍​ថា ការ​ហ្វឹកហ្វឺន​គឺ​មាន​សារៈសំខាន់​ណាស់​ដើម្បី​បង្កើន​សមត្ថភាព​ និង​ទំនួល​ខុស​ត្រូវ​របស់​កងទ័ព​។

ការ​ហ្វឹកហ្វឺន​របស់​កងទ័ព​មិនមែន​ត្រឹមតែ​ហ្វឹកហ្វឺន​កាយសម្បទា​ និង​យុទ្ធវិធី​ប្រយុទ្ធ​នោះ​ទេ​គឺ​ហ្វឹកហាត់វិន័យ​សណ្តាប់ធ្នាប់ ការ​គ្រប់គ្រង កា​រទទួលខុសត្រូវ​របស់​កងទ័ព​ ដែល​ទាំង​អស់នេះ​គឺជា​គុណ​តម្លៃ​របស់​កងទ័ព​។

លោក​ហ៊ុន ម៉ា​ណែ​ត បាន​ន្ថែ​ម​ថា ប្រទេស​កម្ពុជា​ទើបតែ​មាន​សុខ​សន្តិភាព​ និង​ស្ថិ​រ​ភាព​សង្គម​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​តែ​ប៉ុណ្ណោះ ដូច្នេះ​កងទ័ព​ត្រូវ​តែ​ហ្វឹកហ្វឺន​ និង​ត្រៀម​ការពារ​ជាប់​ជា​និច្ច​ចំពោះ​សមិទ្ធផល​ដែល​យើង​មាន​សព្វ​ថ្ងៃនេះ​៕