Justin Bieber ប្រមូល​ពាន​រង្វាន់​បាន​ច្រើន​ជាង​គេ​​នៅ MTV EMAs

Justin Bieber ប្រមូល​ពាន​រង្វាន់​បាន​ច្រើន​ជាង​គេ​​នៅ MTV EMAs

តារា​ចម្រៀង​វ័យ​ក្មេង Justin Bieber បាន​ក្លាយ​ជា​អ្នក​ប្រមូល​ពាន​រង្វាន់​បាន​ច្រើន​ជាង​គេ​នៅ​កម្មវិធី​ប្រគល់​ពាន​រង្វាន់​តន្ត្រី​អឺរ៉ុប MTV Europe Music Awards ប្រចាំ​ឆ្នាំ​២០១៥ ដោយ​បាន​ឈ្នះ​ពាន​រង្វាន់​​​សរុប​ចំនួន ៥ ។

 

Justin Bieber ប្រមូល​ពាន​រង្វាន់​បាន​ច្រើន​ជាង​គេ​​នៅ MTV EMAs

 

កាល​ពី​ថ្ងៃ​ទី ២៥ ខែ តុលា​កន្លង​មក​នេះ កម្មវិធី​ប្រគល់​ពាន​រង្វាន់​បទ​ចម្រៀង MTV Europe Music Awards ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង Milan ប្រទេស អ៊ីតាលី។ នៅ​ក្នុង​កម្មវិធី​នេះ​តារា​ចម្រៀង​ដែល​ទទួល​បាន​ពាន​រង្វាន់​ច្រើន​ជាង​គេ​នោះ​គ្មាន​អ្នក​ណា​ក្រៅ​ពី​តារា​ចម្រៀង​មក​ពី​កាណាដា Justin Bieber នោះ​ទេ ដោយ​ម្ចាស់​បទ “Sorry” បាន​ឈ្នះ​បាន​ពាន​ចំនួន​ ៥ ក្នុង​ចំណោម​​ពាន​​ទាំង​៦​ដែល​ខ្លួន​បាន​ជាប់​ឈ្មោះ​ជា​បេក្ខភាព​។ ពាន​ទាំង​អស់​នោះ​រួម​មាន តារា​ចម្រៀង​ប្រុស​ល្អ​ដាច់​គេ តារា​ចម្រៀង​ប្រុស​ស្អាត​ជាង​គេ តារា​ចម្រៀង​​ល្បី​ជាង​គេ​លើ​ពិភព​លោក តារា​ចម្រៀង​មាន​អ្នក​គាំទ្រ​ច្រើន​ជាង​គេ និង​ការ​សហការ​ល្អ​ផ្ដាច់​គេ។

 

នៅ​ក្នុង​សុន្ទរកថា​ថ្លែង​អំណរ​គុណ​របស់​ខ្លួន​ពេល​ឡើង​ទទួល​ពាន Bieber បាន​និយាយ​ទាំង​ក្ដុក​ក្ដួល​ថា “អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ដែរ​ហើយ ខ្ញុំ​មាន​អារម្មណ៍​អស្ចារ្យ​ខ្លាំង​ណាស់​ដែល​​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ដោយ​ចម្រៀង​របស់​ខ្ញុំ។ ខ្ញុំ​ចង់​និយាយ​ពាក្យ​អរគុណ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្ញុំ អ្នក​ម្ដាយ លោក​ឪពុក ព្រះ​ជា​ម្ចាស់​និង​អ្នក​ទាំង​អស់​គ្នា ខ្ញុំ​ស្រលាញ់​អ្នក សូម​អរគុណ”។ បន្ទាប់​ពី​បាន​ទទួល​ពាន​រង្វាន់​ទី​មួយ​របស់​ខ្លួន Justin ឡើង​លើ​ឆាក​ម្ដង​ទៀត​ដើម្បី​សម្ដែង​បទ​កំពុង​ល្បី​របស់​គេ​គឺ​បទ “What Do You Mean?”។

 

Justin Bieber ប្រមូល​ពាន​រង្វាន់​បាន​ច្រើន​ជាង​គេ​​នៅ MTV EMAs

 

ពិធី​ករ​របស់​កម្មវិធី តារា​ចម្រៀង​មក​ពី​ចក្រភព​អង់គ្លេស Ed Sheeran ក៏​មិន​ចាញ់ Justin ប៉ុន្មាន​ដែរ​ដោយ​បាន​យក​ពាន​​ធំៗ​ទៅ​ផ្ទះ​បាន​ពីរ​ក្នុង​នោះ​រួម​មាន ការ​សម្ដែង​ផ្ទាល់​ល្អ​ដាច់​គេ និង​ការ​សម្ដែង​ល្អ​ដាច់​គេ​លើ​ពិភពលោក។

 

ងាក​មក Taylor Swift វិញ បើ​ទោះ​បី​ជា​ទទួល​បាន​បេក្ខភាព​ចំនួន ៩ ក៏​ដោយ តែ​តារា​វ័យ ២៦ឆ្នាំ​រូប​នេះ​ឈ្នះ​បាន​ត្រឹម​តែ​មួយ​ពាន​គត់​គឺ​បទ​ចម្រៀង​ល្អ​ដាច់​គេ​សម្រាប់​បទ “Bad Blood”។ រីឯ​តារា​ចម្រៀង​រ៉េប Nicki Minaj បើ​ទោះ​បី​ជា​មិន​បាន​ចូល​រួម​ក្នុង​កម្មវិធី​ក៏​ដោយ ក៏​បាន​ឈ្នះ​ពាន​មួយ​ដែរ​គឺ តារា​ចម្រៀង Hip Hop ល្អ​ដាច់​គេ៕

 

Justin Bieber ប្រមូល​ពាន​រង្វាន់​បាន​ច្រើន​ជាង​គេ​​នៅ MTV EMAs

 

 

ចុចអាន៖ស្ងាត់​ៗ​ Justin និង Selena ចេញ​ចម្រៀង​ឆ្លងឆ្លើយ​មួយ​បទ ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ dailymail