​អាហារ​៦​ប្រភេទ​ប្រភេទ ​ប្រឆាំង ​កូឡេស្ដេរ៉ូល​ ក្នុងរាងកាយ​

​បរិមាណ​កូឡេស្ដេរ៉ូលខ្ព​ស់ ​គឺ​ជា​មូលហេតុ​ចម្បង​មួយ​នៃ​បញ្ហា​បេះដូង ​នៅ​ក្នុង​ខ្លួន​មនុស្ស ​។ ​ការ​ផ្លាស់​ប្ដូរ​ប្រភេទ​អាហារ ​មួយ​ចំនួ​ន​ដែល​អ្នក​ទទូល​ទាន​ អាច​បញ្ចុះ​កម្រិត​កូឡេស្ដេរ៉ូល​ខ្ពស់​នេះ​បាន​​ ​និង​ថែម​ទាំង​លើក​កម្ពស់​ទម្រង់​លីពីត​ នៅ​ ក្នុង​រាង​កាយ​របស់​អ្នក​ទៀត​ផង​។ ​

​ត្រី ៖​ ត្រី​គឺ​ជា​អាហារ​ដ៏​ប្រសើរ​មួយ​ប្រភេទ​ មាន​ប្រសិទ្ធ​ភា​​ព​បញ្ចុះ​កម្រិត​កូឡេស្ដេរ៉ូល ​​​ពី​ព្រោះ​វា​មាន​ផ្ទុក​អាស៊ីដ​ធាត់​ Omega​3​ ​ ដែល​​ជំនួយ​​ដល់​​ការ​​លើក​កម្ពស់​សុខភាព​បេះដូង​ទាំង​ស្រង់​របស់​អ្នក​។ ​អ្នក​ជំងឺ​គាំងបេះដូង​ ដោយ​សារ​​កម្រិត​​កូឡេស្ដេរ៉ូល​ឡើង​ខ្ពស់​ នឹង​ជ្រាប​ច្បាស់​ថា ​អាស៊ីដធាត់​ Omega3​ ពិត​ជា​ជួយ​ការពារ​ ពី​គ្រោះ​ថ្នាក់​មរណភាព​​ដោយ​​សារ​ប​ញ្ហា​​បេះដូង​​ ពិត​មែន​​។ ​​អាស៊ីដ​ធាត់​​ Omega3​ បង្កើន​កម្រិត​កូឡេស្ដេរ៉ូល​ល្អ ​នៅក្នុ​ង​រាងកាយ​ និង​ជំនួយ​​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​កើន​ឡើង​កម្រិត​ កូឡេស្ដេរ៉ូល ​មិន​ល្អ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។ ​
​សណ្ដែក​ ៖​ សណ្ដែក​មាន​គុណ​សម្បត្ដិ​ប្រសើរ​ សម្រាប់​សុខ​ភាព​បេះ​ដូង​របស់​អ្នក​ ទោះ​ជា​យ៉ាង​ណា​ប្រភេទ​សណ្ដែក​ទាំង​ អស់​នឹង​ជួយ​បញ្ចុះ ​កម្រិត​កូឡេស្ដេរ៉ូល​ខ្ពស់​ នៅ​ក្នុង​រាង​កាយ​របស់​អ្នក​។ ​សណ្ដែក​សម្បូរ​ដោយ​ជាតិ​សរសៃ ​Fiber​ ហើយ វា​​មាន​ផ្ទុក​ នូវ​សារ​ធាតុ​ប្រូតេអ៊ីន​ជា​ច្រើន​ ដែល​សារ​ធាតុ​ផ្ទុក​ជាតិ​ធាត់​ទាប​។ ​លោក​វេជ្ជ​បណ្ឌិត​ Eileen​ មាន​ប្រសាសន៍​ថា ​« ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​ថា ​សណ្ដែក​អាច​ជួយ​បញ្ចុះ​កម្រិត​កូឡេស្ដេរ៉ូល ​បាន​ច្រើន​រហូត​ដល់ ៨​%​ ដោយ​ គ្រាន់តែ​អ្នក​ទទួលទា​ន​វា ​កន្លេះ​ពែង​ជា​ប្រចាំ​ »​។ 
​ខ្ទឹមស​ ៖​ ខ្ទឹ​មសក៏​ជួយ​បញ្ចុះក​ម្រិត​កូឡេស្ដេរ៉ូល ​នៅ​ក្នុង​រាង​កាយ​របស់​អ្នក​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ដែរ​។ ​វាមាន​ប្រសិទ្ធ​ ភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​កំណក ​ដែល​ធ្វើ​ឱ្យ​ស្ទះ​សរ​សៃអាទែរ​ ដោយ​ការ​ការពារ​បំណែក​កូឡេស្ដេរ៉ូល​ ពីកា​រ​ជាប់​ស្អឹត​ ទៅ ​នឹងជ​ញ្ជាំង​សរសៃអាទែ។​ ​អ្នក​មិន​ចាំបាច់​ទទួល​ទាន​វា​ឱ្យលើ​ស​ពី ​៤​កំ​ពិស​នោះ​ទេ ​ដូច្នេះ​ការ​ទទួល​ទាន​ ពីរ​កំពិស​ក្នុង​មួយ​ ថ្ងៃ​ គឺ​ជា​បិរមាណ​សម​ល្មម​ ដើម្បី​ទទួល​បាន​គុណ​ប្រយោជន៍​ប្រសើរ។​ ​
​ស្លឹកផ្ទី​ ៖​  ស្លឹក​ផ្ទីជំ​នួយ​ដល់​ការប​ញ្ចុះក​ម្រិត​កូឡេស្ដេរ៉ូល​ ពី​ព្រោះ​វា​មាន​ផ្ទុកនូ​វសា​រធាតុ​ lutein។​ សារ​ធាតុ ​lutein ​ត្រូវ​បាន​ម​នុស្ស​ចាត់​ទុក​ថា ​វា​ជា​សារ​ធាតុ​ចិញ្ចឹម​មួយ​ប្រភេទ​ ដែល​មាន​ប្រសិទ្ធ​ភាព​ការពារ​ ជញ្ជាំង​សរសៃ​អាទែរ​បស់អ្នក​ប្រឆាំង​នឹង​កូឡេស្ដេរ៉ូល​ ដែល​អាច​ជាប់​ស្អិត​នឹង​សរសៃអាទែ ​បង្ក​ជា​ការ​ស្ទះ​សរសៃ​ឈាម​។​​ផ្លែឈើ និ​ង​ប្រេងអូលាវ​ ៖​ ជាតិ​សរសៃ ​Fiber​ នៅ​ក្នុង​ផ្លែ​ឈើមា​ន​គុណ​សម្បត្ដិ​បញ្ចុះ​កម្រិត​កូឡេស្ដេរ៉ូល​។ ​ផ្លែប៉ោម ​ផ្លែ​ Pears ​ក្រូចថ្លុង ​ស្រ្ដូប៊ឺរី​ និង​ប្រភេទ​ផ្លែ​ឈើជូរ ​មាន​នូវ​ជាតិ​សរសៃ ​Fiber​ ងាយ​រំលាយ​ ដែល​ជួយ​បញ្ចុះ​បរិមាណ​កូ​​ឡេ ​ស្ដេរ៉ូល ​នៅ​ក្នុង​រាង​កាយ​។ ​ប្រេងអូលាវ ​សម្បូរទៅ​​ដោយ​ ខ្លាញ់​ម៉ូណូ ​មិន​ផ្ទុក​អ៊ីដ្រូសែន​ច្រើ​ន​មាន​ប្រសិទ្ធ​ភាព​ ប្រឆាំង​នឹង​ កម្រិត​កូឡេស្ដេរ៉ូល​មិន​ល្អ ​នៅ​ក្នុង​រាង​កាយ​៕​​  
អត្ថបទ៖ ដេវីដ