ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម ទាមទារ​ទម្លាក់​លោក​កឹម​សុខា នៅមុខ​រដ្ឋសភា​

ភ្នំពេញ: ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បានមក​ធ្វើបាតុកម្ម នៅមុខ​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា​នេះ ដើម្បី​ទាមទារ​អោយ​លោក កឹម សុខា អនុប្រធាន​ទី​១ រដ្ឋសភា ចុះ​ចេញពី​តំណែង​ជាបន្ទាន់​។​ ​ការធ្វើ​បាតុកម្ម​នេះ ខណៈពេលដែល​រដ្ឋសភា កំពុង​បន្ត​សម័យប្រជុំ​ពេញអង្គ​។​

​ការ​ហែរ​ក្បួន​មក​ធ្វើបាតុកម្ម​របស់​ប្រជាពលរដ្ឋ គឺ​មក​តាម​បណ្តា​ខណ្ឌ​ទាំង​១២ ក្នុង​រាជធានី​ភ្នំពេញ​។ ការធ្វើ​បាតុកម្ម​នេះ គឺ​មិនមាន​ការហាមឃាត់ ឬ​រារាំង​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះទេ​។

ជាការកត់សម្គាល់ ក្រុមបាតុករទាំងនោះ បានលើកបដា ដោយសរសេរឈ្មោះ របស់​លោកកឹមសុខា។ ក្នុងបដាបាតុកម្មនោះ សរសេរថា "គឹម សុខា"៕​

ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម ទាមទារ​ទម្លាក់​លោក​កឹម​សុខា នៅមុខ​រដ្ឋសភា​

ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម ទាមទារ​ទម្លាក់​លោក​កឹម​សុខា នៅមុខ​រដ្ឋសភា​

ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម ទាមទារ​ទម្លាក់​លោក​កឹម​សុខា នៅមុខ​រដ្ឋសភា​

ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម ទាមទារ​ទម្លាក់​លោក​កឹម​សុខា នៅមុខ​រដ្ឋសភា​
ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម ទាមទារ​ទម្លាក់​លោក​កឹម​សុខា នៅមុខ​រដ្ឋសភា​
ក្រុមបាតុករ នៅមុខរដ្ឋសភា នាព្រឹកថ្ងៃទី២៦តុលា ( រូបភាពពីហ្វេសប៊ុក Prak Vanda )