​កែលំអ​បឹង​តុង​ហ៊ូ​ពី​ទី បន្ទុក​ទឹកស្អុយ ទៅជា​ទឹកស្អាត កណ្តាល​ក្រុង​ហ្គុ​យ​ហ្កា​ង​

​ក្វាង​ស៊ី​-​ចិន​: តុង​ហ៊ូ​ពី​ទី ជា​បឹង​មាន​ប្រវត្តិ​ជាង ១.០០០ ឆ្នាំ ក្នុង​រជ្ជកាល​ស្តេច សុង តុង​ហ៊ូ នៅ​ជា​បឹង​ដែល​ហូរ​ទឹកស្អុយ ចូលដល់​ឆ្នាំ​២០១២​។ ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​២០១៣ មក ការអនុវត្ត​ផែនការ​កែលម្អ ហេ​ដ្ឋ​រចនាសម្ព័ន្ធ តំបន់​ក្រុង​ចាស់ ទៅជា​អភិវឌ្ឍន៍​ថ្មី​របស់ ក្រុង​ហ្គុ​យ​ហ្កា​ង បាន​ប្រែ​មុខមាត់​ទីនោះ ជា​បឹង​ស្រស់ប្រិមប្រិយ ទឹកស្អាត យក​ខ្យល់អាកាស នៃ​អ្នកស្រុក​មូលដ្ឋាន និង​ភ្ញៀវទេសចរ​ពី​ក្រៅ​ស្រុក​។​
 
​លោក ឈី​ន ជីន ប្រធាន​មន្ទីរ​គ្រប់គ្រង​កិច្ចការ ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង​ហ្គុ​យ​ហ្កា​ង បាន​ថ្លែងប្រាប់​ប្រតិភូ​អ្នកកាសែត​កម្ពុជា​១​ក្រុម កាលពី​ថ្ងៃទី​២០​តុលា​ថា​: "​ការកែលម្អ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ទីក្រុង​ចាស់ ជាថ្មី ក្រុង​ហ្គុ​យ​ហ្កា​ង ជា​ផែនការអភិវឌ្ឍន៍​ធំជាងគេ របស់​ក្រុង​ដែល​ដាក់ចុះ ដោយ​គណ​:​ក​ម្មា​ធិ​ការ​ប្រជាជន តំបន់​ស្វយ័ត​ខេត្ត​ក្វាង​ស៊ី នៅពេលនេះ​"​។ ប្រព័ន្ធ​បញ្ចេញ​ទឹកស្អុយ ការគ្រប់គ្រង​ទឹកជំនន់ និង​រចនាសម្ព័ន្ធ​គ្រប់យ៉ាង ត្រូវបាន​ដោះស្រាយ ហើយ​ធ្វើអោយ​ប្រសើរឡើង​។​
 
​សូមបញ្ជាក់ថា ក្នុង​បឹង​នោះ មាន​ទំហំ​១៥០​ហិកតា​។ ឥឡូវ បឹង​នេះ បានល្អ​ស្អាត ទាំង​ទឹក ទាំង​សួនច្បារ ដងផ្លូវ ទីធ្លា បណ្ណាល័យ ស្ពាន សំពៅ​និមិត្តរូប​សម័យបូរាណ ក៍​ដូចជា​ក្នុង​ក្រុង​ទាំងមូល បាន​ផ្លាស់ប្តូរ​មុខមាត់​។ ក្នុង​១​ឆ្នាំៗ ក្រុង និង​បឹង​នេះ ទទួលភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ជាង​២​សែន​នាក់​ដែរ​៕V/S

​កែលំអ​បឹង​តុង​ហ៊ូ​ពី​ទី បន្ទុក​ទឹកស្អុយ ទៅជា​ទឹកស្អាត កណ្តាល​ក្រុង​ហ្គុ​យ​ហ្កា​ង​

​កែលំអ​បឹង​តុង​ហ៊ូ​ពី​ទី បន្ទុក​ទឹកស្អុយ ទៅជា​ទឹកស្អាត កណ្តាល​ក្រុង​ហ្គុ​យ​ហ្កា​ង​

​កែលំអ​បឹង​តុង​ហ៊ូ​ពី​ទី បន្ទុក​ទឹកស្អុយ ទៅជា​ទឹកស្អាត កណ្តាល​ក្រុង​ហ្គុ​យ​ហ្កា​ង​

​កែលំអ​បឹង​តុង​ហ៊ូ​ពី​ទី បន្ទុក​ទឹកស្អុយ ទៅជា​ទឹកស្អាត កណ្តាល​ក្រុង​ហ្គុ​យ​ហ្កា​ង​

​កែលំអ​បឹង​តុង​ហ៊ូ​ពី​ទី បន្ទុក​ទឹកស្អុយ ទៅជា​ទឹកស្អាត កណ្តាល​ក្រុង​ហ្គុ​យ​ហ្កា​ង​

​កែលំអ​បឹង​តុង​ហ៊ូ​ពី​ទី បន្ទុក​ទឹកស្អុយ ទៅជា​ទឹកស្អាត កណ្តាល​ក្រុង​ហ្គុ​យ​ហ្កា​ង​

​កែលំអ​បឹង​តុង​ហ៊ូូ ពី​ទី​បន្ទុក​ទឹកស្អុយ​ទៅជា​ទឹក​ស្រស់​ក្រអូប​កណ្តាល​ក្រុង​ហ្គុ​យ​ហ្កា​ង​(​រូប​:​សូ​ផុន​)​