​ប៉ូលិស​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​យុវជន​៣​នាក់ លក់​និង​រក្សា​សារធាតុ​ថ្នាំញៀ

ព្រះសីហនុ: យុវជន​ចំនួន​៣​នាក់ ដែលជា​មុខសញ្ញា​ចែកចាយ និង​រក្សា​សា​ធាតុ​ថ្នាំញៀន ត្រូវ​ប៉ូលិស​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន នៅ​រសៀល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

​មន្ត្រី​ន​ប៉ូលិស​ខេត្ត​ព្រះសីហនុ បានអោយដឹងថា ជនសង្ស័យ មាន​គ្នា​ចំនួន​៣​នាក់ ១-​ឈ្មោះ ភឿន ប្រុស អាយុ ២៨​ឆ្នាំ ២-​ឈ្មោះ ម៉េង រដ្ឋា អាយុ​២២​ឆ្នាំ​, ៣-​ឈ្មោះ ហង្ស ស៊ីថា អាយុ​២០​ឆ្នាំ​។ បុរស​ទាំង​៣​នាក់ មានមុខ​របរ និង​ទីលំនៅ មិន​ពិតប្រាកដ ។ ជនសង្ស័យ បានធ្វើ​សកម្មភាព លក់​ថ្នាំញៀន នៅ​កន្លែងកើតហេតុ​ខាងលើ និង​លាក់ខ្លួន​នៅក្នុង​បន្ទប់​ជួល​។ ពេលនោះ​ក៏មាន​ប្រជាពលរដ្ឋ រាយការណ៍​អោយ​ប៉ូលិស ខេត្ត​ព្រះសីហនុ ទើប​ឈានទៅដល់​ការឃាត់ខ្លួន ជនសង្ស័យ​ចំនួន​៣​នាក់​នេះ​តែម្តង និង​បាន​ដកហូត​វត្ថុតាង ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា ចំនួន ១៥​កញ្ចប់​តូច និង​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង ព្រមទាំង​មាន​សម្ភារៈ មួយចំនួន​ផ្សេងទៀត​។​

​ចំពោះ​ជនសង្ស័យ និង​វត្ថុតាង ដែល​ដកហូត​នោះ ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿងបញ្ជូនទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕V/S

​ប៉ូលិស​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​យុវជន​៣​នាក់ លក់​និង​រក្សា​សារធាតុ​ថ្នាំញៀ

​ប៉ូលិស​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​យុវជន​៣​នាក់ លក់​និង​រក្សា​សារធាតុ​ថ្នាំញៀ