ប៉ូលិស​ចាប់បាន​ចោរ​ជើង​ខ្លាំង​ម្នាក់ ចូល​ផ្ទះ​លក់​ចាប់ហួយ និង​ដូរ​លុយ វាយ​កញ្ចក់​ទូ​យកលុយ​

ស្វាយរៀង: ប៉ូលិស​បាន​ចាប់​បុរស​ម្នាក់ កាលពី​វេលា​ម៉ោង​១២:៣០​នាទី ថ្ងៃទី​២៥​ខែតុលា​ឆ្នាំ​២០១៥ ស្ថិត​ក្នុងភូមិ ដើម​ពោធិ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ពីបទ​វាយ​កញ្ចក់​ទូ​ផ្ទះ​លក់​ចាប់ហួយ និង​ដូរ​លុយប្លន់​យកលុយ ខណៈ​ម្ចាស់ផ្ទះ  កំពុង​ហូបបាយ នៅ​ខាងក្រោយ​ផ្ទះ​។​

​បើតាម​ប្រជាពលរដ្ឋ ដែល​បាន​ដេញតាម​ចាប់ចោរ​នោះ បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ គេ​ឃើញ​បុរស​សង្ស័យ​ខាងលើ ជិះ​ម៉ូតូ ម៉ាក​ស្កុប​ពី ពណ៌​ស មួយគ្រឿង បាន​ឈប់​ម៉ូតូ ធ្វើជា​ដូរ​លុយ​។ ដោយ​ឱកាសល្អ​នោះ ជនសង្ស័យ​នោះ ក៏បាន​ធ្វើ​សកម្មភាព​វាយ​កញ្ចក់​ទូ ប្រមូល​យកលុយ នៅក្នុង​នោះ រួច​ឡើង​ជិះ​ម៉ូតូ​ទៅ​ទិស​ខាងលិច​។ អ្នកជិតខាង​បានឃើញ ក៏បាន​ស្រែកថា "​ចោរៗ​" ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ដេញតាម​ពីក្រោយ​។ លុះដល់​សាលាបឋមសិក្សា​បន្ទាយ ជនសង្ស័យ បាន​ឈប់​ផ្តួល​ម៉ូតូ​ចោល រត់​ចូលក្នុង​សាលា​។ បន្ទាប់មក ប្រជាពលរដ្ឋ បាន​ព័ទ្ធ​ចាប់បាន ហើយ​ស្វាគមន៍​ម្នាក់​១​ដៃ​ម្នាក់​១​ជើង ទើប​ប្រគ​ញ​លៀ់​ឲ្យ​សមត្ថកិច្ច​។​

​ប្រភព​ខាងលើ បាន​បន្តទៀតថា​៖ ជនសង្ស័យ ជា​ចោរ​មាន​គ្នា ៣ ម៉ូតូ ប៉ុន្តែ​រត់គេចខ្លួន​បាត់​អស់ នៅសល់តែ​ជនសង្ស័យ និង​ម៉ូតូ​ប៉ុណ្ណោះ​។ បើតាម​ម្ចាស់ផ្ទះ ដែល​ចោរ​វាយ​ទូ​យកលុយ​នោះ ឈ្មោះ នុត ផល្លី ភេទ​ស្រី អាយុ ៣៦ ឆ្នាំ មុខរបរ​លក​ចាប់ហួយ និង​ដូរ​លុយ មាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ​។ លុយ​ដែល​ចោរ​វាយ​ទូ​យកទៅ​នោះ ចំនួន​៣​លាន​រៀល និង​លុយ​ដុល្លារ ៧០០ ដុល្ល​លារ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា​៖ ជនសង្ស័យជា​ចោរ​នោះ ឈ្មោះ ដួង សីហា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត​ភូមិស្នេហ៍​រី ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្នមក​រស់នៅ​ភូមិ​ទួល​ត្របែក ឃុំ​ប្រ​សូ​ត្រ ស្រុក​ស្វាយទាប ខេត្ត ស្វាយរៀង​។ ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច យកមក​សាកសួរ និង​ស្រាវជ្រាវ​បន្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕V​/S