​យុវជន​ម្នាក់ បាន​ស្លាប់ ពេល​បើក​ម៉ូតូ​វ៉ា​រថយន្ត ទៅបុក​រថយន្ត​មួយទៀត

​កណ្តាល: យុវជន​ម្នាក់បាន​ស្លាប់​ភ្លាមៗនៅនឹងកន្លែង​កើតហេតុ ខណៈ​បើក​ម៉ូតូមាន​ល្បឿន​លឿន វ៉ា​រថយន្ត​មួយគ្រឿដែល​នៅ​ពីមុខ ហើយ​បាន​ជ្រុល​ទៅបុកជាមួយ​រថយន្ត​តួ​រី​ស ដែលមាន​ទិសដៅ​បញ្ច្រាស​គ្នា ។ ហេតុការណ៍​នេះ បានកើត​ឡើងកាលពី​វេលា​ម៉ោង ៤​និង​៣០​នាទី ទៀបភ្លឺ​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​ព្រែក​ត្រែ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

​ប៉ូលិស បាន​ឲ្យ​ដឹងថា យុវជន​រងគ្រោះ ឈ្មោះ រ៉​ន ឱ​ផា​នឹ​ត អា យុ​២៥​ឆ្នាំ មុខរបរ មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​ម៉ោង​កើតហេតុ​ខាងលើ ជនរងគ្រោះ បាន​បើក​មូ​តូ​ម៉ាក VAVE S ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BN-3636 បើក​ចេញពី​ស្រុកកំណើត នៅ​ភូមិ​ធ្លក ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ហើយ​បើក​មកដល់​ចំណុចកើតហេតុ បាន​បើក​វ៉ា រថយន្ត​មួយគ្រឿង ក្នុងទិសដៅ​ស្រប រួច​ក៏​ជ្រុល​ចង្កូត​មក​បុក រថយន្ត​តួ​រី​ស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-6649 ដែល​កំពង់បើក ក្នុងទិសដៅ​ពី​ភ្នំពេញ មក​អ្នក​លឿង បណ្ដាលអោយ​ឲ្យ​ស្លាប់អ្នកបើកបរ​ម៉ូតូនៅ​កន្លែង កើតហេតុ ។​

​ប៉ូលិស​បាន​បញ្ជាក់ថា ករណីនេះ គឺ​បណ្ដាលមកពីជនរងគ្រោះ បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន មិន​គោរព​អាទិភាព​ផ្លូវ ជ្រុល​ចូលមក​បុកខាងស្ដាំ​ដៃ​រថយន្ត ទើប​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នា​បែបនេះ ៕V/S

​យុវជន​ម្នាក់ បាន​ស្លាប់ ពេល​បើក​ម៉ូតូ​វ៉ា​រថយន្ត ទៅបុក​រថយន្ត​មួយទៀត

​យុវជន​ម្នាក់ បាន​ស្លាប់ ពេល​បើក​ម៉ូតូ​វ៉ា​រថយន្ត ទៅបុក​រថយន្ត​មួយទៀត

​យុវជន​ម្នាក់ បាន​ស្លាប់ ពេល​បើក​ម៉ូតូ​វ៉ា​រថយន្ត ទៅបុក​រថយន្ត​មួយទៀត